ទាហានម្នាក់បើកឡានបុ.កពីក្រោយកុងតឺន័រ យ៉ាងរន្ធ.ត់
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត បានកើតឡើង
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត បានកើតឡើង
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត បានកើតឡើងកាលពីវេលាម៉ោង២និង៣៣នាទីឈានចូលព្រឹកថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បណ្តាលឲ្យមន្ត្រីទាហានម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកកាមរីហើម ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ស្វាយរៀង 2A- 6012 បើកបរដោយឈ្មោះសោម ផល្លី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិសាម៉ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុករថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹង ខណៈដែលរថយន្តកុងតឺន័រកំពុងចតជាជួរ ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា ដែលមានស្លាកលេខ 51D-164-14 (ស្លាកលេខវៀតណាម) ពណ៌ស អ្នកបើកបរ រថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ ទេសមត្ថកិច្ចយើងកំកុងស្រាវជ្រាវរកម្ចាស់ ។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចយើងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតេហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយនៅពេលក្រោយ។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុ អ្នកបើកបររថយន្តពាក់ស្លាកលេខ ស្វាយរៀង 2A-6012 ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ចែករំលែកព័តមាននេះ