ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បញ្ច​ប់​យុទ្ធនាការ​បា.ញ់ថ្នាំ​សម្លា.ប់​មូស ​នៅ​តាម​សង្កាត់​១០៥​ ក្នុង​រាជធានី​ភ្នំពេញ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖​ យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស តាម​សង្កាត់​ទាំង១០៥ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​ហើយ នា​យប់​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​ ។ លោក​វេជ្ជបណ្ឌិត​…

រាជធានី​ភ្នំពេញ ៖​ យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស តាម​សង្កាត់​ទាំង១០៥ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​ហើយ នា​យប់​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​ ។

លោក​វេជ្ជបណ្ឌិត​ ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​២៦ ​សីហា​​នេះ​ថា​ យុទ្ធនាការ​បាញ់​សម្លាប់​មូស​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមការងារ​កងពលតូច ង​៧០ ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់ ទាំង​១០៥ នៃ​ខណ្ឌ​ទាំង​១៤ និង​តាម​សហ​គម​ន៌ ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៧ ខែសីហា បាន​បញ្ចប់​រួចរាល់​ទាំងស្រុង​ហើយ​ត្រឹមយប់​ថ្ងៃ​ទី​២៥ ខែសីហា​ ឆ្នាំ២០២៤​នេះ ។

លោក​ប្រធាន​មន្ទីរ ​បញ្ជាក់​ទៀត​ថា​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សម្តេចមហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គិតគូរ​យ៉ាង​ខ្លាំង​ពី​សុខទុក្ខ​ និង​សុខមាលភាព​ប្រជាពលរដ្ឋ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពីលោក ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​ការិយាល័យ​សុខាភិបាល​ស្រុក ​ប្រតិបត្តិ​ទាំង​៧ សហការ​ជាមួយ ក្រុមការងារ​កងពលតូច (​ង​៧០) ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​ទាំង​ថ្ងៃ ទាំង​យប់ ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១០៥​ ក្នុង​ខណ្ឌ​ទាំង​១៤ ​និង​តាម​សហ​គម​ន៌​នានា ហើយដោយ​មានការ​ចូលរួម​បង្ករ​លក្ខណៈ​ងាយស្រួល​ពី​អាជ្ញាធរ​ខណ្ឌ​ និង​សង្កាត់​ទាំងអស់​ធ្វើ​ឱ្យ​ដំណើរ​បាញ់ថ្នាំ​សម្លាប់​មូស​ទទួល​បាន​លទ្ធផល​ល្អ ​រួច​មុន​ផែនការ ​។

គួរ​បញ្ជាក់​ថា​ ​នា​ថ្ងៃ​បើក​យុទ្ធ​ការ​បាញ់ថ្នាំ​សម្លាប់ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចាត់ចែង​ឲ្យ​មន្ទីរ​សុខាភិបាល រាជធានី​ និង​ការិយាល័យ​សុខាភិបាល​ស្រុក ​ប្រតិបត្តិ​ ទាំង​៧ សហការ​ជាមួយ​កងទ័ព​អង្គភាព ង​៧០ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​សង្កាត់​ទាំង​១០៥ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ តាម​ការ​ណែនាំ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ទៅ​លើ​សុខមាលភាព​ប្រជាពលរដ្ឋ​ ។

កាលពី​ល្ងាច​ថ្ងៃ​ទី២៣ ​សីហា លោក ​ឃួ​ង ស្រេង បាន​ណែនាំ​បន្ថែម​អោយ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​ប្រើប្រាស់​រថយន្ត​ដឹក​ម៉ា​ស៊ីន ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្នាត​ធំ ឱ្យ​ក្រុមការងារ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ​នៅ​តំបន់​ និង​ទីតាំង​សំខាន់​ៗ ជា​ច្រើន​កន្លែង​បន្ថែម​ទៀត ពិសេស​នៅ​ភាគ​ខាងជើង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ដូច​ជានៅ​តំបន់​អគ្គិស​នី​កម្ពុជា ​បឹង​កក់ ស្ថិត​ក្នុង​ខណ្ឌទួលគោក ប្រឡាយ​អូ​បាក់​ទូក ប្រឡាយ​អូ​វែង ប្រឡាយ​១៩២៨ ដល់​ទំនប់​កប់​ស្រូវ តំបន់​សាកលវិទ្យាល័យ​អេ​ស៊ីលី​ដា តំបន់​ឡានទឹក​នៃ​ស្នងការ​នគរបាល​រាជធានី ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ប្រឡាយ​ទួល​សំពៅ និងប្រឡាយ​អូ​អា​កុ​ជ ​នៅ​ខណ្ឌ​សែន​សុខ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ