ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ចេកនៅផ្សារវាលយន្ត ត្អូញត្អែរលក់មិនសូវដាច់ធ្វើឱ្យចេញទុំញោសចោល នៅក្រុងស្វាយរៀង

4 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នកលក់​ចេកណាំវ៉ា នៅ​ផ្សារ​វាល​យន្ត ត្អូញត្អែរ​លក់​មិនសូវ​ដាច់​ថ្ងៃ​ខ្លះ​សល់​រាប់​សឹ​បស្ទង ខាតបង់​មិន​អាច​រក​ប្រាក់​ឲ្យ​ថ្លៃ​ចេក​គេ​វិញ​ដោយ​ចេកទុំ​ញោស រហូត​ស្អុយ​ចោល ។ អ្នកលក់​ចេក​បាន​លើក​ឡើង នា​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តស្វាយរៀង ៖ អ្នកលក់​ចេកណាំវ៉ា នៅ​ផ្សារ​វាល​យន្ត ត្អូញត្អែរ​លក់​មិនសូវ​ដាច់​ថ្ងៃ​ខ្លះ​សល់​រាប់​សឹ​បស្ទង ខាតបង់​មិន​អាច​រក​ប្រាក់​ឲ្យ​ថ្លៃ​ចេក​គេ​វិញ​ដោយ​ចេកទុំ​ញោស រហូត​ស្អុយ​ចោល ។

អ្នកលក់​ចេក​បាន​លើក​ឡើង នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០២៤​នេះ​ថា គាត់​លក់​ចេក​នៅ​ផ្សារ​វាល​យន្ត​នេះ យូរ​ឆ្នាំ​មក​ហើយ ដោយ​ជួល​ដី​នៅ​ខាង​មុខ​ផ្ទះ​គេ​ដាក់​លក់ និង​ក្នុងផ្ទះ​ដាក់​ផ្លែ​ចេក ។ ផ្សារ​វាល​យន្ត ស្ថិត​នៅ​ភូមិ​វាល​យន្ត​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង (​ផ្សារ​វាល​យន្ត គឺជា​ផ្សារ​ធំ​ជាងគេ ក្នុង​ខេត្តស្វាយរៀង គឺ​មាន​អ្នក​លក់ដូរ​តាំងពី​ម៉ាង​៥​ព្រឹក​រហូត​ដល់​ម៉ាង​៦​ល្ងាច ហើយ​នៅ​ជុំវិញ​ផ្សារ​ក៏​មាន​អ្នកលក់​បន្លែ​ផ្លែ​ឈើ ម្ហូប បាយ​កញ្ចប់​ដល់​យប់ ។

អ្នកលក់​ចេក​វ័យ​៥៤​ឆ្នាំ រូប​នេះ​បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​មានផ្ទះ​នៅ​ក្រុង​ស្វាយ​រៀង​ដែរ​ក៏​ប​ន្តែ​ឆ្ងាយ​ពី​ផ្សារ​ទើប​មក​ជួល​កន្លែង​ដាក់​ចេក​លក់ ហើយ​ផ្លែ​ចេក​ចាស់ទុំ​នេះ គឺ​ក​ម្ម៉​ង់​ទិញ​ពី​ម៉ូយ នៅ​ខេត្តកំពង់ចាម ដឹក​មក​ម្តង​រាប់រយ​ស្ទង មក​ចែក​គ្នា​លក់ បោះ​ដុំ និង​លក់រាយ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​មិនសូវ​ជា​កាក់កប​ប៉ុន្មាន​ទេ​លក់ដាច់​ច្រើន នៅ​ថ្ងៃសីល ឬ​មានបុណ្យ​ទាន គេ​មក​ក​ម្ម៉​ង់​ទិញ​ច្រើន បើ​សង្ឃឹម​លក់រាយ គឺ​មិនសូវ​ដាច់​ទេ ជួនកាល​អេ​លក់​សល់​ទុំ​ញោស លក់​ឡាយឡុង ហើយ​មិន​អស់​លក់​ឲ្យ​អ្នក​ចិញ្ចឹម​គោ គេ​ទិញ​យក​ឲ្យ​គោ​ស៊ី បើ​អ្នក​ចិញ្ចឹម​គោ គេ​មិន​មក​ទិញ​ខូច​មាន​តែ​ឲ្យ​គេ​យក​ទៅ​ធ្វើ​ជី ។

ប្រភព​បន្ត​ថា ចេកណាំវ៉ា គេ​ទិញ​ទៅ​សែន និង​វេច​នំ​យក​ទៅ​ចៀន ហើយ​បើ​អ្នកផ្សារ​គេ​ចូល​ចិត្ត​ទិញ​ចេកពងមាន់ និង​ផ្លែ​ឈើ​នាំ​ចូល​ពី​ក្រៅប្រទេស ។ ដូច្នេះ​មុខរបរ​លក់​ចេក​នេះ​មិនសូវ​រក​ចំណូល​បាន​ទេ ក៏​ប៉ុន្តែ​ត្រូវ​តែ​តស៊ូ គាំទ្រ កសិផល​ខ្មែរ​យើង​ដោយ​ចេកណាំវ៉ា ខ្មែរ​យើង​ជា​តម្រូវការ​ចាំបាច់​សម្រាប់​គ្រប់​ពិធីបុណ្យ ពិធី​អា​ពា​ហ៌​ពិ​ពា​ហ៌ សែនព្រេន​ដូនតា ហើយ​ត្រូវ​ក​ម្ម៉​ង់​ទិញ​ប្រាំ​ថ្ងៃ​ម្តង សម្រាប់​យក​មក​ផ្គត់ផ្គង់ ចែកចាយ​ម៉ូយ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ អាច​ចំណេញ​ពី​៥​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល ក៏​ប៉ុន្តែ​ពេល​ខ្លះ​លក់​អត់​ដាច់ តែ​បួន​ប្រាំ​ថ្ងៃ​ចេកទុំ​ញោស គឺ​ខាត​ច្រើន​តែ​ម្តង ។ ចេកណាំវ៉ា​មិន​ថ្លៃ​ទេ ក្នុង​១​ស្និត​តម្លៃ​២,៥០០​រៀល ទៅ​៣,០០០​រៀល​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ថា សព្វថ្ងៃ​អ្នកលក់​ចេក​បោះ​ដុំ និង​លក់រាយ គឺ​មាន​តែ​បី​បួន​តូប​ប៉ុណ្ណោះ មាន​តែ​អ្នកលក់​លក់​ផ្លែ​ឈើ គ្រប់មុខ ផ្លែ​ឈើ​នាំ​ចូល​ពី​បរទេស និង​លក់​ចេកពងមាន់ ចេកណាំវ៉ា បន្ទាប់បន្សំ​នោះ គឺ​ច្រើន ដូច្នេះ​អ្នកលក់​តែ​ចេក​មួយ​មុខ​រក​ចំណូល​មិនសូវ​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ