ខេត្តកំពត ៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា អោយប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម សាសង់ផ្ទះរចនាខ្មែរ ឬសាងសង់ផ្ទះខ្មែរបុរាណ ដើម្បីអោយដឹងថាដើមកំណើតខ្មែរ កុំអោយបាត់បង់ ខណៈពេលផ្ទះខ្មែរបុរាណមានដូជា ផ្ទះបិតហោណាំង, ផ្ទះកាតាំងវាមានបីខ្នង នៅតាមភូមិឃុំនានា ក្នុងខេត្តកំពត នៅតិចតួចបំផុត ។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍បែបនេះ កាលពីពេលថ្មីៗនេះក្នុងពិធីដាំកូនត្នោតនៅតាមព្រំដែនមានចម្ងាយបីគីឡូម៉ែត្រនៅភូមិកោះចម្ការ ក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាស់តឿនអោយអាជ្ញាធរស្រុកកំពង់ត្រាច ជាពិសេសមន្ត្រីនៅការិយាល័យរៀបចំដែនដី មានការផ្សព្វផ្សាយអោយបានទូលំទូលាយ ជាមួយនិងរូបថតរចនាម៉ូត ផ្ទះបុរាណផង ដាក់តាមសាលាឃុំនានា ដើម្បីអោយពលរដ្ឋគាត់បានដឹងពីរបៀបធ្វើផ្ទះរចនារបៀបផ្ទះបុរាណ ។
ទាក់ទង់និងប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តកំពត បានអំពាវវនាវអោយប្រជាពលរដ្ឋសាងសង់ផ្ទះបុរាណដែលមានភូមិសាស្ត្រជាប់និងព្រំដែនវៀតណាម ។ លោកឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី១២ ខែសីហា ២០២៤ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរស្រុកកំពុងតែប្រជុំ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋគាត់យល់ដឹងពីរបៀបសាងសង់ផ្ទះមានរចនាបទជាផ្ទះខ្មែរបុរាណវិញ ។
លោកឃឹម សាមី អភិបាលរងស្រុកបញ្ជាក់ថា ការសាងសង់អោយពលរដ្ឋធ្វើផ្ទះបែបបុរាណនេះគឺអោយស្គាល់ពីដើមកំណើតរបស់ដូនតាពីដើម ។ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបានលើកឡើងថាផ្ទះគាត់មានអាយុកាលជាង៧០ឆ្នាំហើយ ។
ប្រជាពលរដ្ឋម្នាក់ទៀត ជាម្ចាស់ផ្ទះនៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បាននិយាយថានៅភូមិដើមពោធិ៍ មានសល់ផ្ទះធ្វើរបៀបផ្ទះបុរាណតិចតួចណាស់ ហើយបើចង់ធ្វើផ្ទះអំពីឈើរកឈើមិនបាន។ ពលរដ្ឋដដែលបាននិយាយថា ផ្ទះឈើដែលនៅសេសសល់តាមភូមិ-ឃុំអាចនិងបាត់បង់ នៅតែផ្ទះសសរអិតតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ