ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​មិន​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់​ពី​ការ​បាក់​ដី​ស្លា.ប់​ជិត​២០០​នាក់​

5 ខែ មុន

ទី​ក្រុង​ញូដេលី៖ ក្រោយ​ការ​បាក់​ដី​នៅ​រដ្ឋ​កេរ៉េឡា ប្រទេស​ឥណ្ឌា​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ក្ដី​សង្ឃឹម​កាន់​តែ​រសាត់​ឆ្ងាយ​ទៅ​ហើយ​ថា​​អាច​នឹង​​រក​ឃើញ​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ត​​​។ ប៉ុន្តែ​ក្រុម​អ្នក​ស្វែង​រក​ចេះ​តែ​​បន្ត​ការ​ងារ​របស់​ខ្លួន​ជា​និច្ច​។ ពួក​គេ​ខិត​ខំ​ត​ស៊ូ​ដើរ​កាត់​ដី​ភក់​ល្បាប់​ និង​​គំនរ​បាក់​បែក​​​ក្រោយ​ការ​បាក់​ដី​ដែល​សម្លាប់​​មនុស្ស​១៩៤​នាក់​។ នេះ​ជា​គ្រោះ​មហន្ត​រាយ​ដ៏​ធ្ងន់​ធ្ងរ​​​មិន​ធ្លាប់​មាន​នៅ​រដ្ឋ​កេរ៉ាឡា​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អះ​អាង​ថា​គេ​អាច​ជួយ​សង្គ្រោះ​មនុស្ស​ជាង​៥៥០០​នាក់​ចេញ​ពី​ភូមិ​ជា​ច្រើន​កន្លែង​នៅ​លើ​​ភ្នំ​។…

ទី​ក្រុង​ញូដេលី៖ ក្រោយ​ការ​បាក់​ដី​នៅ​រដ្ឋ​កេរ៉េឡា ប្រទេស​ឥណ្ឌា​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ក្ដី​សង្ឃឹម​កាន់​តែ​រសាត់​ឆ្ងាយ​ទៅ​ហើយ​ថា​​អាច​នឹង​​រក​ឃើញ​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ត​​​។ ប៉ុន្តែ​ក្រុម​អ្នក​ស្វែង​រក​ចេះ​តែ​​បន្ត​ការ​ងារ​របស់​ខ្លួន​ជា​និច្ច​។ ពួក​គេ​ខិត​ខំ​ត​ស៊ូ​ដើរ​កាត់​ដី​ភក់​ល្បាប់​ និង​​គំនរ​បាក់​បែក​​​ក្រោយ​ការ​បាក់​ដី​ដែល​សម្លាប់​​មនុស្ស​១៩៤​នាក់​។ នេះ​ជា​គ្រោះ​មហន្ត​រាយ​ដ៏​ធ្ងន់​ធ្ងរ​​​មិន​ធ្លាប់​មាន​នៅ​រដ្ឋ​កេរ៉ាឡា​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អះ​អាង​ថា​គេ​អាច​ជួយ​សង្គ្រោះ​មនុស្ស​ជាង​៥៥០០​នាក់​ចេញ​ពី​ភូមិ​ជា​ច្រើន​កន្លែង​នៅ​លើ​​ភ្នំ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះជួប​ប្រទះ​នឹង​ឧប​សគ្គ​​ជា​ច្រើន​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​រង​គ្រោះ​។ ថ្ងៃ​នេះ គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជិត​៤០​នាក់​​បន្ថែម​ទៀត​ដែល​រសាត់​តាម​ខ្សែ​ទឹក​ហូរ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​កន្លែង​បាក់​ស្ពាន​ឆ្លង​កាត់​​ស្ទង​​ និង​​កន្លែង​បាក់​ដី​។​ នៅ​ក្នុងចំណោម​នោះ សាក​សព​ខ្លះ​ដាច់​ជា​​កំណាត់​​ៗ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ មនុស្ស​១៨៧​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ មិន​ទាន់​ដឹង​ថា​ពួកគេ​ស្លាប់​ ឬរស់​​នៅ​ឡើយ​ទេ ​ខណៈ​ដែល​​មនុស្ស​១៨៦​នាក់​រង​របួស​។

សារ​ព័ត៌​មាន​​ក្នុង​ស្រុក​ខ្លះ​ផ្សាយ​ថា​ជន​រង​គ្រោះ​ភាគច្រើន​បំផុត​ជា​កម្ម​ករ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​តែ​។ នៅ​ក្នុង​ការ​ស្វែក​រក​មនុស្ស​បាត់​ខ្លួន​លើក​នេះ គេ​​ប្រើ​ប្រាស់​​កម្លាំង​​១១០០​នាក់​ ឧទ្ធម្ភាគ​ចក្រ​ និង​គ្រឿង​ចក្រ​​ធុន​ធ្ងន់​ជា​ច្រើន​គ្រឿង​​​។ តាម​រយៈ​​រូប​ភាព​ដែល​គេ​បញ្ជូន​មក​ពី​​​កន្លែង​កើត​ហេតុ​ គេ​ឃើញ​ថា​ក្រុម​ការ​ងារ​ខ្លះ​ត្រូវ​ដើរ​កាត់​ដី​ភក់ និង​ទឹក​ជំនន់​។ គេ​ឃើញ​គ្រឿង​ចក្រ​ប្រភេទ​អេស្កាវ៉ាទ័រ​ខិត​ខំ​ជីក​កកាយ​គំនរ​បាក់​បែក​។​

កាសែត​ឥណ្ឌា​អ៊ិច​ប្រែស និង​ដឹ​ថាម​អូហ្វ​ឥណ្ឌា​ (India Express & Times of India) ចុះ​ផ្សាយ​ថា​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មានចំនួន​សរុប​​២៧៦​នាក់​គិត​ចាប់​តាំង​ពី​ពេល​មាន​​​ភ្លៀង​ធ្លាក់​ខ្លាំង បាក់​ដី រហូត​ដល់​​គ្រោះ​ទឹក​ជំនន់​។ កាល​ពី​ថ្ងៃ​អង្គារ​មាន​ទឹក​ហូរ​លាយ​ឡំជា​មួយ​ដី​ភក់​កាត់​ចម្ការ​តែ និង​ភូមិ​ស្រុក​ជា​ច្រើន​ដែល​​នៅ​លើ​ភ្នំ​​​។ ស្ពាន​ក៏​បាក ផ្ទះ​ជា​ច្រើន​ខ្នង​ក៏​ត្រូវ​ខូច​ខាត​។​​

​​កង​ទ័ព​ប្រញាប់​សាង​សង់​ស្ពាន​ដែក​មួយ​ខ្សែ​សម្រាប់​ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ន​ជំនួស​ស្ពាន​ដែល​បាន​បាក់​។ ស្ពាន​នេះ​ត​ភ្ជាប់​ទៅ​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​លើក​នេះ​ដើម្បី​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​គ្រឿង​បរិក្ខារ​ធុន​ធ្ងន់​ឆ្លង​កាត់​ស្ទឹង​ចេញ​ពី​ទី​ក្រុង​ដែល​នៅ​ក្បែរ​នោះ​។ មនុស្ស​ជាង​៨៣០០​នាក់​ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅ​​កាន់​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែល​រៀប​ចំ​ដោយ​អាជ្ញា​ធរ​ចំនួន​៨២​កន្លែង​។ រដ្ឋាភិបាល​ខិត​ខំ​ផ្គត់​ផ្គង់​ពួក​គេ​នូវ​​ចំណី​អាហារ​ និង​របស់​របរ​​ដទៃ​ទៀត​។

​​រដ្ឋ​កេរ៉េឡា​ដែល​ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ពេញ​និយម​របស់​ប្រទេស​ឥណ្ឌា​ក៏​ជា​តំបន់​​ងាយ​​រង​គ្រោះ​​ដោយ​​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ ពី​ដំបូង​ដៃ​ ក្រសួង​ឧតុ​និយម​ព្យាករ​ថា​តំបន់​​រង​គ្រោះ​អាច​នឹង​ទទួល​បាន​របប​ទឹក​ភ្លៀង​​​​ជាង​២០០​មិល្លីម៉ែត្រ។ ប៉ុន្តែ​ជាក់​ស្ដែង​ត្រឹម​តែ​​​រយៈ​ពេល​៤៨​ម៉ោង តំបន់​នោះ​​ទទួល​បាន​របប​ទឹក​ភ្លៀង​៥៧២​មិល្លីម៉ែត្រ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ