ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តទ្រុងដា.ច់ម៉ែត្រចង្កូត បុ.ករបងផ្ទះ គា.បជើងអ្នកបើកបរ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តទ្រុងម៉ាកKIA ដឹកអីវ៉វាន់១គ្រឿង ខណៈកំពុងបើកបរក្នុង្បឿនលឿនគួរសម

រាជធានី​ភ្នំពេញ ៖ រថយន្តទ្រុងម៉ាកKIA ដឹកអីវ៉វាន់១គ្រឿង ខណៈកំពុងបើកបរក្នុង្បឿនលឿនគួរសមដែរ ស្រាប់តែដាច់ម៉ែត្រចង្កូត បណ្ដាលឲ្យបញ្ជាលែងបាន ហើយក៏រេជ្រុលទៅបុករបងផ្ទះមួយកន្លែងពេញទំហឹង ។ ខណៈនោះបណ្ដាលឲ្យក្រពឹតកាប៊ីននិងបែកកញ្ចក់មុខធ្លាក់មកដីទាំងផ្ទាំង និងគាបជើងអ្នកបើកបរក្នុងកាប៊ីនរបួសធ្ងន់ធ្ងរ ចំណែកព្រូដែល​រួមដំណើរជាមួយពុំមានរងរបួសឡើយ ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តឃ្លុបខាងលើនោះម៉ាកKIA ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-5763 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ជាប្រភេទរថយន្ត​ដឹកទំនិញ បានរងការខូចខាតដាច់ម៉ែត្រចង្កូត និងក្រពឹតកាប៊ីនយ៉ាងដំណំ ។

អ្នកភូមិបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តនេះជិះគ្នា២នាក់គឺអ្នកបើកបរនិងព្រូធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសមដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេជ្រុលទៅបុករបងផ្ទះមួយកន្លែងពេញទំហឹងបណ្ដាលឲ្យ​ក្រពឹតកាប៊ីន គាបបុរសអ្នកបើកបររងរបួសជើងធ្ងន់ធ្ងរ ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ចំណែករបងផ្ទះនោះរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបានបានបែកផើងផ្កាដែលម្ចាស់ដក់នៅក្បែររបងនោះអស់ចំនួន៣ផើង បន្ទាប់មកតំណាងក្រុមហ៊ុនរថយន្តខាងលើនោះ បានយករថយន្ត១គ្រឿងផ្សេងទៀតទៅសណ្ដោងទាញកាប៊ីនរថយន្តនោះ។ ដើម្បីយកគាស់យកបុរសដែលជាអ្នកបើកបរចេញ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកនគរបាលប៉ុស្តិ៍កំបូល ក៏បានចុះកាន់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំង២សម្របសម្រួលគ្នាជាមួយ ម្ចាស់ផ្ទះបញ្ចប់រឿង ប៉ុន្តែអត់ដឹងថាត្រូវរ៉ូវគ្នាដោយបែបណាឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ