ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ទំនើបមួយគ្រឿងចង.កំហឹងជាមួយបង្គោលភ្លើង​ខ្ទេចខ្ទីរមុខ

2 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ស្នូរ​លាន់​ឮ​ដូច​រន្ទះ​ខែប្រាំង បង្កឱ្យ​មនុស្ស​ម្នាទៅចោមរោមមើល ក្រោយ​ពីហេតុ​ការណ៍​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​សាក​កម្លាំង​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ​បណ្តាលឱ្យ​ដួល​រាប​ដល់​ដី ​កើតឡើង​នៅ​វេលាម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ស្នូរ​លាន់​ឮ​ដូច​រន្ទះ​ខែប្រាំង បង្កឱ្យ​មនុស្ស​ម្នាទៅចោមរោមមើល ក្រោយ​ពីហេតុ​ការណ៍​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​សាក​កម្លាំង​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ​បណ្តាលឱ្យ​ដួល​រាប​ដល់​ដី ​កើតឡើង​នៅ​វេលាម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤ ស្ថិត​ក្នុង​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បើយោង​តាម​លោក​វរសេនីយ៍​ឯក គឹ​ម សុង នាយការិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កដោយ​រថយន្ត​ស៊េរី​ទំនើប​ពណ៌​ក្រហម បើកបរ​ដូច​ជនជាតិ​ចិន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​បុក​បង្គោល​ភ្លើង ពេញទំហឹង​បណ្ដាល ឲ្យ​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង ដែលសំណាងល្អណាស់ ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​.​ដោយឡែក ​ចំពោះ​អ្នកបើកបរ រថយន្តខាង​សមត្ថកិច្ច​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ។

ដោយឡែក ​បើ​យោង​តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង​កើត ហេតុ​បាន​គូសបញ្ជាក់​ថា ទៅ​ជា​រៀងរាល់ថ្ងៃ គេ​តែង​ឃើញ​រថយន្ត​ពណ៌​ក្រហម​ស៊េរី​ទំនើប ពាក់​ស្លាក​លេខ កម្ពុជា​.Car LIF1 នេះតែង​តែ​បើកបរ​ក្នុង​ល្បឿន​លឿន រហូតមក​ដល់​ថ្ងៃ​កើតហេតុ​នេះ មិនដឹង​មាន​បញ្ហា​អ្វី ទើប​បណ្ដាល​ឲ្យ​រេប​ង្កូ​តទៅ​បុក បង្គោល​ភ្លើង​ពេញទំហឹង​សំណាងល្អ​ពុំ​មាន​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ