សម្តេចតេជោ ៖ សភាពការណ៍កម្ពុជា មិនអាចដូចប្រទេសបង់ក្លាដេសទេ សូមកុំយល់ច្រឡំ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាបានគូសបញ្ជាក់ថា សភាពការណ៍ នៅក្នុងប្រទេសកម្ពុជា មិនដូចជាប្រទេសបង់ក្លាដេស នោះទេ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាបានគូសបញ្ជាក់ថា សភាពការណ៍ នៅក្នុងប្រទេសកម្ពុជា មិនដូចជាប្រទេសបង់ក្លាដេស នោះទេ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាបានគូសបញ្ជាក់ថា សភាពការណ៍ នៅក្នុងប្រទេសកម្ពុជា មិនដូចជាប្រទេសបង់ក្លាដេស នោះទេ សូមកុំយល់ច្រឡំ ។
យោងតាមសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ «បងប្អូនកំពុងតែខិតខំ តាមការញុះញង់ពីអ្នកខាងក្រៅប្រទេស ក្នុងនោះសំឡេងរបស់លោក ផេង វណ្ណា ពីក្រៅប្រទេស ដើម្បីឲ្យបងប្អូនធ្វើការ ផ្តួលរំលំរាជរដ្ឋាភិបាល តាមផ្លូវកាត់មួយ ដែលមិនមែនជាដំណើរការប្រជាធិបតេយ្យ ពិតប្រាកដ» ។
សម្តេចតេជោ បានលើកឡើងថា មានបងប្អូនខ្លះ ចង់ប្រៀបធៀបកម្ពុជា នឹងប្រទេសបង់ក្លាដេស តែប្រហែលជាបងប្អូនយល់ច្រឡំហើយ ជាមួយសភាពការណ៍នៅកម្ពុជា និងសភាពការណ៍ នៅប្រទេសបង់ក្លាដេស ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ «ចំណុចនេះ បងប្អូនត្រូវគិតឲ្យបានម៉ត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំង ដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់«…» រឿងនេះ មិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណា ក៏ដោយ បងប្អូនមានគ្នាត្រឹមប៉ុន្មាននាក់ ទៅតម្លៃសន្តិភាពសម្រាប់ប្រជាជនរាប់លាននាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើនោះទេ» ។
សម្តេចប្រធានព្រឹទ្ធភា បានលើកឡើងថា បងប្អូនត្រូវគិតគូរឲ្យបានច្បាស់ ម៉ត់ចត់មុននឹងធ្វើដំណើរមកធ្វើបាតុកម្ម ឬមហាបាតុកម្ម ឬឈានដល់ការផ្តួលរំលំរដ្ឋាភិបាល នោះទេ ។
សម្តេចតេជោ គូសបញ្ជាក់ថា ៖ «បន្ទាត់ក្រហម គឺមាន ព្រោះរដ្ឋធម្មនុញ្ញបានចែងរួចហើយ អំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យើងទទួលយកពីកង្វល់ ស្តីពីការបាត់បង់ទឹកដី យើងទទួលយក កង្វល់ពីឯករាជ្យអធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវមើលឲ្យច្បាស់ទៅនឹងសហភាពការណ៍ ថាតើ វាត្រូវនឹងសភាពការណ៍ ដូចពួកប្រឆាំង ដែលញុះញង់ឲ្យបងប្អូនធ្វើនោះ ឬទេ ?» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា មានបងប្អូនខ្លះ បានច្បិចយកសភាពការណ៍ ពីតំបន់ត្រីកោណ CLV មកនិយាយ ដែលករណី CLV នេះ កើតមានរយៈពេល២៥ឆ្នាំហើយ ខណៈមានអ្នកខ្លះ មិនកើតមិនទាន់ផងដែរ។ ករណី CLV នេះបាន បំផ្លាញអ្វីខ្លះដល់បងប្អូនមកដល់ពេលនេះ ? ៕
ចែករំលែកព័តមាននេះ