ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃអង្គណាបិណ្ឌបាតហើយឆ្លៀតសុំទៀត ! ពុទ្ធបរិស័ទអាចមានសិទ្ធិណែនាំបាន

3 ខែ មុន

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ គណៈមហានិកាយ​ជា​ឧត្តម​ទីប្រឹក្សា គណៈសង្ឃ​នាយក​កម្ពុជា​បាន​មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​សព្វថ្ងៃ អង្គ​ខ្លះ​និមន្ត​បិណ្ឌបាត​ញោមញាតិ​ដាក់​ឱ្យ​ហើយ ឆ្លៀត​សុំ​ទៀត ។…

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ គណៈមហានិកាយ​ជា​ឧត្តម​ទីប្រឹក្សា គណៈសង្ឃ​នាយក​កម្ពុជា​បាន​មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​សព្វថ្ងៃ អង្គ​ខ្លះ​និមន្ត​បិណ្ឌបាត​ញោមញាតិ​ដាក់​ឱ្យ​ហើយ ឆ្លៀត​សុំ​ទៀត ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដីកា​ថា ការ​បិណ្ឌបាត​បែប​នេះ គឺ​ខុស​អំពី​ធម៌​វិន័យ​របស់​ព្រះសង្ឃ​ហើយ ដោយឡែក​ញាតិ​ញោម ដែល​បាន​ជួប​ព្រះសង្ឃ​បែប​នេះ អាច​មាន​សិទ្ធិ​ណែនាំ​បាន​ពីព្រោះ​ជា​សកម្មភាព​ដែល​បំពាន​ធម៌​វិន័យ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដីកា​សង្កត់ធ្ងន់​ថា «​យូ​ៗ​ទៅ​ញាតិ​ញោម​លែង​ជ្រះថ្លា​ហើយ បើ​នាំ​គ្នា​និមន្ត​ទៅ​បិណ្ឌបាត រួច​ហើយ​ថែម​ទាំង​សុំ​បិណ្ឌបាតបច្ច័យ​ហើយ ដោយ​លើក​ឡើង​ថា អាត្មា​ត្រូវការ​សៀវភៅ ត្រូវការ​ចង្ហាន់​ទទួល​ព្រះសង្ឃ បែប​នេះ​បែប​នោះ​ខុស​ហើយ »​។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដីការ​បន្ត​ទៀត​ថា «​ពុទ្ធបរិស័ទ​ខ្លះ​គ្នា មាន​តែ​ធនធាន​ត្រឹមតែ​បាយ​សម្ល ជ្រះថ្លា​ប្រគេន​លោក​តែ​ប៉ុណ្ណឹង ព​សូម​ទទួលយក​ទៅ ។ នៅ​ក្នុង​ធម៌​វិន័យ​ចែង​ថា ទៅ​បិណ្ឌបាត គឺ​បាន​តែ​បាយ​ទេ តែ​ទៅ​បិណ្ឌ​ត្រីងៀត ត្រីឆ្អើ​អី​អត់​បាន​ទេ​» ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដីការ​បន្ត​ថា នៅ​ពេល​ដែល​មាន​លោក​ទៅ​បិណ្ឌ​បែប​នេះ ញាតិ​ញោម គួរតែ​ប្រាប់​ទៅ​លោក​វិញ​ថា បើ​មិនដឹង​ទេ លោក​ខ្លះ​ចេះ​តែ​ពង្រីក​ហើយ ។ ទៅ​បិណ្ឌបាត​បាន​បច្ច័យ​អី​នោះ គឺ​ទាល់តែ​ញាតិ​ញោម​គេ​បវរ​ណា ឬ​ក៏​សាច់ញាតិ​របស់​ខ្លួន​ទើបបាន តែ​អ្នក​ដទៃ​អត់​បាន​ទេ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី បាន​ស្នើ​សុំ​ឲ្យ​លោក​ចៅអធិការ​មើល​ព្រះសង្ឃ​នៅ​ក្នុង​វត្ត ហើយ​អនុ​គុណ​មើល​ព្រះសង្ឃ​នៅ​ក្នុងស្រុក ហើយ​មេគុណ គឺ​សូម​មើល​ព្រះសង្ឃ​នៅ​ក្នុង​ខេត្ត ដើម្បី​ឲ្យ​ពុទ្ធ​បិ​រ​ស័​ទ​បន្ត​ជ្រះថ្លា​នឹង​ពុទ្ធសាសនា​បន្ត​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ