ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រ៉ឺ​ម៉កម៉ូតូ​បុ.ក​ពីក្រោយ​ឡាន Mercedes រង​ការ​ខូចខាត​ រួច​សុំ​សង​១០០​ដុល្លារ តែ​ម្ចាស់​​ឡានស្នើឱ្យ​ជួសជុល​ឱ្យ​ ឬចេញ​សំណង​១​ពាន់ដុល្លារ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉​ដឹក​សាប៊ូ​បោកគក់​ខោអាវ​១​គ្រឿង ខណៈ​បើក​លឿន​គេច​ចេញពី​ម៉ូតូ​១​គ្រឿង ទៀត​នៅ​ខាង​មុខ ក៏​ធ្វើ​ឲ្យ​ចែង​កន្ទុយ​រ៉ឺ​ម៉ក​បុក​ពីក្រោយ​រថយន្ត​ម៉ាក Mercedes១​គ្រឿង ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​រថយន្ត​នោះ​រង​ការ​ខូចខាត​បែក​ស្តុ​ប និង​ក្រពឹត​ផុង​ផ្នែក​ខាងក្រោយ​ខាងឆ្វេង​យ៉ាងដំណំ…

រាជធានីភ្នំពេញ​ ៖ ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉​ដឹក​សាប៊ូ​បោកគក់​ខោអាវ​១​គ្រឿង ខណៈ​បើក​លឿន​គេច​ចេញពី​ម៉ូតូ​១​គ្រឿង ទៀត​នៅ​ខាង​មុខ ក៏​ធ្វើ​ឲ្យ​ចែង​កន្ទុយ​រ៉ឺ​ម៉ក​បុក​ពីក្រោយ​រថយន្ត​ម៉ាក Mercedes១​គ្រឿង ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​រថយន្ត​នោះ​រង​ការ​ខូចខាត​បែក​ស្តុ​ប និង​ក្រពឹត​ផុង​ផ្នែក​ខាងក្រោយ​ខាងឆ្វេង​យ៉ាងដំណំ ពេល​នោះ​អ្នក​បើក​រ៉ឺ​ម៉ក​សុំ​សង​១០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ទទួលយក​ឡើយ និង​បាន​ស្នើរ​សុំ​ឲ្យ​ជួសជុល​ឲ្យ​ឡើង​វិញ ឬ ចេញ​សំណង​១,០០០​ដុល្លារ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​ឃើញ​ភាគី​ទាំង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង ដោយ​រថយន្ត​ម៉ាក Mercedes ១​គ្រឿង​ព​ណ៍​ស ពាក់​ស្លាក​លេខ​កម្ពុជា​PMTSY-99 បើកបរ​ខាង​មុខ ។ ដោយឡែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​សាប៊ូ​បោក​ខោអាវ​១​គ្រឿង​បើកបរ​ពីក្រោយ ប៉ុន្តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ រថយន្ត​បាន​ស៊ី​ញ៉ូ​ដើម្បី​បត់​ស្ដាំ ។ ខណៈនោះ​ពុំ​ទាន់​បាន​បត់​ផង ក៏​ត្រូវ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បើក​លឿន​គេច​ចេញពី​ម៉ូតូ​១​គ្រឿង​ទៀត​ខាង​មុខ ហើយ​ចែង​កន្ទុយ​រ៉ឺ​ម៉ក​ក៏​បុក​រថយន្ត​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែប​នេះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​សុំ​សង​ថ្លៃ​ខូចខាត​ត្រឹម​១០០​ដុល្លារ ប៉ុន្តែ​ខាង​ម្ចាស់​រថយន្ត​មិន​ព្រម​ទទួលយក​ឡើយ ព្រោះ​រថយន្ត​គាត់​ខូចខាត​ខ្លាំង​ជួសជុល​អស់​លុយ​ច្រើន ។ ពេល​នោះ​គាត់​ក៏​បាន​ស្នើរ​សុំ​ទៅ​អ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​យក​រថយន្ត​របស់​គាត់​ទៅ​ធ្វើការ​ជួសជុល​ឲ្យ​ស្អាត​ឡើង​វិញ​អស់​ប៉ុន្មាន​ក៏​អស់​ទៅ​តាម​ជាក់ស្ដែង ប៉ុន្តែ​អ្នក​បើក​រ៉ឺ​ម៉ក​មិន​ព្រមយក​ទៅ​ជួសជុល​ឲ្យ​ទេ ទើប​ម្ចាស់​រថយន្ត​ទារ​សំណង​ថ្លៃ​ខូចខាត​ចំនួន​១,០០០​ដុល្លារ ។

តាម​ប្រភព​ខាងលើ​បាន​អះអាង​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ជួយ​សម្របសម្រួល​ដែរ ប៉ុន្តែ​ភាគី​ទាំង​២​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា ។ ទើប​នគរបាល​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ ព្រមទាំង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ