សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងសកម្មភាពអភិវឌ្ឈន៍ផ្សេងៗនៅតាមខ្សែរបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរី…
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងសកម្មភាពអភិវឌ្ឈន៍ផ្សេងៗនៅតាមខ្សែរបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយមិនបានប្រាប់មុន ហើយក៏មិនមានមន្ត្រីច្រើនឡើយដែលបានដឹងអំពីដំណើរនេះ ។
ដំណើរនេះ មិនមែនជាម៉ូដែលថ្មីដែលមេដឹកនាំនានា នៅលើពិភពលោក ទើបតែអនុវត្តនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយមេដឹកនាំរូបណា ដែលអនុវត្តវិធីសាស្ត្រដឹកនាំបែបនេះច្រើនតែជោគជ័យ នៅក្នុងការដាក់ចេញ និងកែសម្រួលកម្មវិធីនយោបាយក៏ដូចជាការដឹកនាំប្រទេស ។
ផ្អែកនៅលើបទពិសោធន៍នានាដំណើរនេះ អាចជាយុទ្ធវិធីនយោបាយ និងការដឹកនាំមួយរបស់មេដឹកនាំកម្ពុជាថ្មី កំពុងតែប្រកាន់យក ហើយក៏អាចជាការព្យាយាមពិតប្រាកដក្នុងការយល់ដឹង និងដោះស្រាយបញ្ហាប្រឈមដែលប្រជាជនកម្ពុជាប្រជាជនកំពុងតែជួប ហើយក៏អាចជាការព្យាយាមបន្តកេរ្តិ៍ដំណែលនយោបាយរបស់មេដឹកនាំជំនាន់មុន ពោល គឺសម្តេចតេជោ ដែលយករាស្ត្រ គឺជាមូលដ្ឋាននយោបាយផងដែរ។
តាមរយៈអ្វីដែលបង្ហាញនៅក្នុងដំណើរ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ការជ្រើសរើសមន្ត្រីទៅជាមួយរបៀបរបបនៃការធ្វើដំណើរបែបបទនៃការស្នាក់នៅ និងការហូបចុកក្នុងលក្ខណៈសាមញ្ញដូចអ្នកស្រុក របស់សម្តេចធិបតីបានបង្ហាញ និងកំណត់នូវគំរូនៃភាពជាអ្នកដឹកនាំដែលមានមូលដ្ឋានផ្អែកលើការយល់ចិត្តភាពងាយស្រួល និងអភិបាលកិច្ចជាក់ស្តែង ។
ដំណើរលើកនេះ គឺជាសក្ខីភាពមួយ ។ ប្រសិនបើសម្តេចអាចបន្តសក្ខីកម្មនៃមគ្គុទេសភាពនយោបាយយកមូលដ្ឋានជនបទ និងរាស្ត្រជាដើមចមនៃយុទ្ធសាស្ត្របន្តទៅថ្ងៃអនាគតជាបន្តបន្ទាប់ដូចដែលបានសន្យានោះ វានឹងធ្វើអោយការដឹកនាំរបស់សម្តេចមានប្រសិទ្ធភាពខ្ពស់ ហើយវាបញ្ជាក់ថា ការិះគន់របស់អ្នកប្រឆាំងចំពោះការដឹកនាំរបស់សម្តេច គឺជាការយល់ខុស ។ សកម្មភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាសញ្ញានៃការចាកចេញពីបទដ្ឋាននយោបាយយកមជ្ឈឹមជាកណ្តាល ។ ឆន្ទៈនយោបាយដែលសម្តេចធិបតី ដាក់ចេញក្នុងការជ្រមុជខ្លួនទៅនៅក្នុងលំហរជីវិតប្រចាំថ្ងៃនៃអ្នកបោះឆ្នោត គឺជាការបង្ហាញពីការប្តេជ្ញាចិត្តចំពោះការដាក់បញ្ហាពលរដ្ឋជាស្នូល និងជាដំណើរការចាប់ផ្តើមនៃប្រព័ន្ធតម្លាភាព ។
តាមរយៈកាយវិការ និងការសន្ទនាជាមួយប្រជាជន សម្តេចធិបតីមិនត្រឹមតែទទួលបានការយល់ដឹងដោយផ្ទាល់អំពីស្ថានភាពនិងអារម្មណ៍ពិតរបស់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារនយោបាយដ៏មានឥទ្ធិពលដើម្បីបង្ហាញពីកម្លាំងសាមគ្គីភាពនៅកម្ពុជា ។ វិធីសាស្ត្រនយោបាយដែលបានដាក់ចេញនេះគូសបញ្ជាក់អំពីសារៈសំខាន់នៃអ្នកដឹកនាំក្នុងការទំនាក់ទំនងជាមួយការពិតដែលប្រជាពលរដ្ឋរបស់ពួកគេប្រឈមមុខ ការជំរុញអារម្មណ៍នៃការជឿទុកចិត្ត និងការតភ្ជាប់ដែលមានសារៈសំខាន់សម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។
ដំណើរទៅព្រំដែននៅក្នុងខេត្តខេត្តក្រចេះ និងមណ្ឌលគិរី ជាមួយនឹងបញ្ហាប្រឈមភូមិសាស្ត្រ និងសេដ្ឋកិច្ចសង្គមនៅទីនោះ បង្ហាញពីមីក្រូនៃបញ្ហាទូលំទូលាយដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ។ តំបន់ទាំងនេះ ដែលត្រូវបានកំណត់លក្ខណៈដោយភាពជិតស្និទ្ធរបស់ពួកគេទៅនឹងព្រំដែនវៀតណាម ដោយជារឿយៗតែងជួបនឹងបញ្ហាស្មុគ្រស្មាញ ដូចជា ពាណិជ្ជកម្មឆ្លងព្រំដែន កង្វល់សន្តិសុខ និងភាពចម្រុះជាតិសាសន៍។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនគ្រាន់តែដើម្បីស្វែងយល់ពីបញ្ហា ក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅលើការបង្កើតនូវក្របខណ្ឌគោលនយោបាយសមស្របមួយ។
តាមរយៈការសម្របខ្លួនចូលទៅស្រទាប់មហាជន ជាមួយប្រជាជនដោយផ្ទាល់ សម្តេចធិបតីអាចកែសម្រួលយុទ្ធសាស្ត្ររដ្ឋបាល ដើម្បីបម្រើសហគមន៍ទាំងនេះឱ្យកាន់តែប្រសើរឡើង ដោយធានាអោយមានការអភិវឌ្ឍន៍ប្រកបដោយ សមធម៌ និងនិរន្តរភាព។
ជាងនេះទៅទៀត ការជ្រើសរើសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរត្រួតពិនិត្យរបស់សម្តេច ប្រកបដោយភាពសាមញ្ញបែបនេះគឺជាការកសាងនូវទម្ងន់ជានិមិត្តរូបនៅក្នុងដួងចិត្តពលរដ្ឋ ដែលខុសពី អ្នកដឹកនាំនយោបាយមួយចំនួនដែលជារឿយៗត្រូវបានគេយល់ថានៅឆ្ងាយពីពលរដ្ឋ ហើយតែងតែបង្ហាញខ្លួនឯងថាជាបុគ្គលដែលមានឯកសិទ្ធិពិសេស។ សកម្មភាពនេះវាបង្ហាញពីទម្រង់នៃភាពជាអ្នកដឹកនាំដែលផ្តល់អាទិភាពដល់សុខុមាលភាពរបស់ពលរដ្ឋជាក់ស្តែងជាងការអានរបាយការណ៍ ។
សរុបសេចក្តីមក ដំណើរចុះពិនិត្យតំបន់ព្រំដែនកម្ពុជា-វៀតណាម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកទម្រង់អភិបាលកិច្ចមួយថ្មីដែលផ្តើមចេញពីការ រួមបញ្ចូល និងការយល់ចិត្តពីពលរដ្ឋជាមូលដ្ឋាន ។ តាមការជ្រើសរើសការរស់នៅ និងហូបចុកដូចអ្នកស្រុក គឺជាសក្ខីកម្មបង្ហាញពីទម្រង់នៃការដឹកនាំដែលមានឫសគល់ផ្តោតលើការយល់ដឹង និងយកសមានចិត្តសហគមន៍ជាមូលដ្ឋាន។
ក្នុងវិធីសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការរំលឹកពីអំណាច និងសក្តានុពលនៃភាពរាបសារ និងការចូលរួមចំណែកដោយផ្ទាល់ក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា។ មេដឹកនាំចេះដាក់ខ្លួនកាន់តែខ្លាំងជាមួយប្រជាជន មេដឹកនាំនោះនឹងកាន់តែទទួលការគាំទ្រពីប្រជាជន ៕
ចែករំលែកព័តមាននេះ