ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជ្រោះ​ផ្អោក​គីរីវង់ ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ ​​ក្នុង​ខេត្ត​តាកែវ

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ រមណីយដ្ឋាន​ទឹកជ្រោះ​ផ្អោ​ក ស្ថិត​ក្នុង​ឃុំ​ព្រោះ​បាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ​ដ៏​ពេញ​និយម សម្រាប់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ដោយ​ចេញពី​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ប្រមាណ​ជាង​៤៥​គីឡូម៉ែត្រ​នឹង​មក​ដល់ ។…

ខេត្តតាកែវ ៖ រមណីយដ្ឋាន​ទឹកជ្រោះ​ផ្អោ​ក ស្ថិត​ក្នុង​ឃុំ​ព្រោះ​បាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ​ដ៏​ពេញ​និយម សម្រាប់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ដោយ​ចេញពី​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ប្រមាណ​ជាង​៤៥​គីឡូម៉ែត្រ​នឹង​មក​ដល់ ។

ទឹកជ្រោះ​ផ្អោ​ក មាន​ប្រវែង​ប្រមាណ​ជា​១០០០ ម៉ែត្រ និង​ទទឹង​២​ម៉ែត្រ ដែល​ហូរ​ពីលើ​ភ្នំ ហើយ​កាត់​ថ្មដា​តូច​-​ធំ ចុះ​មក​ក្រោម និង​មានផ្ទះ​ស្បូវ សម្រាប់​អង្គុយ​លេង​កម្សាន្ត រួម​ទាំង​មាន​លក់​ម្ហូបអាហារ ដែល​មាន​តម្លៃ​ថោក​សមរម្យ សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ផង​ដែរ ។ អ្វី​ដែល​កាន់តែ​ជា​ពិសេស​ទៀត​នោះ រមណីយដ្ឋាន​ទឹកជ្រោះ​ផ្អោ​ក​សម្បូរ​ត្បូង​មាន​តម​តម្លៃ ។

ទឹកជ្រោះ​ផ្អោ​ក ក្លាយជា​រមណីយដ្ឋាន​ពេញ​និយម គឺ​កាលពី​ជាង​១០​ឆ្នាំ​មុន នៅ​ទី​នេះ គឺជា​ទីតាំង​សំខាន់​ដែល​មាន​ប្រជាជន​ជា​ច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ ហើយ​ត្បូង​ដែល​សម្បូរ​ជាងគេ​ដូច​ជា ត្បូង​ទឹកសមុទ្រ ត្បូង​កញ្ចក់ ត្បូង​ផ្កាថ្ម ត្បូង​មី​សិ​ល និង​ត្បូងឃ្មុំ​ជាដើម ប៉ុន្តែ​បច្ចុប្បន្ន​ត្បូង នៅ​កន្លែង​ដែល​ប្រជាជន​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​បាន​ខ្សត់ខ្សោយ​ហើយ ។

ចង់ទៅ​កម្សាន្ត​សប្បាយ​នឹង​ទឹកជ្រោះ​ធ្លាក់​ពីលើ​ភ្នំ ហើយ​សម្បូរ​ព្រៃឈើ តូច​-​ធំ អម​ដោយ​ថ្មដា និង ចង់​ស្វែង​យល់​ពី​ត្បូង​មាន​តម្លៃ​នៅ​ទឹកជ្រោះ​ផ្អោ​ក ព្រមទាំង​ពិសា​អាហារ ជា​ពិសេស​បាញ់ឆែវ ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា អាច​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ផ្អោ​កបាន ។ រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​ស្លែង ឃុំ​គិរី​ចុង​កោះ និង​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ