ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ឱ្យក្រសួងការបរទេសសួរទៅភាគីជប៉ុនករណីបាតុករយកទឹកដីខ្លួនធ្វើបាតុកម្មផ្តួលរដ្ឋាភិបាលកម្ពុជា

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​សួរ​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន តើ​ជប៉ុន​គាំទ្រ​ទេ ដែល​បាតុករ​យក​ទឹកដី​ជប៉ុន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ការ​បំផុស​ការ​ផ្តួល​រដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​សួរ​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន តើ​ជប៉ុន​គាំទ្រ​ទេ ដែល​បាតុករ​យក​ទឹកដី​ជប៉ុន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ការ​បំផុស​ការ​ផ្តួល​រដ្ឋាភិបាល​កម្ពុជា ។

ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​អា​ចា្យ អាចារិនី នា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ឱ្យ​ក្រសួងការបរទេស​សួរ​ទៅ​រាជរដ្ឋាភិបាល​ជប៉ុន​តែ​ម្តង ឥឡូវ​ភស្តុ​តាង​មាន​ហើយ គាត់​ចេញ​មក​ថា តើ​ជប៉ុន​គាត់​គាំទ្រ​ទេ ដែល​យក​ទឹកដី​ជប៉ុន​នៅ​ក្នុង​ការ​បំផុស​ការ​ផ្តួល​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត ។

ការ​បញ្ចេញមតិ​ស្របច្បាប់​មិន​អី​ទេ ខ្ញុំ​មិន​ថា​ត្រូវ​ឱ្យ​ជប៉ុន​ដេញ​មក​វិញ​ទេ ប៉ុន្តែ​គួរ​ណែនាំ​ថា តើ​ជប៉ុន​គាំទ្រ​ទេ​ដែល​យក​ទឹកដី​ជប៉ុន​ជា​មូលដ្ឋាន​សម្រាប់​ដឹកនាំ​បាតុកម្ម​ផ្តួលរំលំ ព្រោះ​សារ​មាន​ច្បាស់លាស់​ហើយ គឺ​យើង​ត្រូវ​តែ​ផ្តួល​រដ្ឋាភិបាល​តើ​នេះ​ជា​អ្វី?» ។

តាម​អ្វី​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ចលនា​បាតុកម្ម​នេះ មានការ​ត្រៀម ដប​សាំង ជំ​ពាម​កៅស៊ូ និង​ដ្រូ​ន ដែល​អាច​ដឹក​គ្រាប់បែក​ទម្លាក់​បាន​ទៀត​ផង ខណៈ​សម្តេច​ចោទសួរ​ថា បាតុកម្ម​បញ្ចេញមតិ​ស្របច្បាប់​តាម​លទ្ធិប្រជាធិបតេយ្យ យក​ដប​សាំង​ទៅ​ធ្វើ​អី? យក​ជំ​ពាម​ធ្វើ​អី? យក​ដ្រូ​ន​ដែល​រៀប​គ្រា​.​ប់​បែ​.​ក​ទម្លាក់​ធ្វើ​អី? ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី គូសបញ្ជាក់​ថា ប្រទេស​ជប៉ុន គួរតែ​ជា​អ្នក​ដែល​ត្រូវ​យល់​ច្បាស់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ CLV- DTA នេះ ព្រោះ​ជប៉ុន​ធ្លាប់​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​ជួយ​ទៅ​ដល់​កិច្ច​សហប្រតិបត្តិការ​ណ៍​នៅ​ក្នុង​តំបន់ CLV- DTA នេះ ខណៈ​កម្ពុជា​ទទួល​បាន​ថវិកា​ប្រមាណ​៧​លាន​កន្លះ​សម្រាប់​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​ទាំង​៤​នេះ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា​៖ `​ជប៉ុន​គួរ​យល់​ហើយ ថា​រឿង​នេះ​មិនមែន​ជា​រឿង​កង្វល់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​កង្វល់ បញ្ចេញមតិ​អំពី​ការ​បាត់បង់​អធិបតេយ្យភាព បាត់បង់​ទឹកដី ខ្ញុំ​គាំទ្រ​ខ្ញុំ​មិន​ហាមឃាត់​ទេ ប៉ុន្តែ​ការ​បញ្ចេញមតិ​ត្រូវ​មាន​ក្រម ត្រូវ​មាន​ព្រំដែន ការ​ផ្តួចផ្តើម​គំនិត​បែប​ណា​ធ្វើ​ឱ្យ​មាន​អ​ស្ថេ​ភាព​ក្នុង​ប្រទេស​ធ្វើ​ឱ្យ​ប្រទេស​អាច​ឈាន​ទៅ​ដល់​ការ​បែកបាក់​ជាតិ ការ​ប៉ះទង្គិច​គ្នា ធ្វើ​ឱ្យ​គុំ​គ្នា​ទៅ​វិញ​ទៅ​មក ការ​អនុវត្ត​លើស​ព្រំដែន​ច្បាប់​ដែល​អនុញ្ញាត គឺ​រាជរដ្ឋាភិបាល​គ្មាន​ជម្រើស​ក្រៅពី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដូច​នៅ​ប្រទេស​អង់គ្លេស​ចឹ​ង ប្រទេស​សេរី ក៏​គេ​អនុវត្ត​ច្បាប់​ដែរ ដើម្បី​ការពារ​ប្រជាពលរដ្ឋ ដែល​រស់នៅ​រាប់​លាន​នាក់​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី បែប​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​បាន​ថា អ្នក​ដែល​បំផុសបំផុល​ឱ្យ​បាតុករ​ធ្វើ​បាតុកម្ម ក្រោម​លេស​ដាក់បន្ទុក​ឱ្យ​រាជរដ្ឋាភិបាល ដក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ CLV- DTA ភាគច្រើន​មាន​ប្រភព​ពី​ខាងក្រៅ គឺ​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈ​រាជរដ្ឋាភិបាល មាន​ភស្តុ​តាង​គ្រប់គ្រាន់​បង្ហាញ​ថា ចលនា​នេះ​សំដៅ​ធ្វើ​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​ខ្មែរ​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​តាម​លិ​ទ្ធិ​ប្រជាធិបតេយ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ