ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយពី​​មាន​មនុស្សពុលត្រី​​​​ក្រពត​​​ស្លា.ប់ ត្រូវមន្ទីរសុខាភិបាល​ខេត្ត​ប្រកាស​ហាមបរិភោគ​

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង កំពុង​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​បញ្ហា​សុខភាព​ដែលកើតឡើង ហើយ​ថ្មី​ៗ​នេះបន្ទាប់​ពី​បាន​សង្គ្រោះ​​អ្នកជំងឺដែល​មាន​អាកា​រៈ​​ពុលចំនួន​​៧​ករណី ​បណ្តាល​មក​ពី​បរិភោគ​ត្រីក្រពតនៅ​ភូមិ​ដំបូក​កកោះ ឃុំ​ក្រាំង​ដី​មាស បានជា​សះស្បើយ ។ ភ្លាម​ៗ…

ខេត្តកំពង់ឆ្នាំង ​៖ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង កំពុង​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​បញ្ហា​សុខភាព​ដែលកើតឡើង ហើយ​ថ្មី​ៗ​នេះបន្ទាប់​ពី​បាន​សង្គ្រោះ​​អ្នកជំងឺដែល​មាន​អាកា​រៈ​​ពុលចំនួន​​៧​ករណី ​បណ្តាល​មក​ពី​បរិភោគ​ត្រីក្រពតនៅ​ភូមិ​ដំបូក​កកោះ ឃុំ​ក្រាំង​ដី​មាស បានជា​សះស្បើយ ។

ភ្លាម​ៗ ​ក្រសួងសុខាភិបាលក៏​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​ ស្តី​ពី​ការ​បង្ការ​បញ្ហា​សុខភាព​បណ្តាល​មក​ពី​ការ​ពុល​ដោយ​បរិភោគ​ត្រី​ក្រពត ជូន​សាធារណៈជន​អោយ​បាន​ជ្រាប និងចៀសវាង​ការ​ពុល​ត្រី​ក្រពតរួច​ហើយ ។​

ប៉ុន្តែនៅ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅ​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម មាន​ករណីពុល​១ករណី​ទៀត​បណ្តាល​អោយ​បាត់បង់​ជីវិត​ដោយសារ​ការ​បរិភោគ​ត្រី​ក្រពត​។ ដូចនេះ​ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាលខេត្ត សូម​ណែនាំ​បន្ថែម​ដល់​គ្រប់ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរ​អង្គភាព​នានា ការិយាល័យ​ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ម្ចាស់​អាជីវកម្ម​ផ្សារ​លក់ដូរ​តាម​ភូមិ ឃុំ ទាំងអស់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង សូម​ជួយ​បន្តផ្សព្វផ្សាយ​ជា​បន្ទាន់​ដល់​ប្រជាជន អាជីវករ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ហាមឃាត់​ជា​ដាច់ខាត​ការ​បរិភោគ​ត្រីក្រពត ដល់​អ្នក​ពាក់ព័ន្ធ​ដូច​ខាងក្រោម​៖

១- ចំពោះ​អ្នកនេសាទ​ត្រី ហាម​លក់ ចែកចាយ បរិភោគ ត្រី​ក្រពត​។
២- ចំពោះ​អាជីវករ​លក់​ត្រី អ្នកលក់​ម្ហូបអាហារ នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវ​ឈប់​លក់​ត្រី​ក្រពត​។
៣- ចំពោះ​ប្រជាពលរដ្ឋ ជា​អ្នក​បរិភោគ ត្រូវ​ឈប់​ទិញ និង​ឈប់​បរិភោគ​ត្រី​កំពត ព្រោះ​មានការ​ពុល​អាច​បណ្តាលអោយ​ពុល​ស្លាប់​បាន ទោះបី​ចំអិន ឬ​ដាក់​បង្កក​យ៉ាងណា​ក៏​ដោយ​។ ៤- នៅ​គ្រប់​សាលារៀន សូម​ជួយ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស ដោយ​ហាម​បរិភោគ​អាហារ ត្រី​ក្រពត​។

សូម​រំលឹក​ថា រោគ​សញ្ញា​កើត​ក្រោយ​ពី​ការ​បរិភោគ​ត្រី​ក្រពត រយៈពេល​២០​នាទី ទៅ​២​ម៉ោង មាន​ដូច​ជា រមាស់ ចាក់​ៗ​នៅ​បបូរមាត់ និង​មាត់ បន្ទាប់​មក​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ រមាស់​ចាក់​ៗ​នៅ​ក្នុង​អវៈយវៈ មានការ​ពិបាក និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្លឹក​ចុងដៃចុងជើង ក្អួត រាគ ល្អិត​ល្ហែ រឹង​ថ្គាម ឬ​អាច​បណ្តាល​អោយ​ស្លាប់ នៅ​ក្នុង​ករណី​ដែល​ពុល​ខ្លាំង ការ​ស្លាប់​អាច​បណ្តាល​មក​ពី​វិបត្តិ​ផ្លូវដង្ហើម​។

ត្រី​ក្រពត​ពុល មាន​៥​ប្រភេទ ក្នុង​ចំណោម​៩​ប្រភេទ បើ​ពុំ​មានការ​សំគាល់​ទេ​គឺ​មានការ​ពិបាក​ក្នុង​ការ​បែងចែក ថា​ប្រភេទ​ណា​ពុល ប្រភេទ​ណា​មិន​ពុល ដូច​ច្នេះ​ដើម្បី​ចៀសវាង​ការ​ភាន់ច្រឡំ សូម​បញ្ឈប់​ការ​បរិភោគ​ត្រី​ក្រពត​ចាប់ពី ពេល​នេះ​តទៅ​។

សូម​គ្រប់​អភិបាលក្រុង​ស្រុក មេឃុំ ចៅសង្កាត់ ធ្វើការ​ណែនាំ​ដល់ទី​ផ្សារ អាជីវករ លក់ អ្នកលក់​ម្ហូប និង​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត និង​បញ្ឈប់​ការ​លក់ និងបរិភោគ​ត្រី​ក្រពត​ចាប់ពី​ប​ពេល​នេះ​តទៅ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ