ព្រោះតែពាក្យសម្តីឌឺដងប៉ុន្មានម៉ាត់នេះ ចា.ក់ស្លា.ប់កម្មករទឹកសុទ្ធម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានទៅផឹកស៊ីជាមួយក្រុមជនរងគ្រោះដែលផឹកស៊ីជួបជុំក្រុម
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានទៅផឹកស៊ីជាមួយក្រុមជនរងគ្រោះដែលផឹកស៊ីជួបជុំក្រុម
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានទៅផឹកស៊ីជាមួយក្រុមជនរងគ្រោះដែលផឹកស៊ីជួបជុំក្រុមគ្រួសារ ហើយក៏ឌឺដងដាក់ជនរងគ្រោះថា «គ្មានលុយទិញស្រាបៀរអោយផឹក» បណ្តាលឲ្យទាស់ពាក្យសំដីគ្នា រហូតដល់ជនសង្ស័យបានយកកូនកាំបិតចិតបន្លែនៅផ្ទះជនរងគ្រោះចាក់ទៅលើជនរងគ្រោះចំក្រោមដោះខាងឆ្វេង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងន់ ជាអកុសលពេលដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យក៏បានស្លា.ប់បាត់បង់ជីវិត ។ ចំណែកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករទឹកបរិសុទ្ធ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្នាមរបួសដោយចុងកាំបិតចាក់ក្រោមដោះខាងឆ្វេងចំបេះដូង ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។
ចំណែកជនសង្ស័យឈ្មោះហៅក្រៅ ពយ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តកូរ៉េជួលដឹកអីវ៉ាន់ រត់គេចខ្លួនបាត់ ។
តាមប្រភពពីស្រ្តីម្នាក់ឈ្មោះ ចាន់ សុភី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀល គ្រួសារជនរងគ្រោះនិងអ្នកជិតខាងបានជុំគ្នាថ្ងៃសំរាកចុងសប្ដាហ៍អត់ធ្វើការក៏បបួលគ្នាផឹកស៊ីនៅមុខផ្ទះមានគ្នាជាង១០នាក់ រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ អស់មនុស្សផឹកដោយសារស្រវឹងចូលដេកផ្ទះរៀងខ្លួន នៅសល់តែ៤នាក់បងថ្លៃប្រុសជនរងគ្រោះនិងអ្នកជិតខាងផឹករហូតដល់ម៉ោង៨យប់ ។
តាមប្រភពដដែលបានបន្តថា ពេលនោះក៏មានជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៍ស ស៊េរីឆ្នាំ២០២៣ មកឈប់មុខផ្ទះ និងដើរចូលមកផឹក ហើយជនរងគ្រោះបានស្រែកថា បងអញ្ជើញមកចូលរួមផឹក។ ដោយនឹកថាជនសង្ស័យធ្លាប់ផឹកស៊ីជាមួយបងថ្លៃប្រុសដែរ តែដឹងអី ជនសង្ស័យចូលមកផឹកបាន១កំប៉ុង ក៏ស្រែកអោយជនរងគ្រោះថា «អាឆៃយ៉ា មានលុយទិញស្រាបៀរអោយអញផឹកដែរ?បើធ្វើកម្មករលើកទឹកសុទ្ធ» ។ ពេលនោះជនរងគ្រោះឆ្លើយតបវិញថា «បង! ម៉េចនិយាយអញ្ចឹង ខ្ញុំខំគោរពបង អញ្ជើញបងចូលរួមត្រឹមត្រូវ» ។ ទើបធ្វើឲ្យទាស់ពាក្យសំដីនិយាយខ្លាំងៗ ស្រាប់តែជនសង្ស័យយកកូនកាំបិតចិតបន្លែនៅផ្ទះបងថ្លៃជនរងគ្រោះមកចាក់ជនរងគ្រោះចំ១កាំបិតក្រោមដោះខាងឆ្វេងធ្វើឲ្យជនរងគ្រោះប្រតាយប្រតប់វិញបានដួលសន្លប់ឈឹងនៅកន្លែងផឹកស៊ី ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីធ្វើសកម្មភាពចាក់ជនរងគ្រោះរួច ជនសង្ស័យបានរត់ឡើងជិះម៉ូតូស្គុបពីមិនចាំស្លាកលេខរត់គេចខ្លួនបាត់ ទើបនាំគ្នាលើកជនរងគ្រោះពីកន្លែងកើតហេតុឡើងលើម៉ូតូដឹកយកទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដើម្បីសង្គ្រោះភ្លាមៗដែរ តែជាអកុសលជនរងគ្រោះបានស្លាប់ ពេលមកដល់មន្ទីរពេទ្យបង្អែកច្បារអំពៅ ។
ក្រោយកើតហេតុ យោងតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស នឹងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆិយរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកាំបិតចុងស្រួចចាក់ចំបេះដូង បណ្ដាលឲ្យស្លាប់ ។
បន្ទាប់ពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវតាមចាប់យកមកដាក់ផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ