ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ប្ដឹង​ហាង​អន​ឡាញ​មួយ ក្រោយ​បញ្ជា​ទិញ​​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី តែ​បាន​របស់​ក្មេង​លេង

5 ខែ មុន

ប្រទេស​ចិន ៖ បុរស​ជនជាតិ​ចិន​ម្នាក់រស់នៅ​ខេត្ត​ក្វា​ង​ស៊ី (Guangxi) បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ក្នុងស្រុក​មួយ បន្ទាប់​ពី​គាត់​បាន​បញ្ជា​ទិញ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​តម្លៃ​១​ម៉ឺន​យន់ ដែល​ស្មើនឹង​១,៣៨០​ដុល្លារ​អា​មេ​រិ​កតាម​អ៊ីនធើរណេត សម្រាប់​ប្រើប្រាស់​ជីក​កាយ​ដី​ក្នុង​សួន​របស់​គាត់​។ ប៉ុន្តែ​បុរស​រូប​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​គាត់​ទទួល​បាន​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ជា​របស់​ក្មេង​លេង​ទៅ​វិញ…

ប្រទេស​ចិន ៖ បុរស​ជនជាតិ​ចិន​ម្នាក់រស់នៅ​ខេត្ត​ក្វា​ង​ស៊ី (Guangxi) បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ក្នុងស្រុក​មួយ បន្ទាប់​ពី​គាត់​បាន​បញ្ជា​ទិញ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​តម្លៃ​១​ម៉ឺន​យន់ ដែល​ស្មើនឹង​១,៣៨០​ដុល្លារ​អា​មេ​រិ​កតាម​អ៊ីនធើរណេត សម្រាប់​ប្រើប្រាស់​ជីក​កាយ​ដី​ក្នុង​សួន​របស់​គាត់​។ ប៉ុន្តែ​បុរស​រូប​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​គាត់​ទទួល​បាន​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ជា​របស់​ក្មេង​លេង​ទៅ​វិញ ​។

ប្រភព​ពី​សារព័ត៌មាន VnExpress នៅ​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា តុលាការ​ប្រជា​ជន​នៃ​តំបន់ Luzhai ទីក្រុង Liuzhou ខេត្ត​ក្វា​ង​ស៊ី កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ បាន​បើក​សវនា​ការ​លើ​សំណុំរឿង​រដ្ឋប្បវេណី រវាង​ដើមបណ្តឹង​ដែល​ត្រូវ​បាន​ស្គាល់​ថា ​ឈ្មោះ Lou និង​ចុងចោទ​ឈ្មោះ Chu គឺជា​ម្ចាស់​ហាង​លក់ទំនិញ​អន​ឡាញ​ក្នុងស្រុក​។

ប្រភព​ពី​សារព័ត៌មាន​ចិន The Paper បាន​រាយការណ៍​ថា ពាក្យបណ្ដឹង​បាន​បង្ហាញ​ថា កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ លោក Lou ត្រូវការ​ម៉ាស៊ីន​កាយ​ដី​ខ្នាត​តូច សម្រាប់​សួន​ផ្លែ​ឈើ​របស់​គាត់​។ គាត់​បាន​ធ្វើការ​ទិញ​តាម​រយៈ​វេទិកា​លក់ទំនិញ​អន​ឡាញ ដែល​លក់ទំនិញ​ជជុះ ហើយ​បាន​ជ្រើសរើស​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ខ្នាត​តូច​ទម្ងន់​១​តោន ដែល​មានមុខ​ងារ​ប្រើប្រាស់​ច្រើន​ចំនួន​១​គ្រឿង ដោយ​បាន​បញ្ជា​ទិញ​ពី​ហាង​អន​ឡាញ​របស់​លោក Chu​។

គេហទំព័រ​លក់​អេ​ស្កា​វ៉ា​ទ័​រ​ខ្នាត​តូច​នោះ បាន​សរសេរ​ថា អេ​ស្កា​វ៉ា​ទ័​រ​មាន​សមត្ថភាព​កិន ប្រមូល​ឈើ ជម្រះ​ស្មៅ ខួង ដែល​អាច​ប្រើ​សម្រាប់​ការងារ​ជា​ច្រើន មិនមែន​គ្រាន់តែ​ជីក​កាយ​ដី​១​មុខ​ប៉ុណ្ណោះ​ទេ​។

ប្រភព​ពី​សារព័ត៌មាន​ចិន Sohu ក៏​បាន​រាយការណ៍​ថា បន្ទាប់​ពី​បាន​បញ្ជាក់​ពីមុខ​ងារ និង​លក្ខណៈ​ជាក់លាក់​ជាមួយ​ម្ចាស់​ហាង​ហើយ លោក Lou ដែល​ពេញចិត្ត​នឹង​អេ​ស្កា​វ៉ា​ទ័​រ​ខ្នាត​តូច​នោះ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ធ្វើការ​បង់ប្រាក់​តាម​រយៈ​កម្មវិធី​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត និង​បង្កើត​ការ​បញ្ជា​ទិញ​តាម​អន​ឡាញ​តែ​ម្តង​។

នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក Lou បាន​ទទួល​ទំនិញ​ពី​ហាង​របស់​លោក Chu​។ ប៉ុន្តែ​នៅ​ពេល​បើក គាត់​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​ពេល​ឃើញ​អេ​ស្កា​វ៉ា​ទ័​រ​ក្មេង​លេង ដែល​ខុស​ពី​អេ​ស្កា​វ៉ា​ទ័​រ​កសិ​កម្ម​ដែល​គាត់​បាន​បញ្ជាក់​ថា​កំពុង​ទិញ​។ បន្ទាប់​ពី​ការ​ចរចា​មិន​ត្រូវ​គ្នា​ជាមួយ​លោក Chu លោក Lou បាន​ប្តឹង​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​ដដែល អំឡុង​ពេល​សាកសួរ លោក Lou បាន​បង្ហាញ​កំណត់​ត្រា​ជជែក​ជាមួយ​អ្នកលក់ ដោយ​អះអាង​ថា គាត់​បាន​សួរនាំ​លោក Chu អំពី​អេ​ស្កា​វ៉ា​ទ័​រ​ខ្នាត​តូច​នោះ មុន​នឹង​បញ្ជា​ទិញ ហើយ​លោក Chu ដែល​ជា​ម្ចាស់​ហាង​បាន​សន្យា​ថា អេ​ស្កា​វ៉ា​ទ័​រ​របស់​គាត់​អាច​ប្រើ​ក្នុង​សួន​ផ្លែ​ឈើ​នៅ​ជនបទ​បាន​យ៉ាង​ល្អ​។

តុលាការ​ប្រជាជន​តំបន់ Luzhai បាន​រក​ឃើញ​ថា ការ​អនុវត្ត​ការ​លក់​របស់​លោក Chu មានការ​ក្លែងបន្លំ​អតិថិជន​។ តុលាការ​បាន​បញ្ជា​ឱ្យ​ម្ចាស់​ហាង​រូប​នេះ សង​ប្រាក់​វិញ​នូវ​ចំនួន​ទឹកប្រាក់​ទិញ​ចំនួន​១​ម៉ឺន និង​រង​ពិន័យ​ជា​ប្រាក់​ចំនួន​៣​ដង​នៃ​ចំនួន​តម្លៃ​លក់ ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​៤​ម៉ឺន​យន់ ស្មើនឹង​៥,៥៤០​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​នឹង​ការ​ប៉ះប៉ូវ​ត្រឡប់​ទៅ​លោក Lou វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ