ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ នៅ​ចំណុច​ស្ពានថ្ម ក្នុងស្រុក​ល្វាឯម ក្រោយ​ប្រជាពលរដ្ឋ​រាយការណ៍​តាម​តេ​ឡេ​ក្រាម

5 ខែ មុន

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក…

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ដោយ​មានការ​ចូលរួម​ពី​លោក ញ៉ឹ​ក សាត អភិបាលរង​ស្រុក​, មន្ត្រីសង្កាត់​រដ្ឋបាល​ជលផល​ស្រុក​, កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​, កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើការ​ចុះ​ប​ង្គ្រា​ប​ការ​លួច​ដាក់​ស្បៃ​មុង យក​កូន​ត្រី នៅ​ចំណុច​ស្ពានថ្ម ស្ថិត​នៅ​ព្រំប្រទល់​រវាង​ភូមិ​ព្រែក​រៃ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម និង​សង្កាត់​ព្រែក​ក្មេង ក្រុង​អរិយ​ក្សត្រ ។

ការ​ចុះ​ប​ង្គ្រា​ប​ការ​លួច​ដាក់​ស្បៃ​មុង​យក​កូន​ត្រី​ខាងលើ​នេះ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​គ្រុប​តេ​ឡេ​ក្រាម ប្រជាពលរដ្ឋ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤​នេះ ។

ក្នុង​សកម្មភាព​ចុះ​ប​ង្គ្រា​ប​នេះ​ដែរ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​រឹបអូស​វត្ថុ​តាង និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន រួម​មាន ៖ លូរ​ស្បៃ​មុង ចំនួន​៥​មាត់​, របាំង​ស្បៃ​មុង ៣០០​ម៉ែត្រ​, បង្គោល​ឬ​ស្សី ចំនួន​២០០​ដើម​។ ចំពោះ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ប​ង្គ្រា​ប​បាន ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ