ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​បើក​បរ​សាក​ល្បង​ឡាន​តាក់​ស៊ី​ហោះ​សម្រាប់​ដឹក​មនុស្ស

5 ខែ មុន

ទី​ក្រុង​ហ្សាកាតា៖ ​​សាលា​ក្រុង​​​នូសាន់​ថារ៉ា ​ដែល​ជា​អនាគត​រដ្ឋ​ធានី​​នៃប្រទេស​ឥណ្ឌូណេស៊ី​ បាន​ចាប់​ផ្ដើម​​ដាក់​ឱ្យ​ដំណើរ​ការ​សាក​ល្បង​នូវ​ប្រភេទ​ឡាន​តាក់​ស៊ី​ហោះ​នៅ​អាកាស​យាន​ដ្ឋាន​មួយ​កន្លែង​ស្ថិត​​នៅ​លើ​កោះ​កាលីម៉ាន់​តាន់​ខាង​កើត​។ ឥណ្ឌូណេស៊ី​អះ​អាង​ថា​ឡាន​តាក់​ស៊ី​ហោះ​ដែល​មាន​លក្ខណៈ​ដូច​ជា​យន្ត​ហោះ​ដ្រូន​ដែរ​​។ គ្រាន់​តែ​ថា​ឡាន​តាក់​ស៊ី​នេះ​មាន​កម្លាំង​ម៉ាស៊ីន​ធំ​អាច​ដឹក​បាន​ទម្ងន់​រាប់​រយ​គីឡូក្រាម​។​ អាជ្ញាធរ​សង្កត់​ធ្ងន់​ថា​ការ​បើក​បរ​សាក​ល្បង​លើក​នេះ​ជា​ការ​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​ដឹក​ជញ្ជូន​តាម​មធ្យោបាយ​នេះ​ពិត​ជា​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​ដែល​ទី១-​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ និង​ទី​២-អាច​ជួយ​ថែ​រក្សា​បរិ​ស្ថាន​នៅ​តំបន់​ទី​ប្រជុំ​ជន​។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​ឥណ្ឌូណេស៊ី​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​បំពាក់​បច្ចេក​វិទ្យា​ទំនើប​។​​ តាម​ពិត​…

ទី​ក្រុង​ហ្សាកាតា៖ ​​សាលា​ក្រុង​​​នូសាន់​ថារ៉ា ​ដែល​ជា​អនាគត​រដ្ឋ​ធានី​​នៃប្រទេស​ឥណ្ឌូណេស៊ី​ បាន​ចាប់​ផ្ដើម​​ដាក់​ឱ្យ​ដំណើរ​ការ​សាក​ល្បង​នូវ​ប្រភេទ​ឡាន​តាក់​ស៊ី​ហោះ​នៅ​អាកាស​យាន​ដ្ឋាន​មួយ​កន្លែង​ស្ថិត​​នៅ​លើ​កោះ​កាលីម៉ាន់​តាន់​ខាង​កើត​។ ឥណ្ឌូណេស៊ី​អះ​អាង​ថា​ឡាន​តាក់​ស៊ី​ហោះ​ដែល​មាន​លក្ខណៈ​ដូច​ជា​យន្ត​ហោះ​ដ្រូន​ដែរ​​។ គ្រាន់​តែ​ថា​ឡាន​តាក់​ស៊ី​នេះ​មាន​កម្លាំង​ម៉ាស៊ីន​ធំ​អាច​ដឹក​បាន​ទម្ងន់​រាប់​រយ​គីឡូក្រាម​។​

អាជ្ញាធរ​សង្កត់​ធ្ងន់​ថា​ការ​បើក​បរ​សាក​ល្បង​លើក​នេះ​ជា​ការ​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​ដឹក​ជញ្ជូន​តាម​មធ្យោបាយ​នេះ​ពិត​ជា​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​ដែល​ទី១-​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ និង​ទី​២-អាច​ជួយ​ថែ​រក្សា​បរិ​ស្ថាន​នៅ​តំបន់​ទី​ប្រជុំ​ជន​។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​ឥណ្ឌូណេស៊ី​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​បំពាក់​បច្ចេក​វិទ្យា​ទំនើប​។​​

តាម​ពិត​ ធាតុ​សំខាន់​មួយ​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​ដូរ​ពី​រដ្ឋ​ធានី​ហ្សាកាតា​ទៅ​នូសាន់​ថា​រ៉ា​នោះ​ដោយ​សារ​បញ្ហា​បរិស្ថាន​។ ហេតុ​នេះ រដ្ឋ​ធានី​​នូសាន់​ថា​រ៉ា​​ក៏​ត្រូវ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​បរិស្ថាន​នេះ​ជា​និច្ច​។ ក្រៅ​ពី​ការ​កុម្ម៉ង់​ទិញ​បច្ចេក​វិទ្យា​ពី​ក្រៅ​ប្រទេស​ដើម្បី​ផលិត​ឡាន​តាក់​ស៊ី​ហោះ អាជ្ញាធរ​ក៏​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផលិត​នៅ​ក្នុង​ស្រុក​ផង​ដែរ​​​នូវ​ប្រភេទ​យាន​ជំនិះ​ដឹក​ជញ្ជូន​ដោយ​ប្រើ​បច្ចេក​វិទ្យា​នេះ​​។ ឥណ្ឌូណេស៊ី​ចង់​​ឱ្យ​មាន​ប្រព័ន្ធ​បរិស្ថាន​បើក​ទូលាយ​ផ្នែក​នវា​នុវត្តន៍​ដែល​ភាគី​នានា​អាច​ចូល​រួម​ចំណែក​សហ​ការ​គ្នា​ដើម្បី​ផលិត​​ឡាន​តាក់​ស៊ី​ហោះ​​។

​ដើម្បី​​​សម្រេច​ក្ដី​សុបិន​នេះ​ អាជ្ញាធរ​សាលា​​ក្រុង​​នូសាន់​ថារ៉ា​បាន​សហ​ការ​​គ្នា​ជា​មួយ​ដៃ​គូ​ជា​យុទ្ធ​សាស្ត្រ​ជា​ច្រើ​ន​ស្ថាប័ន​ទាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ផ្ទាល់ និង​នៅ​ឯ​បរទេស​ខ្លះ​​ដើម្បី​ផលិត​​ប៉ាន់​គំរូ (prototype) នៃឡា​ន​តាក់​ស៊ី​ហោះ​។​ ​ក្នុង​នោះ​ក៏​​មាន​​​ក្រុម​ហ៊ុន​ហ៊ី​យុន​ដាយ​របស់​កូរ៉េ​ខាង​ត្បូង​​ផង​ដែរ​។​​​ អាជ្ញាធរ​រំពឹង​ថា​ការ​បើក​បរ​សាក​ល្បង​​ឡាន​តាក់​ស៊ី​ហោះ​​អាច​នឹងធ្វើ​ឱ្យ​វិស័យ​​ផលិត​យាន​ជំនិះ​ផ្សេង​ៗ​សម្រាប់​បម្រើ​ឱ្យ​អាកាស​ចរណ៍​ស៊ីវិល​​នៅ​ឥណ្ឌូ​ណេស៊ី​​កាន់​តែរីក​ចម្រើន​។

ម៉្យាង​ទៀត​ អាជ្ញាធរ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត ឡាន​តាក់​ស៊ី​ហោះ​អាច​នឹង​ប្រើ​ប្រាស់​សម្រាប់​រត់​ឈ្នួល​របៀប​ដូច​ជា​ឡាន​តាក់​ស៊ី​នៅ​លើ​ដី​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ទៀត​។​ បន្ថែម​ពី​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្ត​ អាជ្ញាធរ​ថ្លែង​ថា​ទីក្រុង​នូសាន់​ថារ៉ា​ក៏​ចង់​ផ្ដោត​សំខាន់​ផង​ដែរ​ទៅ​លើ​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ដែល​មាន​​ជំនាញ​កម្រិត​ខ្ពស់​។ ជា​ពិសេស​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​៕

អត្ថបទ​ដែល​ពាក់​ព័ន្ធ
ឥណ្ឌូណេស៊ី​ត្រៀម​ធ្វើ​តេស្ត​តាក់​ស៊ី​ហោះ​អាច​ដឹក​មនុស្ស​ម្ដង​បាន​៥​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ