ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចិត្ត​តាយាយ! ខំជិះម៉ូតូពីខេត្តបាត់ដំបងមកមើល​​បើក​ការដ្ឋាន​សង់ព្រែកជីកហ្វូណនតេជោ

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល និង​ស្ញប់ស្ញែង​ក្រៃ​លែង ចំពោះ​តា​យាយ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​បាន​ជិះ​ម៉ូតូឌុប​គ្នា​ពី​ខេត្ដ​បាត់ដំបង…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល និង​ស្ញប់ស្ញែង​ក្រៃ​លែង ចំពោះ​តា​យាយ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​បាន​ជិះ​ម៉ូតូឌុប​គ្នា​ពី​ខេត្ដ​បាត់ដំបង ដែល​មាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ មក​មើល​ព្រឹត្តិការណ៍​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា «​ម្សិលមិញ​ករណី​ពិសេស​មួយ ប្រពន្ធ​ខ្ញុំ​ផ្ញើ​សារ​មក​អំពី​លោកតា​ម្នាក់​ឌុ​ប​ប្រពន្ធ​ពី​បាត់ដំបង គាត់​ថា​ចេញ​ម៉ោង​៥ តែបើ​កូន​គាត់​ប្រាប់ គាត់​ងើប​តាំងពី​ម៉ោង​៣ ជិះ​ម៉ូតូ​ពី​បាត់ដំបង​មក​មើល​ព្រឹត្តិការណ៍​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា សកម្មភាព​នេះ បញ្ជាក់​អំពី​ស្មារតី​នៃ​ការ​រួម​គ្នា ក្នុង​ការ​ស្រឡាញ់​ប្រទេស​ជាតិ ហើយ​ការ​ចូលរួម​ព្រឹត្តិការណ៍​សាទរ​ការ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​នេះ បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់ នូវ​កម្លាំង​ឯកភាព​ជា​ធ្លុង​មួយ​ក្នុង​សង្គម​ខ្មែរ ។

តាម​រយៈ​ឃ្លី​ប​វី​ដេ​អូ​មួយ កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ បាន​បង្ហាញ​តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​មក​ពី​ខេត្តបាត់ដំបង​ស្កាត់​មក​មើល​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ នៃ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

តាម​រយៈ​ការ​សាកសួរ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ ពួក​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​០៤ ខែសីហា ហើយ​មក​ដល់​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ទីតាំង​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នៅ​វេលា​ម៉ោង​ប្រមាណ​១​ថ្ងៃត្រង់ ហើយ​បាន​សម្រាក​នៅ​ក្បែរ​ទីតាំង​ប្រារ​ព្វ​ពិធី​មួយ​យប់ ដើម្បី​បានឃើញ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​មួយ​
នេះ ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល​ដល់​តា​យាយ ដោយ​បាន​ចាត់​ឲ្យ​ឯកឧត្តម សុខ លូ អភិ​បាលខេត្ត​​បាត់ដំបង នាំ​យក​ថវិកា​ប្រគល់​ជូន​ពួក​គាត់ នៅ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ក្នុង​ក្រុង​បាត់ដំបង ។

លោកតា និង​លោកយាយ ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឈ្មោះ សាត ឈឿ​ន អាយុ​៦៦​ឆ្នាំ ជា​អតីត​មេ​ភូមិ​ស្វាយ​បី​ដើម (​ក្នុង​ឆ្នាំ​២០១៥​ដល់​២០១៨) និង​លោក យាយ​ឈ្មោះ ប៊ុ​ន សាមី អាយុ​៦២​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ស្វាយ​បី​ដើម ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ