ការអភិវឌ្ឍតំបន់ត្រីកោណ តើមានតែកម្ពុជា ឡាវ វៀតណាម ឬមាននៅប្រទេសផ្សេងទៀតដែរ?
- ភ្នំពេញ
នៅពេលមានការពិភាក្សាផង រិះគន់ផង នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង វៀតណាម ឬ ហៅកាត់ថា CLV នោះ…
នៅពេលមានការពិភាក្សាផង រិះគន់ផង នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង វៀតណាម ឬ ហៅកាត់ថា CLV នោះ…
នៅពេលមានការពិភាក្សាផង រិះគន់ផង នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង វៀតណាម ឬ ហៅកាត់ថា CLV នោះ គេគួរតែស្វែងយល់ថា តើទម្រង់គម្រោងអភិវឌ្ឍន៍នេះ មានតែ
រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ឬក៏មាននៅតាមប្រទេសផ្សេងទៀតដែរ?
តាមការស្រាវជ្រាវតំបន់អភិវឌ្ឍន៍រួមគ្នាបែបនេះ មានប្រវត្តិដ៏សម្បូរបែបនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកនាំពាក្យរដ្ឋាភិបាល បានពន្យល់លម្អិតអំពីការពិតនៃគម្រោងនេះ ដើម្បីកុំអោយមានការយល់ច្រឡំស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហើយទាត់ចោលរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលថា គម្រោងនេះធ្វើអោយបាត់បង់ទឹកដីកម្ពុជា ។
តើមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ស្រដៀងគ្នានេះនៅកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដែរឬទេ?
យោងតាមការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ១៩៩៤ គំនិតនៃការអភិវឌ្ឍន៍រួមគ្នាដែលពាក់ព័ន្ធនឹងប្រទេសជិតខាងអាស៊ានចំនួនបី មានអាយុកាល៣៥ឆ្នាំមកហើយ ។
គំនិតផ្តួចផ្តើមរបស់សិង្ហបុរីក្នុងឆ្នាំ១៩៨៩
លោកហ្គោ ចុក តុង ( Goh Chock Tong ) ឧបនាយករដ្ឋមន្ដ្រីសិង្ហបុរីនាពេលនោះ បានគូសបញ្ជាក់អំពីតំបន់អភិវឌ្ឍន៍ត្រីកោណ មានឈ្មោះ «ត្រីកោណសម្រាប់កំណើន» ( Triagnle Growth) រវាងកោះបាតាំ ( Batam ) របស់ឥណ្ឌូនេស៊ី រដ្ឋចូហរ ( Johor ) របស់ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងឆ្នាំ
១៩៨៩ ។
ពេលវេលាមិនមែនជាការចៃដន្យទេ ។ ដោយមានការជំរុញដោយការកើនឡើងតម្លៃនៃប្រាក់យ៉េន ការវិនិយោគរបស់ជប៉ុនបានសម្រុកចូលខ្លាំងមកតំបន់អាស៊ី ជាពិសេស «នាគតូច» ហុងកុង កូរ៉េខាងត្បូង សិង្ហបុរី និងតៃវ៉ាន់ ដែលក្រោយមក ត្រូវបានគេស្គាល់ថា ជា «ខ្លាសេដ្ឋកិច្ច»។
បន្ថែមពីលើ «ប្រទេសសេដ្ឋកិច្ចឧស្សាហកម្មវូបនីយកម្មថ្មី» (NIEs) របស់អាស៊ី ប្រទេសថៃ ក៏នៅលើអេក្រង់រ៉ាដារបស់ជប៉ុនផងដែរ ជាពិសេស ក្រុមហ៊ុនផលិតរថយន្តដែលស្វែងរកមូលដ្ឋានផលិតកម្មថោកជាងនៅបរទេស។ ក្នុងនាម ជាប្រទេសទទួលជំនួយច្រើនបំផុតពីជប៉ុននោះ ឥណ្ឌូនេស៊ី ក៏ក្លាយជាចំណាប់អារម្មណ៍ធំផងដែរ ។
មិនយូរប៉ុន្មានទេ តំបន់ត្រីកោណអភវិឌ្ឍន៍ ឈ្មោះត្រីកោណ ដើម្បីកំណើន ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-សិង្ហបុរី (IMS-GT) ក៏ត្រូវបានគេចម្លងមកកាន់កន្លែងផ្សេងទៀតក្នុងអាស៊ាន ។
ប្រទេសម៉ាឡេស៊ីបង្កើតគំនិតបែបនេះនៅឆ្នាំ១៩៩៣
ដោយមិនចង់ចាញ់លោក ហ្គោ ចុក តុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀម ហាម៉ាដ ( Mahathir Mohammad ) បានបង្កើតគំនិតមួយដូចគ្នានេះ ផ្សេងទៀតក្នុងឆ្នាំ ១៩៩៣។
ប្រធានាធិបតីឥណ្ឌូណេស៊ីកាលនោះ គឺស៊ូហារតូ និងនាយករដ្ឋមន្ត្រីថៃកាលនោះ គឺលោក ឈួន លីកប៉ៃ បានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយតំបន់អភិវឌ្ឍន៍ត្រីកោណ ឈ្មោះថា «តំបន់ត្រីកោណដើម្បីកំណើនឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ” (IMT-GT) បានក្លាយជារូបរាង»។
យោងតាមគេហទំព័រ (https://imtgt.org/) ត្រីកោណកំណើន «ផ្តល់ក្របខណ្ឌអនុតំបន់សម្រាប់ការ
ពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសមាហរណកម្មរដ្ឋសមាជិក និងខេត្តក្នុងប្រទេសទាំង
បី។
វ៉េបសាយនេះ និយាយថា «IMT-GT លើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកនាំដោយវិស័យឯកជន និងជួយសម្រួលដល់ការអភិវឌ្ឍន៍នៃអនុតំបន់ទាំងមូលដោយទាញយកផលប្រយោជន៍នៃការបំពេញបន្ថែម និងអត្ថប្រយោជន៍ប្រៀបធៀបនៃប្រទេសជាសមាជិក» ។
តំបន់ដើម្បីកំណើនអាស៊ីបូព៌ា BIMP-EAGA
គំនិតផ្តួចផ្តើមទីបីក្នុងឆ្នាំ1994 ពាក់ព័ន្ធនឹងប្រទេសចំនួន 4 ហើយត្រូវបានគេស្គាល់ថា ជាតំបន់កំណើនអាស៊ីបូព៌ា ប្រ៊ុយណេ-ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន ឬ BIMP-EAGA ។
យោងតាមគេហទំព័ររបស់ខ្លួន (https://www.bimp-eaga.asia/) «គោលនយោបាយសេរីភាវូបនីយកម្មវិស័យដឹកជញ្ជូនបានលើកកម្ពស់ចលនាមនុស្ស និងទំនិញ»រវាងឆ្នាំ 1994 និង 2005 ។
«ការតភ្ជាប់ផ្លូវអាកាស និងសមុទ្រពាណិជ្ជកម្មថ្មីត្រូវបានបង្កើតឡើងរវាងតំបន់ទីក្រុងធំៗ។ វិស័យទេសចរណ៍ទទួលបានអត្ថប្រយោជន៍ពីការវិនិយោគថ្មីក្នុងវិស័យសណ្ឋាគារ និងវិស័យពាក់ព័ន្ធផ្សេងទៀត»។
BIMP-EAGA មានសារសំខាន់ ជាពិសេស សម្រាប់ប្រទេសប្រ៊ុយណេ ដែលសេដ្ឋកិច្ចស្ទើរតែពឹងផ្អែកទាំងស្រុងលើប្រេង ។
តំបន់ដើម្បីកំណើននេះ មានគោលបំណង «ផ្លាស់ប្តូរសកម្មភាពសេដ្ឋកិច្ចពីការទាញយកតែពីធនធានមានស្រាប់ ទៅកាន់ការកែច្នៃកម្រិតខ្ពស់ និងផលិតកម្មបន្ថែមតម្លៃ ដោយផ្តោតលើឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាស្អាត និងបៃតង» ។
គម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ៖ កម្ពុជាស្នើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា
ដោយកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ វាជារឿងសំខាន់ និងដែលត្រូវធ្វើ ដែលសម្តេចតេជោ ហ៊ុន សែន ស្នើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងវៀងចន្ទក្នុងឆ្នាំដដែលនោះ។
សម្តេចបានស្នើគម្រោងនេះឡើង ពីព្រោះតែសការគិតគូរដល់ការអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ដើម្បីការរីកចម្រើនសេដ្ឋកិច្ច និងកម្រិតជីវភាពប្រជាជននៅតាមខេត្តទាំងនោះ។
ADB៖ ទម្រង់សមស្របនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់
ឯកសារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានបោះពុម្ភផ្សាយរយៈពេលប្រាំឆ្នាំក្រោយមក បានសន្និដ្ឋានថា ត្រីកោណកំណើន (ឬចតុកោណ ក្នុងករណី BIMP-EAGA) គឺជា «ទម្រង់សមស្របនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់ប្រទេសអាស៊ីជាច្រើន»។
ដោយពិចារណាទៅលើទិដ្ឋភាពតំបន់បែបនេះ ប្រជាជនកម្ពុជាគួរតែសំឡឹងមើលការអភិៈឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ឬ CLV គឺជាក្បាលម៉ាស៊ីនមួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានិយាយជារួម និងកំណើនជីវភាពប្រជាជននៅតាមខេត្តដែលពាក់ព័ន្ធ និយាយដោយឡែក។
នៅក្នុងសកលភាវូបនីយកម្ម ប្រទេសនានាត្រូវសំឡឹងមើលគ្នាជាដៃគូសហប្រតិបត្តិការ ដើម្បីការ
រីកចម្រើនរួមគ្នា គោរពគ្នា ស្រឡាញ់គ្នា ជាជាងការសំឡឹងឃើញប្រទេសជិតខាងជាសត្រូវ៕ ដោយ៖ សៅ ដា និង ប្រេ វីន
ចែករំលែកព័តមាននេះ