ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វរសេនីយ៍ឯក​ ជឹម​ សុីថា​ នាំយកថវិកាបេឡា​មរណៈសង្គ្រោះ​ប្រគល់​ជូន​ដល់​គ្រួសារ​ស.ព​សមា​ជិក​​អតីត​យុទ្ធ​ជន​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរ​បាល​ខណ្ឌ​ដង្កោ​ និង​ជា​ប្រធាន​សមា​

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរ​បាល​ខណ្ឌ​ដង្កោ​ និង​ជា​ប្រធាន​សមា​គម​អតីត​យុទ្ធ​ជន​ខណ្ឌដង្កោ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោកឧត្ដម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ​ ។

នៅវេលាម៉ោង៩ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ ឆ្នាំ​២០២៤​ បាននាំយកថវិកាបេឡាមរណ:សង្គ្រោះ​ចំនួន​៤.០០០.០០០រៀល​(បួន​លាន​រៀល​ ទៅប្រគល់​ជូន​ដល់​គ្រួសារ​សព (និវត្តន៍​ជន​)​មួយរូប ។

មន្រ្តីនគរ​បាល​ខណ្ឌ​ដង្កោ​បានប្រាប់ថា និវត្តន៍ជនខាងលើឈ្មោះជៀច​ ណា​រ៉េត គឺជាអតីតជាមន្រ្តីយោធា រស់នៅក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានចូលនិវត្តន៍កាលពីពេលកន្លងមក ។ លោកបាន​ទទួល​មរណៈ​ភាព​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២៤ កន្លង​មកហើយ សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកក្នុងភូមិខាងលើ ។

មន្រ្តីនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ លោក​វរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរ​បាល​ខណ្ឌ​ដង្កោ​ និង​ជាប្រធានសមាគម​អតីត​យុទ្ធ​ជន​ខណ្ឌដង្កោ​ ។ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោកឧត្ដម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ​ ។ បាន​នាំយក​ថវិកា​បេឡាមរណ:សង្គ្រោះ​ចំនួន​៤០០០.០០០រៀល​(បួន​លាន​រៀល​)ទៅប្រគល់​ជូន​ដល់​គ្រួសារ​សព​ ។

ប្រភពខាងលើបានប្រាប់បន្ថែមទៀតថា នៅក្នុងឱកាសនោះ ដែរ លោកជឹម សុីថា ក៏បានចូលរួមរំលែកនូវមរណៈទុក្ខ និងការសោកស្ដាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្ដី ឪពុក និងជីតាជាទីស្រលាញ់របស់ខ្លួនននាពេលនេះ ហើយពុំមានថ្ងៃនិងបានជួបវិញជារៀងរហូតឡើយ ។ ដោយឡែកក្រុមគ្រួសារសពក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ឋជនកម្ពុជារាជធានីភ្នំពេញ និងខណ្ឌដង្កោដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ សមាជិក ស អ ក គ្រប់កាលៈទេសៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ