ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ថៃ​បោះបង់​កូរ៉េ​ខាងត្បូង ដោយ​បង្វែរ​គោលដៅ​មក​កម្សាន្ត​នៅ​ចិន និង​ជប៉ុន

5 ខែ មុន

ប្រទេស​ថៃ ៖ ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃទៅ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ ចំ​ពេល​មានច្បាប់​អន្តោប្រវេសន៍​ដ៏​តឹង​រឹង ដែល​ជំរុញ​ឱ្យ​ពួក​គេ​បង្ហាញ​គោលដៅ​ទៅ​កាន់​ប្រទេស​លើកលែង​ទិដ្ឋាការ​ដូច​ជា ប្រទេស​ជប៉ុន និង​ចិន​។ បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ទេសចរណ៍​កូរ៉េ​ខាងត្បូង បាន​រាយការណ៍​ថា…

ប្រទេស​ថៃ ៖ ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃទៅ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ ចំ​ពេល​មានច្បាប់​អន្តោប្រវេសន៍​ដ៏​តឹង​រឹង ដែល​ជំរុញ​ឱ្យ​ពួក​គេ​បង្ហាញ​គោលដៅ​ទៅ​កាន់​ប្រទេស​លើកលែង​ទិដ្ឋាការ​ដូច​ជា ប្រទេស​ជប៉ុន និង​ចិន​។

បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ទេសចរណ៍​កូរ៉េ​ខាងត្បូង បាន​រាយការណ៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​ថៃ​ទៅ​កាន់​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​នេះ ធ្លាក់​ចុះ ១៩.១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន មក​នៅ​ត្រឹម​ចំនួន​ប្រហែល ១៦៨,៣០០​នាក់​។ មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ប្រទេស​ថៃ គឺជា​ប្រភព​នាំមុខ​គេ​នៃ​ភ្ញៀវ​ទស​ចរ​បរទេស​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ចំនួន​ជាង ៥៧២,០០០​នាក់ នៅ​ឆ្នាំ ២០១៩ ដែល​ជំរុញ​យ៉ាង​ពិសេស ដោយ​ប្រជាប្រិយភាព​របស់​វិស័យ​តន្ត្រី K-pop ។

ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​ថា ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ថៃ គឺ​មួយ​ផ្នែក ដោយសារ​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​អនុញ្ញាត​ការ​ធ្វើ​ដំណើរ​អេ​ឡិច​ត្រូ​និករ​បស់​កូរ៉េ​ខាងត្បូង ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០២១​។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​មក​ពី​ប្រទេស និង​ដែនដី​ចំនួន ១១២ ចុះ​ឈ្មោះ​ព័ត៌មាន​របស់​ពួក​គេ និង​ទទួល​បានការ​យល់ព្រម​លើ​ការ​ធ្វើ​ដំណើរ​តាម​អ៊ីនធឺណិត ដើម្បី​អាច​ចូល​ប្រទេស​កូរ៉េ​ខាងត្បូង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកទេសចរ​ថៃ​ជា​ច្រើន​នាក់​ត្អូញត្អែរ​ថា ពួក​គេ​ទទួល​បរាជ័យ​សម្រាប់​ការ​អនុញ្ញាត​ចូល​ប្រទេស​កូរ៉េ​ខាងត្បូង ឬ​ទទួល​ការ​ត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍​កូរ៉េ​ខាងត្បូង ទោះបីជា​មាន​ឯកសារ​ត្រឹមត្រូវ​យ៉ាងណា​ក៏​ដោយ ។

ចំ​ពេល​ដែល​ប្រទេស​ចិន និង​ជប៉ុន ដែល​បាន​ផ្តល់​ការ​លើកលែង​ទិដ្ឋាការ​រួច​ហើយ សម្រាប់​ភ្ញៀវ​ទេសចរ​នោះ ប្រទេស​ថៃ​ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយជា​គោលដៅ​កំពូល​របស់​ពួក​គេ​។ សមាគម​ភ្នាក់ងារទេសចរណ៍​ថៃ​បាន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ថៃ​ចំនួន ១.២​លាន​នាក់ នឹង​ទៅ​លេង​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ ដែល​ជា​តួលេខ​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ ២០១៩ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​លើក​លែង​តម្រូវការ​ទិដ្ឋាការ​ជា​អចិន្ត្រៃយ៍ សម្រាប់​ពលរដ្ឋ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ចាប់តាំងពី​ខែមីនា​មក​ម្ល៉េះ​។ ប្រទេស​ជប៉ុន​បាន​ផ្តល់​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ថៃ ចាប់តាំងពី​ឆ្នាំ ២០១៣ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ចូល​ប្រទេស​ជប៉ុន​បាន​ដោយ​គ្មាន​ទិដ្ឋាការ​រហូត​ដល់​១៥​ថ្ងៃ​៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ