អ្នកវិទ្យាសាស្ត្របានរកឃើញវិធីមួយ ដើម្បីរកឃើញទឹកឃ្មុំក្លែងក្លាយ ដោយមិនចាំបាច់បើកដប ឫក្រឡមើល ។
ទឹកឃ្មុំក្លែងក្លាយ គឺជាផលិតផលដែលផលិតចេញពីគ្រឿងផ្សំផ្សេងៗគ្នា ដែលមានបំណងជំនួស ឬលាយជាមួយនឹងទឹកឃ្មុំធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ ឬបង្កើនប្រាក់ចំណេញ។ ទឹកឃ្មុំក្លែងក្លាយអាចផលិតចេញពីសារធាតុដូចជា ស្ករអំពៅ ស៊ីរ៉ូពោត គ្លុយកូស ឬស៊ីរ៉ូផ្សេងទៀតដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ។
សញ្ញានៃទឹកឃ្មុំក្លែងក្លាយ
កំហាប់ និងពណ៌៖ ទឹកឃ្មុំពិតច្រើនតែមានកំហាប់ និងពណ៌ប្រែប្រួលទៅតាមរដូវ និងដើមផ្កាដែលជាប្រភពដើមនៃទឹកឃ្មុំ។ ទឹកឃ្មុំក្លែងក្លាយអាចមានកំហាប់ និងពណ៌ខុសពីធម្មជាតិ ហើយសណ្ឋានរបស់វាមិនផ្លាស់ប្តូរតាមពេលវេលាឡើយ។
រសជាតិ៖ ទឹកឃ្មុំពិតមានរសជាតិសម្បូរបែប និងប្លែក រីឯទឹកឃ្មុំក្លែងក្លាយមានតែរសជាតិផ្អែម គ្មានក្លិនក្រអូប។
សមត្ថភាពក្នុងការធ្វើឱ្យឡើងក្រាម៖ ទឹកឃ្មុំធម្មជាតិមានសមត្ថភាពធ្វើឱ្យឡើងក្រាមតាមពេលវេលា ជាពិសេសនៅពេលរក្សាទុកនៅសីតុណ្ហភាពទាប។ ទឹកឃ្មុំក្លែងក្លាយជាធម្មតាមិនឡើងក្រាម ឬឡើងក្រាមតិចតួចបំផុត។
តេស្តនៅផ្ទះ៖ ការធ្វើតេស្តងាយៗមួយចំនួនរួមមាន ទម្លាក់ទឹកឃ្មុំទៅក្នុងទឹកដើម្បីមើលថាតើវារលាយលឿនឬអត់, ដុតទឹកឃ្មុំបន្តិចជាមួយភ្លើងទៀនដើម្បីពិនិត្យមើលកម្រិតនៃការឆេះ, ឬទម្លាក់ទឹកឃ្មុំលើក្រដាសដើម្បីមើលថាតើវាស្រូបទឹកឬអត់៕
ចែករំលែកព័តមាននេះ