ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ទៀនវស្សា​ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្អើល​ក្នុង​វត្ត​វាល​ស្បូវ

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត​អារាម​ តែងតែ​មានការ​ដុត​ទៀនវស្សា​ជាប់​ជា​ប្រចាំ ។ ជាក់ស្តែង​ នៅ​ក្នុង​វត្ត​វាល​ស្បូវ​បាន​ដុត​ទៀត​បំភ្លឺ​ ស្រាប់​មាន​ភ្លើង​ឆាប​ឆេះ​ផ្អើល​ព្រះសង្ឃ ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ កើតឡើង​នៅ​​វេលា​ម៉ោង​១១…

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត​អារាម​ តែងតែ​មានការ​ដុត​ទៀនវស្សា​ជាប់​ជា​ប្រចាំ ។ ជាក់ស្តែង​ នៅ​ក្នុង​វត្ត​វាល​ស្បូវ​បាន​ដុត​ទៀត​បំភ្លឺ​ ស្រាប់​មាន​ភ្លើង​ឆាប​ឆេះ​ផ្អើល​ព្រះសង្ឃ ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ កើតឡើង​នៅ​​វេលា​ម៉ោង​១១ ​និង​៣៥​នាទី​យប់ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ ក្នុង​វត្ត​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។​ 

តាម​ប្រភព​ពី​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខែ​ចូល​ព្រះ​វស្សា​ទើប​ព្រះ​វិហារ​មាន​ដុត​ទៀនវស្សា​ទាំង​យប់​និង​ថ្ងៃ​បាន​ទេ ដោយ​មិន​មាន​អ្នក​នៅ​អង្គុយ​រង់ចាំ​មើល ដូចនេះ​ហើយ​ខាង​វត្ត​ក៏​សម្រេច​ធ្វើ​រោង​ស័ង្កសី​មួយ​ជាប់​ខ្លោងទ្វារ​ព្រះ​វិហារ ដើម្បី​ដុត​ទៀនវស្សា​ទាំង​យប់​ទាំង​ថ្ងៃ​ផង​ដែរ  ​។​ 

ប្រភព​បាន​បាន​បន្ត​ទៀត​ថា លុះដល់​យប់​ថ្ងៃ​កើតហេតុ​ គឺ​ទៀននៅ​តែ​បន្ដ​ដុត​ទុក​ចោល​ដូច​សព្វដង ហើយ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ក៏​បាន​ចូល​ទៅ​សឹង​ដូច​ធម្មតា លុះដល់​ពេល​កើតហេតុ​ក៏​ស្រាប់​តែ​មាន​ធំ​ឈ្ងៀម​ផ្សែងភ្លើង​ខ្លាំង​ខុស​ពី​ធម្មតា  ​ទើប​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​កុដិ​ជិត​នោះ ក៍បាន​នាំ​គ្នា​ចេញ​មក​មើល​ ស្រាប់តែ​ឃើញ​មាន​ភ្លើង​កំពុង​ឆាបឆេះ​ចេញពី​ក្នុង​រោង  ​ដែល​កំពុង​តែ​ដុត​ទៀន​ជាប់​នឹង​ព្រះ​វិហារ​ ទើប​នាំ​គ្នា​ឆោឡោ​ផ្អើល​ពុទ្ធបរិស័ទ​ និង​ព្រះសង្ឃ​នាំ​គ្នា​យក​ទឹក​ក៏​ដូច​ជា​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​អាច​ទប់ស្កាត់ អណ្តាតភ្លើង​មួយ​រយ​ភាគរយ ក៏​នាំ​គ្នា​រាយ​ការណ៍​ជូន​កម្លាំង​សមត្ថកិច្ច សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ផង​ដែរ ។​ 

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​ក៏​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ទីក្រុង​កោះន​រា​ហ៍ បាន​មក​ដល់​មួយ​គ្រឿង ហើយ​ការ​បាញ់​ទឹក​បន្ថែម​ទើប​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​ផង​ដែរ  ​។​ ករណី​នេះ​ដែរ​មិន​បង្ក​ឲ្យ​មានការ​រាលដាល​ទៅ​ដល់​ព្រះ​វិហារ​កុដិ​របស់​ព្រះសង្ឃ​នោះ​ទេ ហើយ​ក៏​មិន​មាន​មនុស្ស​រង​របួស​នោះ​ដែរ គឺ​គ្រាន់តែ​ខូចខាត​ទៀនវស្សា ទុក​ក្នុង​រោង​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ