ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ឈ្លោះ​ជា​មួយ​ប្រពន្ធ​ និង​ម្តាយ​ក្មេក​ រួចគំរា.ម​ដុត​ផ្ទះ​ចោល​ទៀត

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្តី​ទី​ពីរ​ដែល​គិត​ថា គ្រែង​សម​ដូច​បំណង តែ​បែរជា​កើតទុក្ខ​ទ្វេ​ដង តែងតែ​រករឿង​បង្កជម្លោះ​ជាមួយ​ប្រពន្ធ ម្តាយក្មេក ថែម​ទាំង​គំ​រា​.​ម​បម្រុង​ដុត​ផ្ទះ​ចោល ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ទាក់ទង​ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្តី​ទី​ពីរ​ដែល​គិត​ថា គ្រែង​សម​ដូច​បំណង តែ​បែរជា​កើតទុក្ខ​ទ្វេ​ដង តែងតែ​រករឿង​បង្កជម្លោះ​ជាមួយ​ប្រពន្ធ ម្តាយក្មេក ថែម​ទាំង​គំ​រា​.​ម​បម្រុង​ដុត​ផ្ទះ​ចោល ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ទាក់ទង​ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ ដែល​ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន ពី​ស្ដ្រី​ជា​ម្តាយ​ក្មេង​ជន​បង្ក​គំ​រា​.​ម​បម្រុង​ដុត​ផ្ទះ​ចោល​បានអោយ​ដឹង​ថា កូនស្រី​គាត់​មាន​ប្តី​ជា​លើក​ទី​២ តែ​ប្តី​ក្រោយ​ខាងលើ​នេះ​ទើបបាន​រយៈពេល​ប្រមាណ​ប្រហែល​មួយ​ឆ្នាំ​ទេ មិន​បាន​រៀប​ការ​ត្រឹមត្រូវ​ទេ គឺ​ស្រឡាញ់​គ្នា​ខ្លួនឯង សូ​ម្បី​គាត់​ជា​ម្តាយ គឺ​មិន​ពេញចិត្ត​តាំងពី​ដំបូង​មក​ម្ល៉េះ គ្រាន់តែ​ឃើញ​ចាក់​សាក់​យ៉ាង​ហ្នឹងហើយ ។

ស្ត្រី​ជា​ម្តាយក្មេក​បាន​រៀបរាប់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​កូនប្រសា​គាត់ តែងតែ​រករឿង​បង្ក​នៅ​ក្នុង​ក្រុម​គ្រួសារ​មិន​ចេះ​អស់ មិន​ចេះ​ហើយ ដោយ​គំ​រា​.​ម​ប្រពន្ធ​ដេញ​វា​.​យ​បណ្តាល​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធ​រត់​ពួន​សម្ងំ​នៅផ្ទះ​គេ​ទៀត​ផង និង​ព្រមទាំង​ជេ​ប្រមា​.​ថ​រូប​គាត់​ផង ដោយ​គំ​រា​.​ម​ចង់​ដុត​ផ្ទះ​ចោល រូប​គាត់​ជា​ម្តាយ និយាយ​តែ​រឿង​ពិត បើ​មិន​ជឿ​អោយ​គាត់​អុច​ធូប​ស្បថ​ក៏​ស្បថបាន​ដែរ ។

ប្រភព​ព័ត៌មាន​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះជា​បងប្អូន​បាន​និយាយ​ប្រាប់​ថា បុរស​ខាងលើ គឺជា​មនុ​ស្សញៀ​.​ន​ថ្នាំ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ទើបតែ​ចេញ​ផង​ដែរ ។

បើ​តាម​ការ​សាកសួរ​ពី​បុរស​ខាងលើ រឿង​វា​.​យ​ប្រពន្ធ​ជេរ​ប្រមា​.​ថ​ម្តាយក្មេក ព្រមទាំង​គំ​រា​.​ម​ដុត​ផ្ទះ​ចោល បុរស​ខាងលើ​ដោយ​មិន​សារភាព​នោះ​ឡើយ ដោយ​បាន​ថា ម្តាយក្មេក​ព្រមទាំង​បងប្អូន​ចង់​បំបែកបំបាក់ ប្តី​ប្រពន្ធ​គាត់ ។

ចំណែក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌទួលគោក ព្រមទាំង​អាវុធហត្ថ​ខណ្ឌ​ផង​នោះ​បាន​ត្រឹមតែ​ណែនាំ​បំបែក​ភាគី​ទាំង​សងខាង កុំអោយ​ប្រើ​អំពើ​ហិ​.​ង្សា​ដាក់​គ្នា រង់ចាំ​ថ្ងៃស្អែក​ហៅ​ភាគី​ទាំង​សងខាង​ទៅ​សង្កាត់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ