ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​ស្ត្រី​អ្នកបញ្ជា និង​អ្នក​ចា.ក់សំរាម ចូល​ក្នុង​ទន្លេ​ផ្សារឆ្នាំង​ មក​​អប់រំ និងធ្វើ​កិច្ចសន្យា

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ​៖ ផ្ទុះ​ការ​ចែកចាយ​វី​ដេ​អូរ ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង tik tok ខណៈ ដែល​គេ​ឃើញ​បុរស​ម្នាក់​បាន​យក​កាក​សំណល់​សម្រាម ទៅ​បោះចោល​ក្នុង​ទឹកទន្លេ…

ខេត្ត​កំពង់ឆ្នាំង ​៖ ផ្ទុះ​ការ​ចែកចាយ​វី​ដេ​អូរ ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង tik tok ខណៈ ដែល​គេ​ឃើញ​បុរស​ម្នាក់​បាន​យក​កាក​សំណល់​សម្រាម ទៅ​បោះចោល​ក្នុង​ទឹកទន្លេ ការពារ​រសៀល​ថ្ងៃ​ទី ២១ ​ខែសីហា ឆ្នាំ ២០២៤​ នៅ​ចំណុច​មាត់ទន្លេ​ចុង​កោះ ស្ថិត​​ក្នុង​សង្កាត់​ផ្សារ​ច្រាំង ​ក្រុង​កំពង់​ឆ្នាំង ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​អ្វី​ឡើយ​។

វី​ដេ​អូ​ពី​សកម្មភាព​ចាក់សំរាម ទាំង​កា​រ៉ុ​ង អាណា​ធិ​ប​តេ​យ្យ ចូល​ក្នុង​ទន្លេ នេះ​បាន​ធ្វើ​ឱ្យ ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏​ដូច​ជា​សាធារណៈជន​ទូទៅ ផ្ទុះ​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង និង​បាន​បញ្ចេញ​មតិ​ពេញ​បណ្ដាញ​សង្គម ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងបរិស្ថាន កំពុង​យកចិត្តទុកដាក់ ពាក់ព័ន្ធ​ការ​ចូលរួម​អនុវត្ត ការ​ទុកដាក់​សម្រាម ឲ្យ​មាន​របៀបរៀបរយ សម្អាត​កាក​សំណល់​តាម​ទី​សាធារណៈ ដើម្បី​សុខភាព និង សោភ័ណ​ភាព តាម​សហគមន៍​។

យ៉ាងនេះ​ក្តី​ ក្រោយ​ពី​មានការ​រិះគន់​ពី​សំណាក់​មហាជន​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែសីហា ​ឆ្នាំ២០២៤ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​កោះហៅ ស្ត្រី​ឈ្មោះ ចាន់ ថា​វី អាយុ ៥០​ឆ្នាំ ដែល​ជា​អ្នកបញ្ជា​ឱ្យ​បុរស​ម្នាក់​មាន​សតិ​មិន​គ្រប់ រស់នៅ​ភូមិ ចុង កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង យក​សំរាម​ទៅ​ចាក់​ចូល​ក្នុង​ទន្លេ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​យក​កាក​សំណល់​ផ្សេង​ៗ  ទៅ​បោះចោល​​អាណា​ធិ​ប​តេ​យ្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​កំពង់ឆ្នាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ