ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច អញ្ជើញលោក ផ​ន ផល្លា ប្រធាន​អង្គការ​មណ្ឌល​មែកឈើ មក​សួរនាំ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​ថា មាន​នគរបាល​គំរាម​ស​ម្លា​.​ប់​ជីវិត​គាត់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​អធិការ​នគរបាល​ខណ្ឌ​កំ​បូល លោក​វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការ​ជាមួយ​លោក​វរសេនីយ៍ទោ ស្រី ប៊ុ​ន​ធី នាយការិយាល័យ ស្តីទី​សន្តិសុខ​ផ្ទៃក្នុង និង​ក្រុមការងារ បាន​អញ្ជើញលោក ផ​ន ផល្លា ប្រធាន​អង្គការ​មណ្ឌល​មែកឈើ ជា​អ្នក​ផលិត​ធ្វើ​វី​ដេ​អូ សប្បុរសធម៌ តាម​បណ្តាញ​សង្គម ដើម្បី​បំភ្លឺ​ករណី ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​គាត់​បាន​សរសេរ​មាន​ខ្លឹមសារ​ថា «​ករណី​កូន​ៗ ឪពុក​ត្រូវ​បាន​គេ​គំរាម រៀបចំ​ផែនការ​កម្ចាត់​ឪពុក​ហើយ​» ដែល​បុគ្គល​នោះ មាន​សមាសភាព​ជា​មន្ត្រី​នគរបាល ក្នុង​ក្រសួងមហាផ្ទៃ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស បាន​បន្ត​ថា ក្រោយ​បាន​សួរនាំ​រួច​មក​ទើបបាន​ដឹង​ថា​ករណី​ដែល​គាត់​បាន​សរសេរ​បង្ហោះ​នេះ មិនមែន​មាន​ន័យ​ថា គេ​គំរាម​អាយុជីវិត​គាត់​នោះ​ទេ គឺ​គំរាម​ស​ម្លា​.​ប់ ក្នុង​វិស័យ​មនុស្សធម៌ តាម​បណ្តាញ​សង្គម​នានា តែ​ប៉ុណ្ណោះ​។ ចំពោះ​សមាសភាព ដែល​គាត់​បាន​ចោទប្រកាន់​នោះ គឺ​មានឈ្មោះ ទី ចំរើន​កុស​ល្យ ។ ដោយពេល​នោះ បើ​តាម​ការ​សំណូមពរ របស់​លោក ផ​ន ផល្លា ស្នើ​សុំ​ឲ្យ​លោក ទី ចំរើន​កុស​ល្យ សូម​បញ្ឈប់​រាល់​កម្ម​ភាព​នានា ដែល​ផុស​ប៉ះពាល់​កិត្តិយស​របស់​គាត់ តាម​បណ្តាញ​សង្គម​នានា ។

ពាក់ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​បាន​អប់រំ ធ្វើ​កិច្ចសន្យា​ចំពោះ លោក ផ​ន ផល្លា បញ្ឈប់​បង្ហោះ​ព័ត៌មាន​ណា ដែល​មាន​ខ្លឹមសារ​នាំ​ឲ្យ​មហាជន​យល់​ច្រឡំ បង្ក​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​បាន​សុំ​គោលការណ៍​ពី​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បាន​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ