ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ.ងជ.ល់មាន់លេងម៉ាសេរី សង្ស័យត្រូវគ្នាអស់ហើយ​

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​សុំអញ្ជើញលោកនាយ​នគរបាលប៉ុស្តិ៍សង្កាត់៣, លោកអធិការនគរបាល

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​សុំអញ្ជើញលោកនាយ​នគរបាលប៉ុស្តិ៍សង្កាត់៣, លោកអធិការនគរបាលក្រុង និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ អញ្ជើញចូលរួមជាគណៈ​កម្មការ ក្នុងកម្មវិធីល្បែងភ្នាល់ប្រកួតកីឡាបក្សី ដែលរៀបចំឡើងដោយក្រុមអ្នកញៀ.នល្បែ.ង នៅចំណុចភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារភាគច្រើនជាភរិយាដែលមានលោកប្តីជាអ្នកងប់ងល់ញៀ.ននឹងល្បែ.ងភ្នាល់ (កីឡាបក្សី ) សុំមិនបង្ហាញអត្តសញ្ញាណបានខ្សឹបឲ្យដឹងថា គាត់សព្វថ្ងៃមហាសែនតឹងចិត្ត ស្អិតទ្រូង ដោយសារតែមានអ្នកបើកលេងល្បែងភ្នាល់ជល់មាន់​យ៉ាងគគ្រឹកគគ្រេង នៅក្នុងដីឡូតិ៍ទំនេរហ៊ុមព័ទ្ធ ដោយរបងបេតុងរឹងមាំត្រង់ចំណុចភូមិថ្មី ស្ថិតក្នុងភូមិ២ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដំណើរការក្នុងការលេងល្បែ.ងភ្នាល់កីឡាបក្សីយ៉ាងរលូនមិនមានការរំខាន​ពី​អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ពន្ធ័ឡើយ។

តាម​ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀថា ទីតាំងលេងល្បែ.ងភ្នាល់កីឡាបក្សី(ជល់មាន់)​ខាង​លើនេះបានចាប់ផ្តើមពីម៉ោង៨និង៣០នាទីព្រឹករហូតដល់ម៉ោង៥ល្ងាច អ្នកបើកបនលេងល្បែងភ្នាល់ខាងលើត្រូវបានគេព្យាយាមលាក់បាំងពីអត្តសញ្ញាណរបស់គេនិងជាអ្នកយាមមើលផ្លូវ បើមានមនុស្សប្លែកមុខដើរចូលទៅសង្វៀនភ្នាល់កីឡាបក្សី គេជូនដំណឹងភ្លាមៗដើម្បីឲ្យអ្នកញៀ.នល្បែ.ងគេចខ្លួនជាបណ្តោះអាសន្នសិន។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ចាប់តាំងពីបើកបនលេងល្បែងខាងលើ ពួកគាត់មិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះមកណែនាំឬបង្ក្រាបពីសកម្មភាពបនល្បែងភ្នាល់ដាក់លុយកីឡាបក្សីនៅចំណុចខាងលើនេះបានម្តងណាទេ ។ គាត់បានដាក់ការសង្សយ័ថា មកពីមានការបើកភ្លើងខៀវពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទើបម្ចាស់សង្វៀនអាចដំណើរការបានយ៉ាងរលូនរហូតមកទល់ពេលនេះ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានលំនៅឋានក្បែរៗសង្វៀនបនល្បែ.ងភ្នា.ល់កីឡាបក្សីទីតាំងខាងលើនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខសុវត្ថិភាពសម្រាប់គ្រួសារនិមួយៗនៅក្នុងមូលដ្ឋាន ដោយហេតុថាបនល្បែងភ្នាល់ស៊ីសង វាជាប្រភពដើមចមនៃអំពើចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ។ល។មិនគួរណាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបាត់អស់គោល​ការណ៍របស់រាជរដ្ឋាភិបាលអំពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយបណ្តែតបណ្តោយឲ្យមានករណីបែបនេះកើតឡើងបាននៅក្នុងមូលដ្ឋាន។

គាត់បានបន្តឲ្យដឹងបន្ថែមទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនបានមកធ្វើការអប់រំ​ណែនាំ ឬធ្វើការបង្ក្រាបទេពួកគាត់មានតែសុំអញ្ជើញលោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត នាយនគរបាលប៉ុស្តិ៍សង្កាត់លេខ៣, លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុនិងលោកវរសេនីយ៍ត្រីយ៍ អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ អញ្ជើញមកចូលរួមធ្វើជាប្រធានគណៈកម្មការនៅក្នុងបនល្បែងភ្នាល់កីឡាបក្សីទីតាំងខាងលើនេះផងដើម្បីឲ្យអ្នកញៀនល្បែងគាត់បានធូរស្រាលចិត្តខណៈពេលភ្នាល់ចាញ់ហើយប្រពន្ធកូនរករឿង។

លោកវរសេនីយ៍ត្រីយ៍ អ៊ុក ផាន់ណារ៉េត នាយនគរបាលប៉ុស្តិ៍សង្កាត់លេខ៣បានឲ្យដឹងតាមប្រពន្ធ័​តេឡេ​ក្រាមរបស់លោកនាពេលកន្លងមកនេះថា ករណីល្បែងភ្នាល់កីឡាបក្សីខាងលើនេះលោកបានរាយការណ៍ជូនលោកអធិការរួចហើយដើម្បីសុំគោលការណ៍ ។

ដោយឡែក លោកតី វិសាល បានឲ្យដឹងតាមប្រពន្ធ័តេឡេក្រាមរបស់លោកថា ចាំលោកចាត់ឲ្យ​មន្ត្រីនគរបាលក្រោមឱវាទចុះទៅពិនិត្យមើលសិន តែហាក់បីដូចជាប្រើមនុស្សឲ្យទៅសុំភ្លើងពីយក្យព្រោះថាបនល្បែងភ្នាល់កីឡាបក្សីនៅតែបន្តរហូតមកដល់សព្វថ្ងៃ ។ ដោយឡែកលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលមានលេខទូរស័ព្ទ071 824 4449 មិនអាចទំនាក់ទំនងបានទេជុំវិញករណីខាងលើនេះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ