ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្ប​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស សាងសង់​លូ ប្រឡាយ​រំដោះ​ទឹក ដែល​ក្រុមហ៊ុន​កំពុង​ទទួល​ម៉ៅ​ការ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​មួយ ដោយ​ចាត់​អោយ​ប្រធាន​មន្ទីរ​សាធារណការ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​មួយ ដោយ​ចាត់​អោយ​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ធ្វើ​ជា​ប្រធាន ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ទៅ​លើ​ក្រុមហ៊ុន​ឯកជន ​ដែល​ទទួល​ម៉ៅ​ការ​សាងសង់​លូ ប្រឡាយ រំដោះ​ទឹក ឱ្យ​ប្រសើរ​ឡើង​វិញ នូវ​ការ​ជន់​លិច ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។

ការ​ណែនាំ​បែប​នេះ​ បាន​ធ្វើ​ឡើង ខណៈលោគ ​ឃួ​ង ស្រេង អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​តាមដាន​វឌ្ឍនភាព​ការងារ​អនុវត្ត​គម្រោង វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ នូវ​ការ​ជន់​លិច ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

លោក ​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ឡើង​ឡើង​ថា​ គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ នូវ​ការ​ជន់​លិច ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ នឹង​ប្រើប្រាស់​ពេលវេលា​ នៃ​ការ​ស្ថាបនា​ឡើង​ក្នុងរយៈពេល​៥​ឆ្នាំ ដែល​មាន​ចំនួន​៥០​គម្រោង​ សម្រាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។

លោក ​ឃួ​ង ស្រេង បន្ត​ថា គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ផ្តល់​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ាណែ​ត មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​យក​អស់កម្លាំង​កាយ​ចិត្ត អនុវត្ត​អោយ​បាន​ជោគជ័យ ពោល​គឺ​យ៉ាង​ហោច​ណាស់​២​ស​ប្តា​ហ៍ ​ត្រូវធ្វើ​របាយការណ៍​ពី​វឌ្ឍនៈភាព​ការងារ​នេះ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្តង​ ។

ក្នុង​នោះ​ដែរ លោក​អភិបាល ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទាំងអស់ ​ដែល​ទទួល​អនុវត្ត​ការងារ​គម្រោង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​ ត្រូវ​ទទួលខុសត្រូវ​តាម​កិច្ចសន្យា​របស់​ខ្លួន​ ពី​ពោះ​ក្រុមហ៊ុន​សុទ្ធតែ​បាន​ដេញថ្លៃ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញវត្ថុ​ផ្ទាល់​ ។

លោក ឃួ​ង ស្រេង​ បន្ថែម​ថា ក្រោយ​គម្រោង​នេះ​បាន​បញ្ជ​ប់ យើង​អាច​ដេក​លក់​ស្រួល នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា​ គម្រោង​រំដោះ​ទឹក​លិច ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ខាងលើ​នេះ មាន​ចំនួន​៥០​គម្រោង ហើយ​គម្រោង​ ដែល​ត្រូវ​អនុវត្ត​មាន​ចំនួន​២៨​គម្រោង ​និង​១៥​គម្រោង​ទៀត កំពុង​ដោះស្រាយ​ផល​ប៉ះពាល់ ពិសេស​ (​តំបន់​បឹង​ត្របែក​)​។ ​ចំណែក​៧​គម្រោង​ទៀត ​ស្ថិត​ក្នុង​គម្រោង​បញ្ជា​ទិញ មិន​ទាន់​មក​ដល់​។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក សាំ ពិសិដ្ឋ បាន​បង្ហើប​ថា គម្រោង​ ដែល​ស្ថិត​ក្នុង​ផល​ប៉ះពាល់​នោះ គឺ​មាន​ប្រជាពលរដ្ឋ​១៣១​ខ្នង​ផ្ទះ ​ស្មើ​នឹង​១០០​ភាគរយ​ នៅ​បឹង​ត្របែក បាន​ដោះស្រាយ​បញ្ចប់​ហើយ ដោយ​ពួក​គាត់​បាន​ទទួលយក​សំណង​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ជា​ថ្នូរ ​នៃ​ការ​រុះរើ​លំនៅ​ដ្ឋា​ន​ចេញ​ដោយ​ស្ម័​ក្រ​ចិត្ត ចេញពី​ផល​ប៉ះពាល់​ នៃ​គម្រោង​នេះ ​។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ទៀត​ថា ក្នុង​គម្រោង​ ដែល​កំពុង​អនុវត្ត​ទាំង​២៨​គម្រោង​នេះ ​បាន​ចាប់ផ្តើម​អនុវត្ត​ការងារ​កាលពី​ថ្ងៃ​ទី​០៧ ឧសភា ​ឆ្នាំ​២០២៤ គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​៩៧​ថ្ងៃ​ហើយ ដោយ​ជា​លទ្ធផល​សម្រេច​បាន​ចំនួន​១២,១៧% ហើយ​ក្នុង​ផែនការ​យើង​ផ្តោត​សំខាន់​លើ​តំបន់​៤​ធំ​ៗ ដែល​ត្រូវធ្វើ​អោយ​ប្រសើរ​ឡើង នៅ​ក្នុង​នោះ​ទី​១ តំបន់​បឹង​ទំពន់​និង​បឹង​សាឡា​ង ទី​២ តំបន់​បឹង​ត្របែក ទី​៣ តំបន់​ខាងត្បូង​ឈាង​ខាងកើត​ប្រ​លាន​យន្តហោះ​ភ្នំពេញ​ និង​ទី​៤ តំបន់​ខាងជើង​រាជធានី​ភ្នំពេញ ​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​ នូវ​គោលបំណង​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល៥​ឆ្នាំ ក្រោយ​បញ្ចប់​គម្រោង​នេះ​រាជធានី​ភ្នំពេញ​ នឹង​លែង​លិចលង់ ជាមួយ​និង​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​។ ​ចំណែកគម្រោង​សាងសង់ ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​ លើក​ដំបូង​នៅ​កម្ពុជា គម្រោង​នេះ​ ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ ​ក្នុង​ការ​រំដោះ​ទឹកភ្លៀង​ចេញពី​រាជធានី​ភ្នំពេញ​ ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ