ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ត្រៀម​បញ្ជូន​នាវាពិឃាត​ និង​យន្ត​ហោះ​ដើម្បី​ការ​ពារ​អ៊ី​ស្រា​អែ​ល

5 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រទេស​អាមេរិក​ត្រៀម​បញ្ជូន​នាវា​​​ និង​យន្ត​ហោះ​​បន្ថែម​ទៀត​​ទៅ​​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​​​ការ​ពារ​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​​របស់​ខ្លួន​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​សញ្ញា​ថា​រដ្ឋាភិបាល​អ៊ីរ៉ង់​​កំពុង​ត្រៀម​​​វាយ​ប្រហារ​អ៊ីស្រាអែល​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ទី​ក្រុង​តេអេរ៉ង់​អះ​អាង​ថា​ជា​ការ​សង​សឹក​ឱ្យ​យុទ្ធ​មិត្ត​របស់​ខ្លួន​ឈ្មោះ​ហានីយេ​ដែល​ជា​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​ ហើយ​​​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​​​គ្រាប់​មីស៊ីល​​ចំ​អគារ​ស្នាក់​នៅ​របស់​គាត់​។ ទោះ​បី​អ៊ីស្រាអែល​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​​អ៊ីរ៉ង់​​ក៏​ដូច​ជា​ក្រុម​ហាម៉ាស់​ និង​​ចលនា​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​អ៊ី​ស្រាអែល​ដទៃ​ទៀត​និយាយ​ម៉ៃ​ទុក​ជា​មុន​ថា​គ្មាន​នរណា​ក្រៅ​ពី​អ៊ីស្រាអែល​ទេ​។​ ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​ថ្លែង​ថា​នាវា​បណ្ដែត និង​នាវា​ពិឃាត​ដែល​អាច​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រទេស​អាមេរិក​ត្រៀម​បញ្ជូន​នាវា​​​ និង​យន្ត​ហោះ​​បន្ថែម​ទៀត​​ទៅ​​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​​​ការ​ពារ​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​​របស់​ខ្លួន​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​សញ្ញា​ថា​រដ្ឋាភិបាល​អ៊ីរ៉ង់​​កំពុង​ត្រៀម​​​វាយ​ប្រហារ​អ៊ីស្រាអែល​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ទី​ក្រុង​តេអេរ៉ង់​អះ​អាង​ថា​ជា​ការ​សង​សឹក​ឱ្យ​យុទ្ធ​មិត្ត​របស់​ខ្លួន​ឈ្មោះ​ហានីយេ​ដែល​ជា​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​ ហើយ​​​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​​​គ្រាប់​មីស៊ីល​​ចំ​អគារ​ស្នាក់​នៅ​របស់​គាត់​។

ទោះ​បី​អ៊ីស្រាអែល​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​​អ៊ីរ៉ង់​​ក៏​ដូច​ជា​ក្រុម​ហាម៉ាស់​ និង​​ចលនា​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​អ៊ី​ស្រាអែល​ដទៃ​ទៀត​និយាយ​ម៉ៃ​ទុក​ជា​មុន​ថា​គ្មាន​នរណា​ក្រៅ​ពី​អ៊ីស្រាអែល​ទេ​។​ ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​ថ្លែង​ថា​នាវា​បណ្ដែត និង​នាវា​ពិឃាត​ដែល​អាច​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​​ និង​យន្ត​ហោះ​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​​​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ការ​ពារ​អ៊ីស្រាអែល​។​

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​សច្ចា​ថា​នឹង​សង​សឹក​​ទៅ​លើ​អ៊ីស្រាអែល​។ ការ​ធ្វើ​ឃាត​ហានីយេ អាយុ​​​​៦២​ឆ្នាំ​​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​ទើប​តែ​បាញ់​សម្លាប់​មេ​បញ្ជា​ការ​កំពូល​​​របស់​ក​ងទ័ព​​​ក្រុ​ម​​ហេស្បូឡា​ឈ្មោះ​ហ្វ៊ូអាត​ ស៊ូខឺ (Fuak Shukr) នៅ​ទី​ក្រុង​បេរូត ប្រទេស​លីបង់​។ ​ហានីយេ និង​ហ្វ៊ូអាត​​​ស្លាប់​នៅ​ក្នុង​សប្ដាហ៍​ជា​មួយ​គ្នា​។

ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ និង​ក្រុម​ហេស្បូឡា​នៅ​ប្រទេស​លីបង់​​​បាន​​បង្កើត​​ចលនា​​​​តស៊ូ​​ប្រឆាំង​នឹង​​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​​បស្ចិម​ប្រទេស​ និង​​អ៊ីស្រាអែល​នៅ​​មជ្ឈិម​បូព៌ា​។​ អ៊ីស្រាអែល​ធ្លាប់​ព្រមាន​ថា​ខ្លួន​នឹង​តាម​កម្ទេច​ឱ្យ​អស់​​នូវ​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​​​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​​​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧ ខែ​តុលា ​ដែល​នាំ​ឱ្យ​ស្លាប់​ជន​ជាតិ​​អ៊ីស្រាអែល​១២០០​នាក់​។

អ៊ីស្រាអែល​មិន​អាច​បំភ្លេច​ថ្ងៃ​នោះ​បាន​ឡើយ ហើយ​ប្ដេជ្ញា​ថា​ត្រូវ​សង​បំណុល​ឈាម​នេះ​ឱ្យ​បាន​ ទោះ​បី​​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​ យុទ្ធ​នា​ការ​សង​សឹក​របស់​អ៊ីស្រាអែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​រហូត​ដល់​សព្វ​ថ្ងៃ​ និង​នាំ​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ជិត​បួន​​ម៉ឺន​នាក់​។​ នៅ​​ដំណាក់​កាល​នេះ គេ​មាន​សង្ឃឹម​តិច​តួចណាស់​​ថា​អាច​​​រក​ឃើញ​ពន្លឺ​សន្តិ​ភាព ឬ​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា​​។​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​​បញ្ជា​ឱ្យ​កែ​សម្រួល​ការ​រៀប​យុទ្ធ​សាស្ត្រ​កង​ទ័ព​​នៅ​មជ្ឈិម​បូព៌ា​ដើម្បី​ពង្រឹង​​ការ​ការ​ពារ​​ខ្លួន​​ផង​,​ ពង្រឹង​​ការ​​ការ​ពារ​អ៊ីស្រាអែល​ផង និង​​​​ត្រៀម​លក្ខណៈ​​​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​។ ​​មេ​ដឹក​នាំ​ក្រុម​ហេស្បូឡា​ លោក​ហាសាន់ ណាស្រាឡា (Hussan Nasrallah) ថ្លែង​ថា​លោក​​​​​ត្រៀម​​សង​សឹក​​ឱ្យ​មេ​បញ្ជា​ការ​កំពូល​​​​ឈ្មោះ​ហ្វ៊ូអាត ស៊ូខឺ​។ លោក​ថ្លែង​ថាជម្លោះ​នេះ​បាន​ឈាន​ដល់​ដំណាក់​កាល​ថ្មី​១​ទៀត​ហើយ​ ហើយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ជំនាន់​មុន​ៗ​។

លោក​ដាក់​សំណួរ​ថា​​តើ​ឱ្យ​អ៊ីរ៉ង់​នៅ​ស្ងៀម​ម្ដេច​បាន​បើ​ហានីយេ​ត្រូវ​គេ​បាញ់​សម្លាប់​ស្រស់​ៗ​នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់​បែប​នេះ​? លោក​បាន​និយាយ​សំដៅ​ឈ្មោះ​អ៊ីស្រាអែល​ចំ​ៗ​តែ​ម្ដង​។ ​លោក​បាន​និយាយ​ដៀ​ម​ដាម​ដាក់​អ៊ីស្រាអែល​​​កំពុង​សប្បាយ​ព្រោះ​បាន​សម្លាប់​​​មេ​ធំ​ៗ​របស់​ហាម៉ាស់ និង​ហេស្បូឡា​។ លោក​​ថា​អ្នក​ឯង​សប្បាយ​១​គ្រា​សិន​ចុះ​។ ទៅ​ថ្ងៃ​មុខ​គង់​កើត​ទុក្ខ​ធំ​ជា​មិន​ខាន​​។​​​

តាម​ពិត អាមេរិក​បាន​ដាក់​ពង្រាយ​កង​ទ័ព​​នៅ​មជ្ឈិម​បូព៌ា​​ជា​​បណ្ដើរ​ៗ​​តាំង​ពី​​ថ្ងៃ​ទី​១៣​ ខែ​មេសា​​មក​ម៉្លេះ​​នៅ​ពេល​អ៊ីរ៉ង់​វាយ​ប្រហារ​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន និង​គ្រាប់​មីស៊ីលបាញ់​ស្រោច​ដូច​គ្រាប់​ភ្លៀង​​ទៅ​លើ​អ៊ីស្រាអែល​។ ប៉ុន្តែ​​អ៊ីរ៉ង់​មិន​បាន​ធ្វើ​អ្វី​អ៊ីស្រាអែល​កើត​ទេ​ព្រោះ​អ៊ីស្រាអែល​​​បាញ់​ធ្លាក់​​ស្ទើរ​តែ​ទាំង​អស់​នូវ​យន្ត​ហោះ​ដ្រូន និង​គ្រាប់​មីស៊ីល​សរុប​៣០០​គ្រឿង។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​១​ទៀត​​​កាល​ពី​ថ្ងៃ​សៅរ៍​ អ៊ីស្រាអែល​​​វាយ​ឆ្មក់​​ទៅ​​លើ​​សាលា​រៀន​​​សម្រាប់​ការ​ស្នាក់​នៅ​របស់​ជន​ស៊ីវិល​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ដប់​នាក់​​។ នៅ​តំបន់​វេស​ស្បេង (West Bank) មេ​បញ្ជា​ការ​កង​ទ័ព​ហាម៉ាស់​ម្នាក់​ និង​យុទ្ធ​ជន​ឥស្លាម​បួន​នាក់​ក៏​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែល​​ផង​ដែរ​​។​ នេះ បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រុម​ហាម៉ាស់​៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ