ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​ស្ករ​ធំ​បំផុត​ទី​៣ របស់​ថៃ សម្រេច​ដក​ទុន​វិនិយោគ​ពី​កម្ពុជា

2 ខែ មុន
  • ភ្នំពេញ

ក្រុមហ៊ុន​ផលិត​ស្ករ​ធំ​បំផុត​លំដាប់​ទី​៣ នៅ​ក្នុង​ប្រទេស​ថៃ ដែល​គេ​ដឹង​ថា ខុន ខា​អេ​ន (Khon Kaen Sugar Industry Plc) បាន​សម្រេចចិត្ត​ដក​ទុន​វិនិយោគ​របស់​ខ្លួន​ចេញពី

ក្រុមហ៊ុន​ផលិត​ស្ករ​ធំ​បំផុត​លំដាប់​ទី​៣ នៅ​ក្នុង​ប្រទេស​ថៃ ដែល​គេ​ដឹង​ថា ខុន ខា​អេ​ន (Khon Kaen Sugar Industry Plc) បាន​សម្រេចចិត្ត​ដក​ទុន​វិនិយោគ​របស់​ខ្លួន​ចេញពី​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​នេះ ដកខ្លួន​ចេញពី​កម្ពុជា គឺ​ដោយសារ​តែ​កត្តា​ទីផ្សារ​អត់​អំណោយផល និង​ការ​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ដូច​ជា អឺរ៉ុប និង​អា​មេ​រិ​ក នៅ​មាន​កម្រិត​។

ប្រភព​ដដែល បាន​បន្ត​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ស្ករ​.​ស​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា ក៏​ជា​កត្តារួម​ផ្សំ​សំខាន់​នៅ​ក្នុង​ការ​សម្រេចចិត្ត​នេះ​ផង​ដែរ ។

ក្រុមហ៊ុន​នេះ បាន​ដំណើរការ​អាជីវកម្ម​ស្ករ​.​ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៦ តាម​រយៈ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​កោះ​តៃវ៉ាន់ តាម​រូបភាព​ដាំ​អំពៅ និង ផលិតកម្ម​ស្ករ​.​ស នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា ២.០០០ ហិត​កតា តាម​រូបមន្ត​សម្បទាន រយៈពេល​៩០​ឆ្នាំ​។

ប្រភព​ដដែល បាន​បន្ត​ថា ក្រុមហ៊ុន​នេះ ដក​ចេញពី​កម្ពុជា ប៉ុន្តែ​នៅ​បន្ត​រក្សា​ទំហំ​វិនិយោគ​នៅ​ឡាវ​ដដែល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ