ឧបករណ៍បច្ចេកទេសបោសសម្អាតមីនប្រភេទ ALIS ដែលជាបច្ចេកវិទ្យាទំនើបបូករួមជាមួយប្រព័ន្ធ GPR និងបញ្ញសិប្បនិម្មិត កំពុងតែធ្វើទំនើបកម្មដោយស៊ីម៉ាក់ និងអ្នកជំនាញជប៉ុន ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចែករំលែកនៅពេលថ្មីៗនេះថា ឧបករណ៍បោសសម្អាតមីន ALIS គឺជាលទ្ធផលនៃកិច្ចសហការតាំងពីឆ្នាំ២០០៦ រវាងស៊ីម៉ាក់ និងលោកសាស្ត្រាចារ្យ មូតូយូគី សាតូ (Motoyuki SATO) និងក្រុមការងារមកពីប្រទេសជប៉ុន ដើម្បីស្វែងយល់បន្ថែមពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍន៍ឧបករណ៍បច្ចេកទេសបោសសម្អាតមីនប្រភេទ ALIS ។
លោកបានបន្តថា ឧបករណ៍បោសសំអាតមីន ALIS ជាបច្ចេកវិទ្យាទំនើបបូករួមជាមួយប្រព័ន្ធ GPR ស្កេនវិភាគរូបភាព និងទិន្នន័យក្រោមដី។ លោកបានបន្តថា អ្នកជំនាញជប៉ុន និងស៊ីម៉ាក់ មានបំណងបន្តពង្រឹងកិច្ចសហការជាមួយអ្នកបច្ចេកទេសអង្គភាព ស៊ីម៉ាក់ ដើម្បីបន្តពង្រឹងសមត្ថភាពឧបករណ៍រាវមីននេះ និងផ្តល់ការហ្វឹកហ្វឺនជូនអ្នកជំនាញមកពីប្រទេសដទៃទៀត។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ