ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបង្ហាញមុខក្មេងទំនើ.ង០៤នាក់ ក្នុងចំណោមក្រុមក្មេងទំនើ.ង១៦នាក់ ដែលធ្វើសកម្មភាពដេញកា.ប់ប្រហារមនុស្សដ៏សាហា.វ នៅស្រះវង់កណ្តាល ក្រុងស្វាយរៀងនោះ ត្រូវបានកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់នារសៀលថ្ងៃទី៣០ កក្កដានេះ ។
បើតាមមន្ត្រីនគបាលខត្តបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបក្មេងទំនើ.ងទូទាំងខេត្តស្វាយរៀង ដោយនៅយប់ ថ្ងៃទី២៨ ខែកក្កដានេះ កងកម្លាំង នៃផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលជំនួយការការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើ.ង០១ក្រុម ឃាត់ខ្លួនចំនួន០៤នាក់ ប្រុស ដែលបានយកដំបង និងកាំបិ.តកា.ប់លើជនរងគ្រោះ០១នាក់ ប្រុស បណ្តាលអោយរងបួសធ្ងន់ នៅចំណុចខាងត្បូងស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានដកហូត ម៉ូតូធ្វើសកម្មភាព ០២គ្រឿង។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើ.ងបានឆ្លើយសារភាពថាខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពវា.យ និងកា.ប់លើជនរងគ្រោះពិតប្រាកដមែន ។ ហើយបច្ចប្បន្នជនរងគ្រោះ ឈ្មោះ សាន កុសល ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសដៃស្តាំ ជង្គង់ស្តាំនិងខ្នងជើងខាងស្តាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ជនរងគ្រោះរស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ បច្ចុប្បន្ន ក្រុមក្មេងទំនើ.ងទាំង០៤នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តស្រាវជ្រាវតាមរកចាប់ខ្លួនបក្សពួកផ្សេងទៀតយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ