ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តរាប់រយគ្រឿងកកស្ទះជាង២គីឡូដី នៅលើផ្លូវជាតិលេខ១ ដោយសារតែមានដែកគោលជ្រុះរាយពេញផ្លូវ

5 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ម៉ូតូ​ជាង​១០​គ្រឿង និង​រថយន្ត​៥-៦​គ្រឿង​ទៀត​បាន​ផ្ទុះ​បែក​កង់​បន្តបន្ទាប់​គ្នា ដោយសារ​តែ​កិន​ដែកគោល ដែល​ជ្រុះ​រាយ​នៅ​ពេញ​ផ្លូវ និង​មាន​រថយន្ត​រាប់រយ​គ្រឿង​ទៀត​បាន​កកស្ទះ​បន្តកន្ទុយ​គ្នា លើ​ចម្ងាយ​ដី​ប្រមាណ​ជាង​២​គីឡូម៉ែត្រ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ ១…

ខេត្តព្រៃវែង ៖ ម៉ូតូ​ជាង​១០​គ្រឿង និង​រថយន្ត​៥-៦​គ្រឿង​ទៀត​បាន​ផ្ទុះ​បែក​កង់​បន្តបន្ទាប់​គ្នា ដោយសារ​តែ​កិន​ដែកគោល ដែល​ជ្រុះ​រាយ​នៅ​ពេញ​ផ្លូវ និង​មាន​រថយន្ត​រាប់រយ​គ្រឿង​ទៀត​បាន​កកស្ទះ​បន្តកន្ទុយ​គ្នា លើ​ចម្ងាយ​ដី​ប្រមាណ​ជាង​២​គីឡូម៉ែត្រ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ ១ ត្រង់​ចំណុច​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

ការ​កកស្ទះ​នេះ​បាន​ចាប់​កើត​មាននៅ​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១១ សីហា ដែល​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​នោះ បាន​ឲ្យ​ដឹង​ថា មាន​ដែកគោល​ប្រមាណ​ជាង​២​គីឡូ បាន​ជ្រុះ​រាយ​ពេញ​ផ្លូវ នៅ​ចំណុច​ខាងកើត​វត្ត​តា​គោក ប្រមាណ​ជា 200m ដោយ​មិនដឹង​ថា ដែកគោល​ទាំងនោះ​មកពីណា​នោះ​ទេ ។ តែ​អ្នកស្រុក​សង្ស័យ​ថា គឺ​មាន​រថយន្ត​ដឹក​ដែកគោល​នេះ​ឆ្លងកាត់ ហើយ​ជុះ​ពីលើរ​ថយ​ទើប​រាយ​ពេញ​ផ្លូវ​បែប​នេះ ។

ពលរដ្ឋ​ទាំងនោះ​បាន​បន្ត​ថា ដំបូង​ឡើយ​ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ប៉ុន្តែ​សុខ​ៗ​ស្រាប់តែ​ឃើញ​អ្នកដំណើរ​ជិះ​ម៉ូតូ​នាំ​គ្នា​បណ្ដើរ​ម៉ូតូ​រក​កន្លែង​ប៉ះ​ម្ដង​ពីរ​ម្ដង ៣​បន្តបន្ទាប់​គ្នា ពេល​គាត់​ចេញ​ទៅ​មើល​នៅ​លើ​ផ្លូវ​ក៏​ឃើញ​មាន​រថយន្ត​អ្នកដំណើរ​បី​បួន​គ្រឿង​បែក​កង់​ឈប់​បន្តកន្ទុយ​គ្នា​ហើយ​បន្តិច​ក្រោយមក ស្រាប់តែ​មាន​រថយន្ត​បែន​ទឹក​ខ្សាច់​ធំ​មួយ​បើក​ទៅ​ដល់​ក៏​ផ្ទុះ​បែក​កង់​ទៅ​មុខ​លែង​រួច​ទៀត ហើយ​រថយន្ត​ដែល​មក​ពីក្រោយ​ឃើញ​មាន​រថយន្ត​បែក​កង់​ព្រោងព្រាត ហើយ​នៅ​លើ​ផ្លូវ មាន​ដែកគោល​ជ្រុះ​រាយ​ពេញ​ផ្លូវ ទើប​ពួក​គេ​មិន​ហ៊ាន​ឆ្លងកាត់​នាំ​គ្នា​ឈប់​ឡាន​សិន ឯ​អ្នក​ខាងក្រោយ​ទៀត​ឃើញ​ខាង​មុខ​ឈប់​ក៏​ឈប់​តាម​គ្នា ទើប​ធ្វើ​ឱ្យ​រថយន្ត​ដែល​ទៅ​ពីក្រោយ​ស្ទះ​ទៅ​មុខ​លែង​រួច​ជាប់​កក​បន្តកន្ទុយ​គ្នា​រាប់រយ​គ្រឿង ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជាង ២​គីឡូ​ដី ។

ដោយសារ​តែ​ឃើញ​រថយន្ត​កកស្ទះ​ច្រើន ទើប​អ្នក​ដែល​នៅ​ខាង​មុខ ទាំង​អ្នក​ជិះ​ម៉ូតូ​ទាំង​អ្នក​ជិះ​រថយន្ត​នាំ​គ្នា​ចុះ​កាច់​មែកឈើ​នឹង​ខ្លះ​មាន​អំបោះ​ក្នុង​ឡាន ក៏​ចុះ​មក​បោស​ប្រមូល​ដែកគោល​កើប​ចេញពី​ផ្លូវ ដោយ​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជាង​កន្លះ​ម៉ោង​ទើប​យក​ដែកគោល​ចេញពី​ផ្លូវ​អស់ ហើយ​ចរាចរណ៍​ក៏​ធ្វើ​ដំណើរការ​ឡើង​វិញ​បាន និង​លែង​មានការ​កកស្ទះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​តាម​ដងផ្លូវ ក៏​ដូច​ជា បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ បាន​សំណូមពរ​ឲ្យ​ក្រុម​រថយន្ត​ដែល​រកស៊ី​ដឹក​អេ​ត​ចាយ​ដឹក​ទំនិញ​គ្រឿង​បែក​ផ្សេង​ៗ សូម​មេត្តា​ត្រួតពិនិត្យ​យានយន្ត​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ មុន​ចេញ​ចរាចរណ៍​លើ​ដងផ្លូវ​ជៀសវៀង​កុំឱ្យ​កើតរឿង​បែប​នេះ​ទៀត ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ នេះ​សំណាង​ហើយ​គ្មាន​អ្នក​ដួល​ម៉ូតូ ឬ​ក្រឡា​.​ប់​ឡាន បើសិនជា​មាន មិនដឹង​ថា មាន​មនុស្ស​ស្លា​.​ប់រ​បួស​ប៉ុន្មាន​នាក់​ទេ ហើយ​ក៏​ស្នើ​សុំ​ដល់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តាម​ដងផ្លូវ សូម​ជួយ​ពិនិត្យ​មើល​ក្រុម​រថយន្ត​ទាំងនោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ