ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត គិន ភា ៖ «ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ច និងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប»

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ឈឺឆ្អាល​រឿង​ជាតិ ជា​កាតព្វកិច្ច និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព និង​ការ​បញ្ចេញ​ប្រតិកម្ម​ក្នុង​គោលដៅ​ឈឺឆ្អាល​រឿង​ជាតិ​ទាំង​ងងឹតងងល់​ដោយ​គ្មាន​មូលដ្ឋាន​ព័ត៌មាន និង​ចំណេះដឹង​គ្រប់គ្រាន់ មិន​ត្រឹមតែ​មិន​អាច​ជួយ​ជាតិ​បាន​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​បញ្ហា​ដល់​ជាតិ​ទៀត​ផង…

រាជធានី​ភ្នំពេញ ៖ ការ​ឈឺឆ្អាល​រឿង​ជាតិ ជា​កាតព្វកិច្ច និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព និង​ការ​បញ្ចេញ​ប្រតិកម្ម​ក្នុង​គោលដៅ​ឈឺឆ្អាល​រឿង​ជាតិ​ទាំង​ងងឹតងងល់​ដោយ​គ្មាន​មូលដ្ឋាន​ព័ត៌មាន និង​ចំណេះដឹង​គ្រប់គ្រាន់ មិន​ត្រឹមតែ​មិន​អាច​ជួយ​ជាតិ​បាន​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​បញ្ហា​ដល់​ជាតិ​ទៀត​ផង ។ នេះ​បើ​តាម​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ស លោក​បណ្ឌិត នៅ​ថ្ងៃ​ទី​២៤ ខែ​ក្ក​ដា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ការ​ឈឺឆ្អាល​រឿង​ជាតិ ជា​កាតព្វកិច្ច និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ។ ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព និង​ការ​បញ្ចេញ​ប្រតិកម្ម​ក្នុង​គោលដៅ​ឈឺឆ្អាល​រឿង​ជាតិ ទាំង​ងងឹតងងល់ ដោយ​គ្មាន​មូលដ្ឋាន​ព័ត៌មាន និង​ចំណេះដឹង​គ្រប់គ្រាន់ មិន​ត្រឹមតែ​មិន​អាច​ជួយ​ជាតិ​បាន​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​បញ្ហា​ដល់​ជាតិ​ទៀត​ផង ។

លោក​បាន​លើក​ឡើង​ថា ជា​ការ​ពិត​ហើយ គ្មាន​រឿង​ណា​ធំ​ជាង​រឿង​ជាតិ ទឹកដី ឯករាជ្យ សម្បត្តិ​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​នគរ​ទេ ប៉ុន្តែ​ដើម្បី​ការពារ​ជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និង​ធនធានធម្មជាតិ​របស់​យើង​បាន​ពលរដ្ឋ​គ្រប់​រូប ជា​ពិសេស​យុវជន​យើង​ត្រូវ​តែ​ពង្រឹង​និង​អភិវឌ្ឍ​សមត្ថភាព​ជាប់​ជា​ប្រចាំ ត្រូវ​តែ​ជា​ពលរដ្ឋ​ដែល​សកម្ម​ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិ និង​មនសិការ​ជាតិ និង​មាន​សុខភាព​ល្អ ព្រមទាំង​រៀនសូត្រ​ជាប់​ជា​និច្ច ។

លោក​បណ្ឌិត សូមកុំ​ឱ្យ​ជាតិនិយម​បែប​ភ្លើងចម្បើង​តែ​មួយ​ពេល​ៗ ដោយសារ​តែ​ការ​ឮ​ព័ត៌មាន​ត​ៗ​គ្នា​ទាំង​ងងឹតងងល់ ក្អែក​មួយ ក្អែក​ដប់ ស្អប់​ត​គ្នា និង​ជេរ​ត​គ្នា បែប​នេះ​វា​ក៏​អាច​ខុស​ត​គ្នា​ដែរ ។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ថែម​ថា បើ​មួយ​ថ្ងៃ​ៗ​ដៃ​អាល័យតែ​កែវ​ស្រា ហើយ​ស្រែ​កថា ស្នេហា​ជាតិ​ៗ! បែប​នេះ គឺ​ពិតជា​មិន​អាច​ជួយ​ជាតិ​បាន​ទេ តែ​វា​ជា​ជំងឺ​របស់​ជាតិ​ទៅ​វិញ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ