ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹក​តាម​ទន្លេ​សំខាន់​ៗ​នៅ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើង​!

3 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ​២០២៤​ថា ស្ថានភាព​ទឹក​នៅ​តាម​ទន្លេ​នានា​ នៅ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើង ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​…

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ​២០២៤​ថា ស្ថានភាព​ទឹក​នៅ​តាម​ទន្លេ​នានា​ នៅ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើង ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​ កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ នៅ​ខេត្តស្ទឹងត្រែង ទឹក​មានកម្ពស់ ៦,៦៥ ហើយ​អាច​នឹង​ឡើង​ដល់​៦,៩៦​ម ស្រប​ពេល​ដែល​ទឹក​នៅ​ខេត្តក្រចេះ ​មានកម្ពស់​១៤,៩២​ម ហើយនឹង​ឡើង​ដល់​១៥,៥៨​ម​ នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​ នៅ​កំពង់ចាម​ ថ្ងៃ​ទី១៧ ខែកក្កដា មាន​កម្ពស់​៨,២៧ ម នឹង​កើនឡើង​ដល់​៩,០២ ម​នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ស្រប​ពេល​ដែល ទន្លេ​សាក់​ និង​ចតុមុខ មានកម្ពស់ ៤,៤៤ ម​នឹង​ឡើង​ដល់​៤,៩០​មក ។

រូបតំណាង

ប្រភព​ដដែល​បាន​បន្ថែម​ថា ទឹក​នៅ​ទន្លេមេគង្គ​អ្នក​លឿង ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា មាន​កម្ពស់​៣,២៥​ម នឹង​ឡើង​ដល់​៣,៦៧​ម នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ដោយឡែក​នៅ​ទន្លេសាប​-​កោះ​ខែល​វិញ​ គឺ​ទឹក​មាន​កម្ពស់​៤,២៧​ម​នឹង​ឡើង​ដល់​៤,៧៥​ម​។

ដោយឡែក​ទឹក​នៅ​ទន្លេសាប​ព្រែក​ក្តាម ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា មាន​កម្ពស់​៣,៤៦​ម និង​មាន​កម្ពស់​៣,៩២ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ។
ប៉ុន្តែ​កម្ពស់​ទឹក​មិន​ទាន់​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ