ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! ឃា.តករបែ.កថ្នាំស្រវឹងស្រាដើរចុះពីភ្នំប្រគល់ខ្លួនឲ្យសមត្ថកិច្ចចា.ប់យ៉ាងស្រួល

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីបំផុត​ឃា​.​ត​ករដៃ​ឆៅ ដែល​គេ​អះអាង​ថា ស្ថិត​ក្នុង​ស្ថានភាព​បែក​ថ្នាំ​ដល់​កម្រិត​ផង បាន​ដើរ​ចុះ​ពី​ភ្នំ​ឆ្លងថ្នល់​មក​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​យ៉ាង​ស្រួល​បំផុត កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា នៅ​ចំណុច​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម…

ខេត្តបាត់ដំបង ៖ ទីបំផុត​ឃា​.​ត​ករដៃ​ឆៅ ដែល​គេ​អះអាង​ថា ស្ថិត​ក្នុង​ស្ថានភាព​បែក​ថ្នាំ​ដល់​កម្រិត​ផង បាន​ដើរ​ចុះ​ពី​ភ្នំ​ឆ្លងថ្នល់​មក​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​យ៉ាង​ស្រួល​បំផុត កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា នៅ​ចំណុច​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខណៈ​ដែល​ចម្លើយ​សារភាព​បឋម​ថា ខ្លួន​ស្រវឹងស្រា​ផង ទើប​សម្រេច​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ។

ឃា​.​ត​កដៃ​ឆៅ​ដ៏​សាហា​.​វ​ឃោ​ឃៅ​នេះ ឈ្មោះ សឿ ទន់ អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។ ជន​នេះ ធ្លាប់​ជាប់គុក​ម្ដង​ដោយសារ​កា​.​ប់​ឪពុក​ខ្លួនឯង ។

ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ សឿង ទន់ បាន​ដើរ​ចុះ​ពីលើ​ភ្នំ​ដែល​នៅ​ខាង​ភូមិ​អូរ​ពងមាន់ នោះ​ឆ្លងថ្នល់ ហើយ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ដែល​ប្រចាំ​នៅ​ទៅ​នោះ​ក្រឡេក​ឃើញ ក៏​ព័ទ្ធ​ចាប់ខ្លួន​បាន​តែ​ម្ដង ។

បើ​តាម​សមត្ថកិច្ច​បាន​រំលឹក​ថា ជន​នេះ​បាន​លបចូល​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​អូរ​ពងមាន់ នោះ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ កក្កដា ជួប​ជីដូន ជួប​ម្ដាយ និង​ទិញ​ភេសជ្ជៈ​យក​ទៅ​ផឹក​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ផ្អើល​ព្រោងព្រាត​ចេញ​ឡោម​ព័ទ្ធ​តំបន់​នោះ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ៗ​ពី​ជីដូន​ជន​នេះ តែ​ជន​នេះ​បាន​រត់គេច​ខ្លួន​ឡើង​លើ​ភ្នំ​ផុត​ទាំង​យប់ ។ ប៉ុន្តែ​ទីបំផុត​ឃា​.​តករ​កា​.​ប់ស​ម្លា​.​ប់​មនុស្ស​គ្មាន​ញញើត​ដៃ​នេះ​អស់​ល័​ក្ខ​ណ៌ ដើរ​ចុះ​ពីលើ​ភ្នំ​មក​ប្រគល់​ខ្លួន​ឲ្យ​ប្រជា​ការពារ​ប្រចាំ​ភូមិ ចាប់​យ៉ាង​ស្រួល​ដូច​បក​ចេក ។

បើ​តាម​ចម្លើយ​សារភាព បឋម​ដែល​សមត្ថកិច្ច​បាន​សាកសួរ​ជន​បែក​ថ្នាំ​ដ៏​កា​.​ច​សាហា​.​វ​នេះ​បាន​សារភាព​ថា ខ្លួន​ផឹកស្រា​ស្រវឹង​ទើប​ដើរ​ចុះ​ពី​ភ្នំ​ចូល​អន្ទាក់​សមត្ថកិច្ច តែ​ជន​នេះ​មិន​បាន​និយាយ​ពី​ប្រភព​ស្រា ដែល​ខ្លួន​បាន​យក​ផឹក​នោះ​ទេ ។ កាលពី​រសៀល​ថ្ងៃ​ទី​០៦ កក្កដា ជន​បែក​ថ្នាំ​ឈ្មោះ សឿង ទន់ នេះ​បានកា​.​ប់ស​ម្លា​.​ប់ ស្ត្រី​វ័យ​៨៤​ឆ្នាំ​ម្នាក់ ឈ្មោះ ហោ ប៉ក់ នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ដងផ្លូវ ។

ក្រោយ​ស​ម្លា​.​ប់​ជន​រង​គ្រោះ ជន​នេះ​បាន​ជិះ​កង់​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ពី​កន្លែង​កើតហេតុ ។ កម្លាំង​សមត្ថកិច្ច​បាន​ដេញ​តាម​តម្រុយ​យ៉ាង​ប្រផាប់​ប្រ​ភីង និង​រក​ឃើញ​កង់​របស់​ជន​នេះ​ទុក​ចោល តែ​ជន​នេះ​ត្រូវ​គេ​ដឹង​ថា បាន​រត់គេច​ខ្លួន​សំដៅ​ស្រុក​កំណើត នៅ​ភូមិ​អូរ​ពងមាន់ ហើយ​កម្លាំង​សមត្ថកិច្ច​ស្ទើរ​ចាប់​បាន​នៅ​នឹង​ផ្ទះ​ជន​នេះ​តាំងពី​ដំបូង តែ​ជន​នេះ​ហាក់​ដឹងខ្លួន​មុន ក៏​រត់គេច​ឡើង​លើ​ភ្នំ​នៅ​ខាងក្រោយ​ភូមិ​បាត់​ស្រមោល​តាំងពី​ថ្ងៃ​នោះ​រហូត​មក ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់​រាប់​ទាំង​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន​រាប់​សិប​នាក់​ផង​បាន​ឡើង​ភ្នំ​រុករក និង​ឡោម​ព័ទ្ធ​តំបន់​ភ្នំ​តាម​គ្រាម​ដ៏​ធំ​ល្វឹងល្វើយ​នេះ​យ៉ាង​សស្រាក់សស្រាំ គ្រប់​ច្រកល្ហក តែ​មិន​មាន​តម្រុយ​បន្តិច​ឡើយ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៩ កក្កដា ស្រាប់តែ​មាន​សេចក្ដីរាយការណ៍​ថា ជន​នេះ​បែក​ថ្នាំ​នេះ​បាន​ចុះ​ពីលើ​ភ្នំ​ដើរ​ចូល​ទៅ​ក្នុង​«​វត្ត​ភ្នំ​កុយ​» ដែល​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​តំបន់​ភ្នំ​តា​គ្រាម ដើម្បី​សុំ​ព្រះសង្ឃ​«​បួស​» ប៉ុន្តែ​ដោយ​មើលឃើញ​សភាព​មាន​ល្អ រញីរញ័រ​ដើរ​គ្មាន​ស្បែកជើង ក្នុង​ស្ថានភាព​ដូច​មនុស្ស​ឆ្គួ​ត​ទើប​ព្រះសង្ឃ​ប​ដិ​សេ​ដ​មិន​ទទួល ហើយ​ក៏​ដេញ​ចេញពី​ក្នុង​វត្ត​ទាំង​ព្រលប់ ដោយ​មិនដឹង​ថា ជន​នេះ​ដើរទៅ​ទិស​ខាង​ណា​ទេ ។ នេះ​បើ​តាម​សង្ឃដីកា​លោកគ្រូ​អធិការ​វត្ត​ភ្នំ​កុយ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ជន​បែក​ថ្នាំ​នេះ ។

ក្រោយ​ជន​នេះ​ដើរ​ចេញពី​វត្ត​ភ្នំ​កុយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១០ កក្កដា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា គេ​បាន​ប្រទះ​ឃើញ​ជន​នេះ​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក នៅ​ចំណុច​«​ទម្លាប់​» ស្ថិត​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​មាន​ច​ម្ថា​យ​ពី​វត្ត​ភ្នំ​កុយ ប្រហែល​ជាង​២​គីឡូម៉ែត្រ ។ ជន​នេះ​ស្លៀកខោ​ព​ណ៍​ខ្មៅ គ្មាន​អាវ គ្មាន​ស្បែកជើង​ទេ ដែល​មាន​ភិនភាគ​ដូច​ជន​បែក​ថ្នាំ​ខាងលើ​នេះ ។

ក្រោយ​ទទួល​បាន​ព័​ត៍​មាន​ភ្លាម កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​មួយ​ក្រុម​បាន​បែងចែក​គ្នា​ចុះ​ទៅ​កាន់​ទីនោះ ដើម្បី​សួរនាំ​ប្រជាពលរដ្ឋ​អំពី​មុខសញ្ញា​ដែល​ប្រទះ​ឃើញ​នោះ ។ គ្រានោះ ប្រជាពលរដ្ឋ​បាន​ផ្ដល់​ព័​ត៍​មាន​នេះ​ជា​បន្តបន្ទាប់​ថា គេ​បាន​ប្រទះ​ឃើញ​ភិនភាគ​ជន​បែក​ថ្នាំ​នេះ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទិស​ខាងលិច ។ ដោយសារ​តែ​បញ្ហា​ភូមិសាស្ត្រ​មិន​ច្បាស់លាស់ ទើប​គេ​បាន​ទាក់ទង​សុំ​កិច្ចសហការ​ពី​លោក​អធិការ​ស្រុក​បាណ​ន់ សុំ​បញ្ជូន​មន្ត្រី​មូលដ្ឋាន​ជួយ​អន្តរាគមន៍ ឬ ជួយ​ទាក់ទង​ឲ្យ​កាន់​កម្លាំង​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន​ជួយ​សហការ​នាំ​ផ្លូវ តែ​លោក​អធិការ​ស្រុក​បាណ​ន់ មិន​បាន​សហការ​ទេ ហើយ​ចុច​ផ្ដាច់​ទូរស័ព្ទ​តែ​ម្ដង ។

ដោយសារ​តែ​បែប​នេះ​ហើយ ទើប​កម្លាំង​មួយ​ក្រុម​នេះ តាម​ប្រដេញ​មុខសញ្ញា ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ អស់​រយៈពេល​០៣​ថ្ងៃ រហូត​ចូល​ដល់​ទឹកដី​ខេត្ត​ប៉ៃលិន ផ្អើល​ទាំង​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​ខេត្ត​ប៉ៃលិន​ទៀត ដើម្បី​ជួយ​អន្តរាគមន៍​ឡោម​ព័ទ្ធ​តំបន់ «​ភ្នំ​ស្រង់​មាន​ជ័យ​» ដែល​គេ​សង្ស័យ​ថា មុខសញ្ញា​ដែល​អ្នកចម្ការ​ប្រទះ​ឃើញ​នោះ​បាន​គេចខ្លួន​ទៅ​កាន់​តំបន់​ភ្នំ​នេះ ។ នេះ​ជាដើម​ចម ដែល​នាំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង​មួយ​ក្រុម​ប្រដេញ​តាម​មុខសញ្ញា​ជនសង្ស័យ តាម​ការ​ផ្ដល់​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា បាន​ជួប​ប្រទះ​នឹង​ជន​នេះ ជា​បន្តបន្ទាប់​នៅ​តាម​ផ្លូវ និង​នៅ​តាម​ចម្ការ ។

ប៉ុន្តែ​ជាមួយនឹង​ការ​តាម​ប្រដេញ​មុខសញ្ញា​ឆ្ពោះទៅ​កាន់​ទឹកដី​ខេត្ត​ប៉ៃលិន កម្លាំង​សមត្ថកិច្ច​ភាគច្រើន ក៏​មិន​បាន​ចាក​ចេញពី​តំបន់​ភ្នំ​តា​គ្រាម​ដែរ គឺ​នៅ​តែ​រុករក និង​នៅ​ឡោម​ព័ទ្ធ​តំបន់​ភ្នំ​នេះ​ដដែល ។ ព្រោះ​គេ​នៅ​តែ​មាន​មន្ទិល​ថា «​ឃា​.​ត​.​ក​បែក​ថ្នាំ​» នេះ​អាច​សម្ងំ​លាក់ខ្លួន​នៅ​លើ​តំបន់​ភ្នំ​នេះ​នៅឡើយ​ទេ ។ តម្រុយ​ចុង​ក្រោយ ដែល​គេ​ជឿជាក់​ស្ទើរ​១០០%​ថា ឃា​.​ត​.​ករ​បែក​ថ្នាំ កំពុង​លាក់ខ្លួន​នៅ​តំបន់​ភ្នំ​តា​គ្រាម​នៅឡើយ ដោយសារ​តែ​នៅ​យប់​ថ្ងៃ​ទី​១២ កក្កដា គេ​បាន​ប្រទះ​ឃើញ​ជន​នេះ​ចុះ​ពីលើ​ភ្នំ​ចូល​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​អូរ​ពងមាន់ ។ នេះ​បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​។

លោកស្នងការ​រង​រូប​នេះ បាន​និយាយ​ថា ជនសង្ស័យ​បាន​លបចូល​ផ្ទះ ជួប​ជីដូន ជួប​ម្ដាយ និង​បាន​ទៅ​ទិញ​ភេសជ្ជៈ​នៅ​តូប​ក្បែរ​ផ្ទះ​ខ្លួន​យក​ទៅ​ផឹក ហើយ​បាន​និយាយ​ជាមួយ​ជីដូន​អំពី​ហេតុផល​ដែល​គេ​តាម​ចាប់ខ្លួន​ទៀត​ផង ។ លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ទៀត​ថា ក្រោយ​ពី​បាន​ជួប​ចៅ​ចូល​ដល់​ផ្ទះ គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ តែ​ផុត​មួយ​ជំហាន ពេល​កម្លាំង​យើង​ចុះ​ទៅ​ដល់ ជនសង្ស័យ​បាន​រត់គេច​ផុត​បន្តិច​ទៅ​ហើយ ។ ម្យ៉ាង​យប់​ងងឹត​ផង​ទើប​កម្លាំង​របស់​លោក និង​ប្រជា​ការពារ​ដកថយ​តាម​គោលដៅ​ជា​ធម្មតា​វិញ ។

លោក​គឹ​ម​សុង បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​បន្ថែម និង​ព​ង្រឹ​ក​គ្រប់​គោលដៅ​ទាំងអស់​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា ស្រាប់តែ​ជនសង្ស័យ​សម្រេចចិត្ត​ដើរ​ចុះ​ពីលើ​ភ្នំ​ឆ្លងថ្នល់​ចូល​ចំ​គោលដៅ​កម្លាំង​ប្រជា​ការពារ និង​ប្រគល់​ខ្លួន​ឲ្យ​ប្រជា​ការពារ​ចាប់ ខណៈ​ដែល​កម្លាំង​របស់​លោក​នៅ​ក្បែរ​នោះ​ដែរ ក៏​ក្របួច​ជាប់​តែ​ម្ដង ។

ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​ចុះ​ពីលើ​ភ្នំ​ប្រគល់​ខ្លួន​ឲ្យ​ប្រជា​ការពារ​ភូមិ​ចាប់​នេះ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង ដែល​បាន​សួរនាំ​ជន​ដៃដល់​បឋម ជន​នេះ​បាន​សារភាព​ថា «​ខ្លួន​បាន​ផឹកស្រា​ស្រវឹង ហើយ​ក៏​ដើរ​ចុះ​ពី​ភ្នំ​ចូល​ទ​ន្ទា​ក់​កម្លាំង​សមត្ថកិច្ច​តែ​ម្ដង​» ។ ពេល​នេះ​ឃា​.​តក​បែក​ថ្នាំ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​ហើយ ។ ហើយ​ចាប់ពី​ពេល​នេះ​តទៅ ប្រជាពលរដ្ឋ​ក៏​លែង​មានការ​ភ័យ​ខ្លាច​ផ្លែ​កាំ​បិ​.​ត​ឃា​.​ត​ករដៃ​ឆៅ​នេះ​ទៀត​ដែរ ព្រោះ​ជន​នេះ​បាន​ជាប់អន្ទាក់​កម្លាំង​ប្រជា​ការពារ​ភូមិ​យ៉ាង​ស្រួល​ដូច​បក​ចេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ