ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ជជុះ​ពី​ជប៉ុន ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​បន្ត​ទៀត

2 ខែ មុន
  • ភ្នំពេញ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ ថា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ (Royal Railway Cambodia-RRC) បាន​ដាក់​ឲ្យ​ដំណើរការ​

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ ថា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ (Royal Railway Cambodia-RRC) បាន​ដាក់​ឲ្យ​ដំណើរការ​បើក​សាកល្បង​ខ្សែ​រថភ្លើង Kiha183-182 មក​ពី​ជប៉ុន លើ​ផ្លូវដែក​ទិស​ខាងជើង​(​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​) ចំនួន​៤​ទូ បន្ត​ទៀត​។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ដំណើរការ​បើក​សាកល្បង​រថភ្លើង​ជប៉ុន លើ​ផ្លូវ​ភាគ​ខាងជើង រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រំដែន​កម្ពុជា​-​ថៃ នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ផ្លូវដែក​សម្រាប់​អ្នកដំណើរ និង​ជា​សារ​ប្រាប់​ទៅ​ដល់​អ្នកដំណើរ​ពី​ការ​ដំណើរការ​ឡើង​វិញ ខ្សែ​រថភ្លើង​សម្រាប់​អ្នកដំណើរ (​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​) បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​វែង ដើម្បី​ឱ្យ​ក្រុមការងារ​បច្ចេក​ត្រួតពិនិត្យ និង​សិក្សា​​លម្អិត​រួម​គ្នា លើ​ដំណើរការ​កែ​ប្រព័ន្ធ​ជើង​ក្រោម ទ្វារ​ចេញ​-​ចូល ម៉ាស៊ីនត្រជាក់ ច្រក​ទ្វារ​សុវត្ថិ​ភាព សម្ភារៈ​បរិក្ខារ និង​ការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ប្រាកដ​ថា មាន​សុវត្ថិភាព​ខ្ពស់ សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ មុន​នឹង​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា ខ្សែ​រថភ្លើង​សម្រាប់​អ្នកដំណើរ​ផ្លូវដែក​ភាគ​ខាងជើង (​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​) បាន​ផ្អាក​រយៈពេល​វែង ចាប់ពី​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩​មក​ម្ល៉េះ ចំពោះ​ការ​ដឹក​ទំនិញ បាន​ធ្វើ​ឡើងជា​ប្រចាំ (៣​ជើង​ក្នុង​មួ​យស​ប្តា​ហ៍​)៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ