ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទឹកស្ទឹង​មង្គលបុរី​នៅ​បន្ត​ហក់​ឡើង​ខ្លាំង គឺ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​៣​ឃុំ

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹកស្ទឹង​មង្គល​បូ​រី​បាន​ហក់​ឡើង​ខ្លាំង ហើយ​បើ​ទឹក​នៅ​តែ​បន្ត​ឡើង​បែប​នេះ គឺ​អាច​ប្រឈម​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៣​ឃុំ ដែល​រស់នៅ​តាម​ដង់ស្ទឹង​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ នៅ​ស្រុក​មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ ទឹកស្ទឹង​មង្គល​បូ​រី​បាន​ហក់​ឡើង​ខ្លាំង ហើយ​បើ​ទឹក​នៅ​តែ​បន្ត​ឡើង​បែប​នេះ គឺ​អាច​ប្រឈម​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៣​ឃុំ ដែល​រស់នៅ​តាម​ដង់ស្ទឹង​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ នៅ​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក ជា ទី មេឃុំ​សឿ​បាន​ប្រាប់​ថា ទឹកជំនន់​ដែល​ធ្លាក់​ផ្នែក​ខាងលើ អាច​លិច​ផ្លូវ​ចំណុច​ស្ពាន​សំណង់​និង​ទឹក​ប្រៀប​ប្រឡាយ​ព្រែករ ហូត​ពេល​នេះ​ទឹក​អាច​គ្រប់គ្រាន់​សម្រាប់​ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ ហើយ​បើសិន​ទឹក​នៅ​បន្ត​ជន់​ឡើង​គឺ​អាច​នឹង​ប្រឈម​ការ​ប៉ះពាល់ ។

លោក ចៅ ម៉ី មេឃុំ​ចំណោម​បាន​ប្រាប់​ថា នៅ​ដងស្ទឹង​ចំណោម​ទឹកជំនន់​បាន​ហក់​ឡើង​ខ្លាំង​១​យប់​១​ថ្ងៃ​អាច​ឡើង​ដល់​៣​តឹក តែ​មិន​ទាន់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ ព្រោះ​នៅ​ត្រឹម​គំនូស​លេខ​១ បើ​ប្រកាស​អាសន្ន​គឺ​នៅ​គំនូស​លេខ​៧ និង​ទឹក​នៅ​ប្រឡាយ​ព្រែក​បាន​ហក់​ឡើង​ខ្លាំង​ត្រង់​ចំណុច​សំណង់​បង្ហៀរទឹក​ហូរ​ខ្លាំង មិន​អាច​ត្រាក់ទ័រ ឬ​គោ​យន្ត​ឆ្លងកាត់​បាន​អ្នកដំណើរ​តាម​ម៉ូតូ​អាច​ធ្វើ​ដំណើរ​តាម​ស្ពានឈើ​ទៅ​មក​បាន ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា ពេល​នេះ​លោក​បាន​ដឹកនាំ​មន្ត្រី​និង​កម្លាំង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​នៅ​ឃុំ​សឿ ឃុំ​ចំណោម និង​ឃុំ​រហាត់ទឹក នៅ​ពេល​ទឹកជំនន់​ធ្លាក់​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មក​ស្រុក​មង្គល​បូ​រី ដែល​ប្រឈម​ឃុំ​មួយ​ចំនួន​ជាប់​ដងស្ទឹង ។ បើសិនជា​ទឹកជំនន់​នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង​អាច​ប៉ះពាល់​តែ​ពេល​នេះ​មិន​ទាន់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ផលដំណាំ​កសិកម្ម​ផ្លូវថ្នល់​នៅឡើយ​ទេ​។

លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ង​ថា ទឹកស្ទឹង​មង្គល​បូ​រី​នៅ​ផ្នែក​ខាងលើ​សំណង់​ពោធិ៍​២​ដើម កម្រិត​ទឹក​មាន​ត្រឹមតែ​៤​ម៉ែត្រ បើ​ប្រកាស​អាសន្ន​កម្រិត​៦​ម៉ែត្រ តែ​ពេល​នេះ​ទឹកស្ទឹង​នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង​១​ថ្ងៃ​កម្រិត​ទឹក​ឡើង​៣​តឹក ហើយ​ពេល​នេះ​សំណង់​ពោធិ៍​២​ដើម​ក្នុង​ចំណោម​ទ្វារ​ទឹក​៣ ត្រូវ​បាន​បើក​ចំនួន​ទ្វារ​ទឹក​១ ហើយ​ទឹកធ្លាក់​ទៅ​តាម​ដងស្ទឹង​ផ្នែក​ខាងក្រោយ និង​ទ្វា​ទឹក​២​ដែល​បិទ​ដើម្បី​បញ្ចាល់ទឹក​ទៅ​ឃុំ​ស្រះ​រាំង និង​ឃុំ​គោ​កប​ល្ល័​ង្គ ។

ហើយ​ពេល​នេះ ទឹកទន្លេ​ជន​ឡើង​ពី​ផ្នែក​ខាងក្រោម​ដូច​គ្នា​ឆ្នាំ​នេះ​ទឹកទន្លេ​ក៏​ឡើង​រុញ​មក​លើ និង​ទឹក​ខាង​ឡើង​រុញ​ទៅ​ក្រោម តែ​ពេល​នេះ​មិន​ទាន់​ប៉ះពាល់​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ