ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ និង​អូស​ទាញ​ពលរដ្ឋធ្វើបាតុកម្ម​ ត្រូវឃាត់ខ្លួន

2 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​ករណី​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់ និង​អូស​ទាញ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ នៅ​រាជធានី​ភ្នំពេញថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ចំនួន៦​ករណី ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន៩​នាក់ ក្នុង​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ចំនួន​០១​នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

ដោយឡែក​ជនសង្ស័យ​ចំនួន​០៨​នាក់​ទៀត សមត្ថកិច្ច កំពុងធ្វើការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ