ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រីមាន​អាកា​រៈ​មិន​ស្រួ​លខ្លួន ​ចេះ​តែ​ចូល​បន្ទប់ទឹក​ញឹកញាប់​​ខុសប្លែក​ពី​ធម្មតា លុះម្ដាយ​​សួរនាំ​ បែកធ្លាយក្មេងប្រុសៗ៥នាក់​

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ក្មេង​ប្រុស​ទើបតែ​មាន​វ័យ​១៥​និង​១៦​ឆ្នាំ​ចំនួន​៥​នាក់ បាន​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ នាំ​ទៅ​កាន់​ផ្ទះ​ជួល​មួយ​កន្លែង រួច​រំលោ.ភ​បូក.​ម្នាក់​ម្ដង​ៗ រហូត​បាន​សម្រេច​គ្រប់​ៗ​គ្នា ។ បន្ទាប់​មក​ដឹក​ក្មេង​ស្រី​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​មិនដឹង​រឿង ចំណែក​ក្មេង​ស្រី​រូប​នោះ​ក៏​មិន​បាន​ប្រាប់​រឿង​នោះ​ទៅ​ឪពុក​ម្ដាយ​បានដឹង​ដែរ…

រាជធានីភ្នំពេញ ​៖ ក្មេង​ប្រុស​ទើបតែ​មាន​វ័យ​១៥​និង​១៦​ឆ្នាំ​ចំនួន​៥​នាក់ បាន​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ នាំ​ទៅ​កាន់​ផ្ទះ​ជួល​មួយ​កន្លែង រួច​រំលោ.ភ​បូក.​ម្នាក់​ម្ដង​ៗ រហូត​បាន​សម្រេច​គ្រប់​ៗ​គ្នា ។ បន្ទាប់​មក​ដឹក​ក្មេង​ស្រី​ខាងលើ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​មិនដឹង​រឿង ចំណែក​ក្មេង​ស្រី​រូប​នោះ​ក៏​មិន​បាន​ប្រាប់​រឿង​នោះ​ទៅ​ឪពុក​ម្ដាយ​បានដឹង​ដែរ ។ ប៉ុន្តែ​ក្រោយមក​ដោយសារ​ឃើញ​នាង​ចូល​បន្ទប់ទឹក​ញឹកញាប់​ខុស​ប្លែក​ពី​ធម្មតា ស្ត្រី​ជា​ម្ដាយ​បាន​សួរនាំ​ទើប​បែកធ្លាយ​រឿង ហើយ​ក៏​ប្ដឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​ក្មេង​ប្រុស​ទាំងនោះ​តែ​ម្ដង ។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ជួល​មួយកន្លែង ស្ថិត​នៅ​ក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្រុម​ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ទាំង​០៥​នាក់​នោះ​រួម​មាន ១-​ឈ្មោះ សុ​ជា សុ​វ​ត្ត្រា អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ ម៉ៅ សុ​ចាន់ អាយុ ១៥​ឆ្នាំ ៣-​ឈ្មោះ លាភ សុ​លាក់ អាយុ ១៦​ឆ្នាំ ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​អន្លូងគង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ៤-​ឈ្មោះ ឡ​ន សុធី អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ម៉ឺ​ន្ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ និង៥-​ឈ្មោះ យឿ​ន ណុ​ច អាយុ​១៥​ឆ្នាំ ទីលំនៅ​បន្ទប់​ជួល ភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ ១៣​ឆ្នាំ ។

បើ​តាម​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​ស្គាល់​ជាមួយ​ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ឈ្មោះ​ឡ​ន សុធី ហើយ​នៅ​ថ្ងៃ​កើតហេតុ​គឺ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង ១០​ព្រឹក ជនសង្ស័យ​ឈ្មោះ ឡ​ន សុធី បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដឹក​ជន​រង​គ្រោះ​ដល់​ផ្ទះ​ជួល​ដែល​នាង​ស្នាក់​នៅ ។ បន្ទាប់​មក​បាន​នាង​ទៅ​កាន់​ផ្ទះ​ជួល​របស់​ពួក​ខ្លួន​(​ក្រុម​ជនសង្ស័យ​) ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង ហើយ​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ក៏​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​នាង​បាន​សម្រេច​ម្ដងម្នាក់​ៗ រួច​ទើប​ដឹក​ជន​រង​គ្រោះ​ត្រលប់​ទៅ​ផ្ទះ​វិញ​។

នគរបាល​បាន​ប្រាប់​ទៀត​ថា ភ្លាម​ៗ​នោះ​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​មិន​បានដឹង​ឡើយ ព្រោះ​នាង​អត់​និយាយ​ប្រាប់ បន្ទាប់​មក​នៅ​វេលា​ម៉ោង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ។ ដោយសារ​តែ​ឃើញ​ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួ​លខ្លួន​ចេះ​តែ​ចូល​បន្ទប់ទឹក​ញឹកញាប់​ប្លែក​ខុស​ពី​ធម្មតា ម្ដាយ​ក៏​សួរនាំ​នាង​ក៏​បាន​ប្រាប់​ម្ដាយ​ពី​សកម្មភាព​ខាងលើ ។ ទើប​រឿង​ត្រូវ​បែកធ្លាយ ហើយ​ស្ត្រី​ជា​ម្ដាយ បាន​នាំ​កូនស្រី​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស និង​នគរបាល​ខណ្ឌដង្កោ ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ប្រុស​ទាំងនោះ ខណៈ​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កើតហេតុ​ខាងលើ​ជុំ​គ្នា រួច​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ