ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កែបមាន​គំរោង៤​​ ដើម្បី​​ប្រកួត​ប្រជែង​ជា មួយ​ខេត្ត​ផ្សេង​​ដែលនៅ​​ជាប់មាត់​សមុទ្រ​​​

3 ខែ មុន
  • កែប

ខេត្ត​កែប ៖ ឯកឧត្តម​សោម ​ពិសិដ្ឋ​ អភិបាលខេត្ត​កែបបាន​​មាន​ប្រសាសន៍​ថា​ ខេត្ត​កែប​មាន​គំរោង​ធំ​ចំនួន​៤ ដែល​មានការ​អភិ​វ​ឌ្ឍ​ន៍​ដើម​លើ​វិ​ស័យ​ទេសចរណ៍ ​និង​សេដ្ឋកិច្ច​ ។ ​ឯកឧត្តម…

ខេត្ត​កែប ៖ ឯកឧត្តម​សោម ​ពិសិដ្ឋ​ អភិបាលខេត្ត​កែបបាន​​មាន​ប្រសាសន៍​ថា​ ខេត្ត​កែប​មាន​គំរោង​ធំ​ចំនួន​៤ ដែល​មានការ​អភិ​វ​ឌ្ឍ​ន៍​ដើម​លើ​វិ​ស័យ​ទេសចរណ៍ ​និង​សេដ្ឋកិច្ច​ ។

​ឯកឧត្តម ​សោម ​ពិសិដ្ឋ មាន​ប្រសាសន៍​គំរោង​​អភិ​វ​ឌ្ឍ​​ទាំង​៤​នោះ​ រួម​មាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​-​គំរោង​អភិ​វ​ឌ្ឍ​​ឆ្នេរ​ប្រវែង​២​គីឡូ៧០០​រយ​ម៉ែត្រ​, ​គំរោង​ទីក្រុង​រណប​ និងគំរោងផ្លូវ​ធាក់​កង់​តាម​បណ្ដោយ​មាត់សមុទ្រ​ខេត្ត​កែប ​ដល់​ខេត្តកោះកុង​ ដែលមាន​ចម្ងាយ​៤០០​គីឡូម៉ែត្រ​។​

ឯកឧត្តម ​សោម​ ពិសិដ្ឋ​ មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​ផ្សារ​ក្ដាម ​ក្រុងកែប​ខេត្ត​កែប ​។ ​ឯកឧត្តម​មាន​ប្រសាសន៍​ថា ​គំរោង​អភិ​វ​ឌ្ឍ​ធំ​ៗ​ទាំង​បួន​នេះ ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​ឱ្យកាន់តែ​រីក​ចម្រើន​ថែម​ទៀត ​ស្រប​តាម​គោលដៅ​ក្នុង​ឆ្នាំ​2023-​ឆ្នាំ​2035​ ដើម្បី​ប្រ​​កួត​ប្រជែង​ជាមួយ​ខេត្ត​ផ្សេង​ទៀត​​ដែល​នៅ​ជាប់មាត់​សមុទ្រ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ