ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវនិង​ចាប់ខ្លួន​ក្មេង​ទំ.នើ.ង​.២​ក្រុម បញ្ជូន​ទៅ​តុលាការ

2 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ មាន​ក្មេង​ទំនើង​ចំនួន​២ក្រុម ពុំ​ស្គាល់​អត្ត​ស​ញ្ញ​ណបាន​ប្រើប្រាស់ ដាវ កាំបិត…

ខេត្តព្រះវិហារ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ មាន​ក្មេង​ទំនើង​ចំនួន​២ក្រុម ពុំ​ស្គាល់​អត្ត​ស​ញ្ញ​ណបាន​ប្រើប្រាស់ ដាវ កាំបិត ដំបង បង្ក​ការ​អុកឡុក​ដេញ​វាយ និង​កាប់​គ្នា នៅ​តាម​ដងផ្លូវ​យ៉ាង​អនា​ធិ​ប​តេ​យ្យ ធ្វើ​ឱ្យ​បាត់ បង់​សណ្តាប់ធ្នាប់​សាធារណ​: ស្ថិត​នៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ។

ក្រោយ​ទទួល​ព័ត៌មាន​នេះ លោក​ឧត្តម​សេនី​យ៍​ទោ ស្នងការនគរបាល​ខេត្តព្រះវិហារ បាន​ដាក់​បទបញ្ជា​ទៅ​ស្នងការ​រង​ទទួល​ផែន​ជំនាញ​ព្រហ្មទណ្ឌ ឲ្យ​ចុះ​ទៅ​សហការ​ជា មួយ​នគរបាល​ស្រុក​រវៀង និង​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្មេង​ទំនើង​២ ក្រុម មាន​ចំនួន​៨នាក់​នេះ ។

ក្រុម​ទី​១ មាន​៥ នាក់ ៖
១.​ឈ្មោះ គៀន ផា​ន្នី ហៅ​អូន ភេទ​ប្រុស អាយុ​១៩ ឆ្នាំ
២.​ឈ្មោះ បុ​ន សេន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ
៣.​ឈ្មោះ ឌឹ​ន ភារ​: ភេទ​ប្រុស អាយុ​១៨ ឆ្នាំ (៣ នាក់​នេះ​រស់នៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​) ។
៤.​ឈ្មោះ រឹត យ៉ា ភេទ​ប្រុស អាយុ​២២ ឆ្នាំ
៥.​ឈ្មោះ ជា ដៀ​ម ភេទ​ប្រុស អាយុ​២៨ ឆ្នាំ (២ នាក់ រស់នៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​) ។

ក្រុម​ទី​០២ មាន​៣ នាក់ ៖
១.​ឈ្មោះ សុ​ិ​ញ រ៉ា​ទី ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ ជា​សន្តិសុខ​ក្រុមហ៊ុន
២.​ឈ្មោះ លួ​ន បញ្ញា ហៅ​លឹ​ម ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករ​ក្រុមហ៊ុន
៣.​ឈ្មោះ សៀម សីហា ហៅ​សុខ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខ របរ កម្មករ​ក្រុមហ៊ុន ៣ នាក់​នេះ​រស់នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ។ តាម​ចម្លើយ​សារភាព​របស់​ក្មេង​ទំនើង​ទាំង​២ ក្រុម​ខាងលើ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា ដូច្នេះ​ទើប​មុន​ពេល​សមត្ត​កិច្ច​ចាប់ខ្លួន​នេះ គឺ​ពួក​គេ​បាន​ណាត់គ្នា ដើម្បី​ដោះស្រាយ​គំនុំ​ចាស់​នោះ ។
វុ​ត្ថុ​តាង​ដកហូត​រួម​មាន ៖

.​ម៉ូតូ ចំនួន​២​គ្រឿង
.​ដាវ ១
.​កាំបិត ១
.​ដំបង​ឈើ ២
និង ដំបង​ដែក​១ ដើម ។


បន្ទាប់​ពី​មាន​ចម្លើយ និង​វត្ថុ​តាង​ចាប់​យក​ដែល​ពាក់​ពន្ធ​បទល្មើសព្រហ្មទណ្ឌ​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ