ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កស្តាយ! ម្ចាស់ផ្ទះម្នាក់​ស្លា.ប់ក្នុងហេតុ​ការណ៍​​ឆេះផ្ទះលក់ចាប់ហួយម្តុំលូប្រាំ ផ្លូវវេងស្រេង

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​នៅ​ស្ទឹង​មាន​ជ័យ​ទី​០៣ ឆាបឆេះ​ផ្ទះ​លក់ដូរ​០១​ខ្នង​ទាំងស្រុង នឹង រាលដាល​ដល់​ផ្ទះ​សងខាង ចំនួន​០២​ខ្នង ខូចខាត​បន្តិចបន្តួច នឹង​បណ្តាល​អោយ​ឆេះ​រថយន្ត​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​នៅ​ស្ទឹង​មាន​ជ័យ​ទី​០៣ ឆាបឆេះ​ផ្ទះ​លក់ដូរ​០១​ខ្នង​ទាំងស្រុង នឹង រាលដាល​ដល់​ផ្ទះ​សងខាង ចំនួន​០២​ខ្នង ខូចខាត​បន្តិចបន្តួច នឹង​បណ្តាល​អោយ​ឆេះ​រថយន្ត​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង ពេល​នេះ​សមត្ថកិច្ច​បាន​រុករក​ឃើញ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ខាងក្រោយ​រថយន្ត ដោយសារ​តែ​បាក់​ពិ​ដាន​សង្កត់ពីលើ ។

គ្រោះ​អគ្គិភ័យ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ០៩ នឹង ២០​នាទី​ព្រឹក​ថ្ងៃ​ទី ២២ ខែសីហា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវវេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ សាយ សា​រឿ​ន អាយុ ៥៣​ឆ្នាំ មុខរបរលក់ដូរ ត្រូវជា​ប្រពន្ធ​របស់​ម្ចាស់ផ្ទះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ០៩ នឹង ៣០​នាទី​ព្រឹក ពលរដ្ឋ​បានឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពីផ្ទះ​លក់​ភេសជ្ជៈ​បោះ​ដុំ យីហោ ម៉ាក់ ស្រី​ពេជ្រ ស្រប​ពេល​នោះ​ដែរ ក៏​មាន​ឮ​សម្លេង​ផ្ទុះ​ជា​ច្រើន​ដង ចេញពីផ្ទះ​ខាងលើ​នោះ​ផង​ដែរ ។ ភ្លាម​ៗ ក៏​លេច​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​កាន់តែ​ខ្លាំង​ឡើង​ៗ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ពិបាក​ជួយ​ក្នុង​ការ​ពន្លត់ ក៏​សម្រេច​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​បន្ត​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។

អគ្គិភ័យ​ខាងលើ​នេះ​ដែរ​បាន​ឆាបឆេះ​ផ្ទះ​ចំនួន​០១​ខ្នង​ទាំងស្រុង ថែម​ទាំង​ឆាបឆេះ រថយន្ត​ឡិច​សុ​ី​ស ២០០T មួយ​គ្រឿង ,​ម៉ូតូ​មិន​ស្គាល់​ម៉ាក ០១​គ្រឿង រួម​នឹង​សម្ភារៈ​លក់ដូរ​មួយ​ចំនួន​ផង​ដែរ នឹង​បណ្តាល​អោយ​មនុស្ស​ម្នាក់ ស្លាប់​បាត់បង់​ជីវិត ។

ចំពោះ​ករណី​ឆាបឆេះ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់ទី​តាំង​ចំនួន​១៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៤៥​ឡាន ដោយ​ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​របស់​កងរាជអាវុធហត្ថ , រថយន្ត​របស់​ស្នងការ​រាជធានី , រថយន្ត​សួន ឧស្ស​ហក​ម្មកា​ណា​ឌី​យ៉ា , រថយន្ត​ជំនួយ​ស្រា​បៀរ​កម្ពុជា​, រថយន្ត​ពន្លត់ របស់​កងទ័ព​ពិសេស ៩១១ បាន​មក​ដល់ទី​តាំង​ខាងលើ បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ ក្រោយ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ