រាជធានីភ្នំពេញ ៖ លោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរា ជា ណាចក្រកម្ពុជាបានគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាពោរពេញទៅដោយសក្ដានុពលនៃការអភិ វឌ្ឍន៍ និងក្តីរំពឹងទុកនិងទំនុកចិត្តរបស់ប្រជាជនកម្ពុជាសម្រាប់អនាគតដ៏ត្រចះត្រចង់។
បន្ទាប់ពីមកកាន់ផ្នែកការទូតនៅកម្ពុជាកាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤លោកឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះបានលើកឡើងនៅថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២៤៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត! ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតជាមានសំណាងដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាជាច្រើនដងច្រើនសា» ។
លោកបន្តថា៖«រាល់ពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំតែងមានអារម្មណ៍ថាកម្ពុជាពោរពេញទៅដោយសក្ដានុពលនៃការអភិវឌ្ឍន៍ និងក្តីរំពឹងទុកនិងទំនុកចិត្តរបស់ប្រជាជនកម្ពុជាសម្រាប់អនាគតដ៏ត្រចះត្រចង់នេះ»។
លោកឯកអគ្គរដ្ឋទូតដែលពូកែរផ្នែការទូតរូបនេះបានបញ្ជាក់បន្ថែមថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា»។
លោកអះអាងថា៖«ខ្ញុំនិងសហការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីបន្តមរតកនៃចំណងមិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូដល់ប្រជាជននៃប្រទេសទាំងពីរ»៕
ចែករំលែកព័តមាននេះ