ប្រទេសដែលជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងនៅក្នុងស្ថិតិដែលចេញផ្សាយ កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២៤ ថា មានអាមេរិក វៀតណាម ចិន ជប៉ុន និងកាណាដា ។
ប្រភពដដែលបានបន្តថា នៅក្នុងរយៈពេលពីខែមករា ដល់ខែកក្កដា កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក គឺមានតម្លៃ៥,៥១ ឲពាន់លានដុល្លារកើនឡើង៦,៤ ភាគរយ ដោយឡែក ការនាំចេញទៅកាន់ប្រទេសវៀតណាម គឺមានតម្លៃ២,២០ពាន់លានដុល្លារ កើនឡើង៣៧,៧ភាគរយ ។
ប្រភពដដែលបានបន្តថា នៅក្នុងរយៈពេលដដែលការនាំចេញទៅកាន់ប្រទេសចិន គឺមានតម្លៃសរុប ជាង៩៧៥លានដុល្លារកើនឡើងប្រមាណជា ១៩,៧ភាគរយ ហើយការនាំចេញទៅកាន់ប្រទេសជប៉ុន គឺមានទំហំ៧៦៤,៨លានដុល្លារកើនឡើង១៦,៧ភាគរយ ហើយការនាំចេញទៅកាន់ប្រទេសកាណាដា មានតម្លៃប្រមាណជា៦០៥លានដុល្លារ កើនឡើ២១,៨ភាគរយ ។
ក្រៅពីនោះដៃគូនាំចេញទំនិញកម្ពុជាជាច្រើនទៀត រួមមាន អេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ ហូឡង់ ថៃ បែលហ្ស៊ិក បារាំង កូរ៉ខាងត្បូង អ៊ីតាលី ម៉ិកស៊ិក អូស្ត្រាលី ឥណ្ឌា ហុងកុង ម៉ាឡេស៊ី ជាដើម ។
ចែករំលែកព័តមាននេះ