ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជប៉ុន​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា

2 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​ពេល​ដែល​កម្ពុជា កំពុង​រៀបចំ​បង្កើត និង​ដំណើរការ «​មជ្ឈមណ្ឌល​គាំទ្រ​ធុរកិច្ច​» អ្នកជំនាញ​បច្ចេកទេស​ជប៉ុន មក​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន បាន​ចុះ​មក​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​រៀបចំ​មជ្ឈមណ្ឌល​នេះ ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា…

នៅ​ក្នុង​ពេល​ដែល​កម្ពុជា កំពុង​រៀបចំ​បង្កើត និង​ដំណើរការ «​មជ្ឈមណ្ឌល​គាំទ្រ​ធុរកិច្ច​» អ្នកជំនាញ​បច្ចេកទេស​ជប៉ុន មក​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន បាន​ចុះ​មក​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​រៀបចំ​មជ្ឈមណ្ឌល​នេះ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​មួយ ដែល​ដំណើរការ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ស្ដី​ពី​ជោគជ័យ និង​បទ​ពិសោធន៍​រៀបចំ​មជ្ឈមណ្ឌល​គាំទ្រ​ធុរកិច្ច ត្រូវ​បាន​បិទ​បញ្ចប់ ។

លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ឱ្យ​មាន «​មជ្ឈមណ្ឌល​គាំទ្រ​ធុរកិច្ច​» នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ធុរជន ដែល​វិនិយោគ​ក្នុង​ប្រទេស​ជប៉ុន តាម​រយៈ​ការ​រៀបចំ​មជ្ឈមណ្ឌល ឱ្យ​ក្លាយជា​ច្រក​ចេញចូល​តែ​មួយ (One Stop Services)​។

លោក​បាន​បន្ត​ថា «​មជ្ឈមណ្ឌល​គាំទ្រ​ធុរកិច្ច​» គឺ​មាន​តួនាទី​សម្របសម្រួល រាប់​ចាប់តាំងពី​ការ​ផ្ដល់​ព័ត៌មាន​វិនិយោគ រហូត​ដល់​ក្រុមហ៊ុន​ទទួល​អភ័យឯកសិទ្ធិ​ស្របច្បាប់​វិនិយោគ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ