ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ដាច់​ទូ ក្រឡាប់​ខ្លួនឯង នៅ​ស្រុក​ព្រៃ​នប់

4 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថភ្លើង​ដាច់​ទូ ក្រឡាប់​ខ្លួនឯង នៅ​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថភ្លើង​ដាច់​ទូ ក្រឡាប់​ខ្លួនឯង នៅ​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ដែក ក្បែរ​ចំណុច​ចំណត​រថភ្លើង​វាល​រេញ ស្ថិត​នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​អោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​ខ្លួនឯង រថភ្លើង​០១​ខ្សែ ប្រភេទ​ដឹក​ទំនិញ ពណ៌​ទឹកប៊ិច​លាយ​ក្រហម​ឆ្នូត​លឿង បិទ​លេខ​សម្គាល់​លេខ 6535 ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ខេត្តកំពត បើកបរ​ដោយ​ឈ្មោះ សាក់ វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បើកបរ​រថភ្លើង ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន ROYAL RAILWAY ហើយ​រថភ្លើង​ខាងលើ​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន ROYAL RAILWAY ។

សមត្ថកិច្ច បន្ត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​ចុះ​ចំណត និង​រថភ្លើង​មាន​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង បណ្ដាល​ឲ្យ​ធ្លាក់​ទៅ​ខាងស្ដាំ រួច​បាន​ដាច់​ទូរថភ្លើង​ពាក់កណ្ដាល និង​ក្បាលរថភ្លើង មិន​ទាន់​អស់​ល្បឿន បាន​ឈប់​ពី​កន្លែង​កើតហេតុ​ប្រហែល​៤០០​ម៉ែត្រ​ទើប​រថភ្លើង​ឈប់​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ខូចខាត​ផ្លូវដែក និង​ធ្លាក់​ទូ​កុងតឺន័រ ចំនួន​០៤​ទូ ។

បច្ចុប្បន្ន រថភ្លើង​ខាងលើ​កំពុង​ឈប់​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង ឃុំ​សំរុង ដោយ​រង់ចាំ​ខាង​ក្រុមហ៊ុន​រក​រថយន្ដ​ស្ទួ​ច​ទូ​ចេញពី​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ