រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឲ្យថ្នាក់ដឹកនាំមន្ត្រីគ្រប់ក្រសួងស្ថាប័នអង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិត ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាម គ្រប់មធ្យោបាយ ដើម្បី ឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុង ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤- ២០២៨ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងដោយ រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ រដ្ឋមន្ត្រី ក្រសួងការងារ និងថ្នាក់ដឹកនាំស្ថាប័នជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ដោយបានចាត់ទុកថាការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារសំខាន់ក្នុងការតាមដានសម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្ស ឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា៖ «ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គម ស៊ីវិលជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាតួអង្គដែលត្រូវទទួលខុសត្រូវការងាររួមគ្នា ដោយពុំអាចខ្វះដៃគូរកិច្ចសហ ប្រតិបត្តិការណាមួយឡើយ ដោយសារអំពើជួញដូរ មនុស្ស ជាចរន្ត នៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំបង្កប់នៅគ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់ តែទំនើបក្នុងការ ប្រព្រឹត្តបទល្មើសតាមគ្រប់រូបភាព ជាពិសេស គឺប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអូសទាញទឹកចិត្តជនរងគ្រោះ។ ហើយក៏ជាទីកន្លែងដែលជនល្មើសងាយស្រួលបិទបាំងសម្មភាពបំផុតដែរ»។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតួអង្គ ពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរហូតដល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបំពេញតួនាទី ភារកិច្ចការងារប្រកប ដោយការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដោយត្រូវតាមដាន វាយតម្លៃអប់រំ និងផ្សព្វ ផ្សាយព័ត៌មានតាមរយៈ ការប្រជុំរាយការណ៍ប្រចាំខែ ឲ្យបានទូលំទូលាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជួញដូរមនុ ស្ស។ លទ្ធផលការងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀង រាល់ខែ ដើម្បីបូកសរុប ជូនគណៈកម្មាធិការជាតិបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ
កម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងឲ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិនេះ គឺមានទស្សនវិស័យគោលដៅ គោលបំណងច្បាស់លាស់ បានកំណត់នូ វសូច នាករ និងលទ្ធផលរំពឹងទុកជាក់លាក់ងាយស្រួលដល់ការអនុវត្ត។
លោកជំទាវបានបន្តថា សកម្មភាពទាំងអស់ នឹងត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពជំនាញតាមវិស័យនី មួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញឱ្យ គ្នាទៅវិញទៅមក៕
ចែករំលែកព័តមាននេះ