ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ​ លើក​ទី៧៩

4 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី នៅទីក្រុង​ភ្នំពេញ ​បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ ​លើក​ទី៧៩ តំណាង​ឱ្យ​ការ​រួបរួម ​និង​ភាព​ចម្រុះ ​នៃ​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី ធ្វើ​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ​៖ ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី នៅទីក្រុង​ភ្នំពេញ ​បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ ​លើក​ទី៧៩ តំណាង​ឱ្យ​ការ​រួបរួម ​និង​ភាព​ចម្រុះ ​នៃ​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី ធ្វើ​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ នៅ​ស្ថានទូត​ ។

ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា លោក​បណ្ឌិត Santo Darmosumarto ធ្វើ​ជា​អធិការកិច្ច និង ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ជិត២០០​នាក់ ។

ជា​រៀង​រាល់​ឆ្នាំ ព្រឹត្តិការណ៍​នេះ តែងតែមាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ​ចូលរួម​យ៉ាងច្រើន​កុះករ ស្លៀកពាក់​សំលៀក​បំពាក់​ជាតិ និង មានការ​បង្ហាញ​សំលៀក​បំពាក់ kebaya និង batik មក​ពី​តំបន់​ផ្សេង​ៗ ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។

ទិវា​បុណ្យ​ជាតិ​នេះ ចាប់ផ្ដើម​នៅ​ពេល​ ដែល​បង្ហូតទង់ជាតិ ឥណ្ឌូ​ន​ស៊ី​ឡើង ខណៈនោះ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ​នាំ​គ្នា​ច្រៀង​ចម្រៀង​ជាតិ និង​បង្ហាញ​អារម្មណ៍​រីករាយ​គ្រប់​ៗ​គ្នា ។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី ​ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ ចំពោះ​អ្នកចូលរួម​ ដោយ​បាន​លើកឡើង​ពីការ​ចូលរួម​យ៉ាង​សកម្ម​របស់​សហគមន៍ ឥណ្ឌូ​នេ​ស៊ី​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ចាប់តាំងពី​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ១៩៥៩ ទល់​បច្ចុប្បន្ន​មាន​រយៈពេល៦៥​ឆ្នាំ ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ​មាន​ទំនាក់ទំនង​យ៉ាង​រឹង​មាំ និង​ស្វាហាប់​លើ​វិស័យ​ផ្សេង​ៗ ជា​ពិសេស​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។ ភាព​ជា​ដៃគូ​ដែល​វិវត្តន៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ចំណងមិត្តភាព​ដ៏​ស៊ីជម្រៅ និង​ចក្ខុវិស័យ​រួម​គ្នា​សម្រាប់​កំណើន​ប្រកបដោយ​និរន្តរភាព និង​វិបុលភាព​រវាង​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ